គ្មានពាក្យថា «ហួសពេល» លើវិថីជោគជ័យ

$3.6 $3.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

គ្មានអ្នកណាម្នាក់លើលោកនេះ មិនធ្លាប់ប្រឈមមុខនឹងឧបសគ្គ​ឬការលំបាកក្នុងជីវិតនោះទេ។ ជាពិសេសអ្នកដែល​កំពុង​តែព្យាយាម​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាងដើម្បីជោគជ័យ ដើម្បីភាពគង់វង្ស ឬដើម្បីសេចក្តីសុខ របស់ខ្លួននិងអ្នកនៅជុំវិញខ្លួនរមែង​ត្រូវឆ្លង​កាត់​​បញ្ហាទាំងតូចទាំងធំ​ រហូត ស្ទើរតែបាត់បង់ទាំងជំហររួចមកហើយ​។

បញ្ហានោះ គឺមានរហូត ហើយក៏ពិបាកនឹងស្មានបានថា វានឹងមក នៅពេល​ណា ពេលដែលវាមកហើយត្រូវនៅយូរប៉ុនណា ទើបពពកខ្មៅ ទាំងនោះ​ រសាត់​ផុតទៅណាស់។ ​ដូចនេះ វិធីដ៏ល្អបំផុតមិនមែនជាការទៅ រកគ្រូទាយ​ឲ្យទាយមើលថា នឹងជួបនូវវិបត្តិនៃជីវិតពេលណា ឬមិនមែន ជាការចាំតែត្រៀមរត់គេចពីបញ្ហា នៅពេលវាចូលមកគោះទ្វារមុខផ្ទះទេ តែយើងត្រូវ​ហ្វឹកហាត់ចិត្ត ត្រៀមចិត្ត និងហាត់កាយឲ្យបានរឹងមាំ ដើម្បី ត្រៀមរួចជាស្រេចក្នុងការទប់ទល់ដោយមិនព្រមចុះចាញ់វា មិនថាបញ្ហា នោះ មកក្នុង​របៀបណាក៏ដោយ។

មនុស្សដែលអស់នូវអ្វីៗគ្រប់យ៉ាង ភាគច្រើនមានគំនិត​អវិជ្ជ​មាន ដែលចាំប្រាប់ខ្លួនឯងថា «យើងអស់សង្ឃឹមហើយ» ឬ «យើងមិនមានផ្លូវ អាចធ្វើឲ្យបានល្អជាងនេះទេ»  តែសម្រាប់អ្នកដែលបានទទួលជ័យជម្នះ នៅចុងបញ្ចប់តែងប្រាប់ខ្លួនឯងថា ៖

«ផ្ទៃមេឃនៅថ្ងៃស្អែក ត្រូវតែស្រឡះជាងថ្ងៃម្សិលមិញ»។

សូមពិចារណាការពិតមួយនេះឲ្យបានល្អ ព្រោះបុគ្គលជោគជ័យ គេមិនចាំបន្ទោសជោគជតា និងមិនសង្កត់ខ្លួនឯងឲ្យលិច​លង់ក្នុងភក់ជ្រាំ ទេ ប៉ុន្តែគេនឹងធ្វើគ្រប់វិធី ដើម្បីហៅនូវសទ្ធារបស់​ខ្លួន​ឲ្យត្រលប់មកវិញ បន្ទាប់មកបន្ថែមសមត្ថភាពរបស់ខ្លួនឲ្យរឹងមាំ​ឡើង។ គេនឹងប្រើកម្លាំងនៃ សទ្ធាដើម្បីយកឈ្នះនូវអ្វីៗគ្រប់យ៉ាង ហើយ​សំដៅឆ្ពោះទៅរកជោគជ័យ ដោយមិនរាថយ។

ជីវិតដែលប្រាសចាកសទ្ធា រមែងតែជាជីវិតដែលខ្សោយកម្លាំង។

បើគ្មានសទ្ធា អស់ភាពជឿជាក់ នឹងមិនមានកម្លាំងជំរុញ​ណាមួយ អាចដឹកនាំឲ្យទៅដល់គោលដៅបាន ហើយរួមទាំងមិនមានកម្លាំងចិត្តក្នុង ការឆ្លងកាត់ឧបសគ្គនីមួយៗទេ សៀវភៅនេះអាចជួយយើងបាន។

សៀវភៅមួយក្បាលនេះ ត្រូវបានប្រមូលផ្ដុំយកនូវគំនិត ទស្សនៈ និងវិធីដែលយើងអាចយក​វាទៅប្រើ ដើម្បីឲ្យមានកម្លាំងក្រោកឈរ មាន សទ្ធាជឿជាក់ថា យើង​អាចនាំខ្លួនឯងឲ្យទៅកាន់ជោគជ័យបានជានិច្ច បើ មានទាំងការតាំងចិត្តប្រឹង​ប្រែង និងអនុវត្ត​តាមឱ្យបានពេញទំហឹងផង។

ក្រៅពីនេះ នៅបា​នរួបរួមរឿងដែលយើងគួរដឹង ដើម្បី​ជៀសវាង ពុំឲ្យជីវិតជួបនឹងភាពបរាជ័យ ដោយការមានសទ្ធាខុស សទ្ធាដែលធ្វើឲ្យ ដំណើរជីវិតដើរទៅលើវិថីខុស វិថីដែលយើងគួរតែជៀសឲ្យឆ្ងាយ៕

ទំព័រ 157
ទំហំខ្នាត H= 20.5cm , W= 14.5cm
រៀបរៀងដោយ ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន