កំពូលអាថ៌កំបាំង The Top Secret

$7.2 $6.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ខណៈដែលលោក អៃសាក់ ញូតុន តាំងសមាធិអង្គុយនៅក្រោមដើមប៉ោម បានឃើញពីចលនានៃការធ្លាក់ចុះយ៉ាងលឿនរបស់ផ្លែប៉ោម។ ការនេះ ជាមូលហេតុធ្វើឲ្យលោករកឃើញច្បាប់ទំនាញផែនដី និងច្បាប់ផ្លាស់ទី ដោយគ្រាន់តែអង្គុយស្ងៀមៗនៅក្រោមដើមឈើ ប្រើសមាធិវិភាគរហូតដល់ កើតបញ្ញាអាចយល់ដឹងពីលក្ខណៈនៃការផ្លាស់ទីនៃដួងផ្កាយទាំងអស់ រហូតដល់ជើងមេឃដ៏សែនឆ្ងាយ។  ការស្រាវជ្រាវនេះ  បានធ្វើឲ្យលោកក្លាយទៅជាមនុស្ស​អច្ឆរិយៈរបស់ពិភពលោកដូចដែលយើងធ្លាប់បានឮមកហើយ។

នៅក្នុងយប់នៃការត្រាស់ដឹង ខណៈដែលព្រះពុទ្ធទ្រង់គង់ប្រថាប់​ស្ងៀម​នៅ​ក្រោមដើមពោធិ៍ ទ្រង់បានប្រើសតិសម្បជញ្ញៈដែលបានមកពីការ​ហ្វឹកហាត់​ដ៏រហ័ស ជាងមនុស្សធម្មតាមួយលានដង សំដៅដល់ការត្រាស់ដឹងពី បាតុភូត​កើតរលត់ និងការមិនទៀងរហូតដល់ដឹងគ្រប់យ៉ាងនៅក្នុងចក្រវាល រួមទាំងច្បាប់ទ្រឹស្តីផ្នែកខាងវិទ្យាសាស្រ្តនានា ដូចជា ញូតុន និង អែនស្តែន បានស្រាវជ្រាវឃើញ​ពីសមាធិនេះ។

សតិធ្វើឲ្យកើតនូវបញ្ញា ទើបគេសរសេរពាក្យថា សតិបញ្ញា ឲ្យ​នៅ​​ជា​មួយ​​គ្នា។ បញ្ញាញាណកម្រិតនេះ អាចយល់ពីសច្ចភាពនៃច្បាប់ធម្មជាតិបាន​ច្រើន តែមិនអាចយកមកបង្ហាញបានទាំងអស់ក្នុងទីនេះទេ។

ច្បាប់នៃការអូសទាញ អាថ៌កំបាំងរបស់ពន្លឺ ឬប្រស្នានៃកម្លាំងទំនាញ ដែលអ្នកវិទ្យសសាស្រ្តកំពុងតែព្យាយាមស្រាវជ្រាវ ​នៅក្នុងពេលបច្ចុប្បន្ននេះ បាននាំទៅរកភាពរីកចម្រើនខាងបច្ចេកវិទ្យាជាច្រើន។ ក៏ប៉ុន្តែ​រយៈពេលជាងពីរពាន់ប្រាំរយឆ្នាំកន្លងទៅ អាចពិសោធបានថា ព្រះពុទ្ធ​ទ្រង់​សម្រេចព្រះទ័យ បានត្រឹមត្រូវ ព្រោះរហូតដល់សព្វថ្ងៃនេះ ចិត្តរបស់មនុស្សក៏មិនបានខ្ពង់​ខ្ពស់ ប្រសើរឡើងដែរ។ តែផ្ទុយទៅវិញ អាចនឹងមានភាពអន់ថយច្រើនជាងមនុស្សនៅក្នុងសម័យពុទ្ធកាលទៀតផង។

រហូតដល់ពាក់កណ្តាលសម័យពុទ្ធកាល មនុស្សទូទាំងពិភពលោក ក៏​ទទួលបាននូវជំនូនថ្មី គឺការស្រាវជ្រាវឃើញច្បាប់ទំនាញនៃគំនិត។ ​ពេលដែល​មនុស្សជាច្រើន បានសាកល្បងយកច្បាប់នេះទៅប្រើ នោះ​ស្រាប់តែអាចកើត​ឡើងពិតមែន ពោលគឺ ការគិតពិតជាមានកម្លាំងទំនាញរហូតលាន់មាត់គ្រប់គ្នា ថា ហេតុអ្វីទើបទៅជាដូច្នេះ? ធ្វើឲ្យ​មានការភ្ញាក់ផ្អើលពេញពិភពលោក។

ការស្រាវជ្រាវឃើញនេះ គ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ ដូច​Galileo រកឃើញថា ពិភពលោកមានកម្លាំងទំនាញ ហើយក្រោយមករាប់រយ​ ឆ្នាំ ទើបលោក អៃសាក់ ញូតុន អាចយកមកប្រើក្នុងការប្រតិបត្តិបាន។ ច្បាប់នៃ ទំនាញនៃគំនិត ក៏ដូចគ្នាដែរ ត្រូវរង់ចាំការបន្តវេនពីអច្ឆរិយបុគ្គលនាថ្ងៃអនាគត ជាច្រើននាក់ទៀត ដើម្បីយល់ពីគន្លឹះនៃការធ្វើការឱ្យពិតប្រាកដ។

សៀវភៅនេះសរសេរឡើងមក ដើម្បីគួបសន្សំជាមួយសៀវភៅ ដែលមាន

ឈ្មោះល្បីទូទាំងពិភពលោក «The Secret» ដែលជាការរួមផ្សំចូលគ្នារវាងការស្រាវជ្រាវរបស់លោកខាងលិច និងវិទ្យសាស្រ្តរបស់លោកខាងកើត។

«The Secret» បានអធិប្បាយយ៉ាងច្បាស់លាស់ហើយថា «តើគំនិតធ្វើ​ឱ្យ​កើតឡើងនូវអ្វី?» (What think can do?) ហើយ «The Top Secret» នឹង​មក​អធិប្បាយបន្តថា «តើគំនិតធ្វើឲ្យកើតឡើងបានដោយរបៀបណា?» (How think can do?) ដែលនឹងធ្វើឲ្យមានសំណួរបន្តទៀតថា តើគំនិតធ្វើឲ្យកើតនូវកម្លាំង​       ទំ​នាញ​នៅពេលណា? (When think can do?) ហើយនៅកន្លែងណា? (Where think can do?) ។

ពិភពលោកធ្លាប់ភ្ញាក់ផ្អើលម្តងនៅពេលដែល ស៊ិកម៉ាន់ ហ្វ្រយដ៍ ប្រកាសការស្រាវជ្រាវថា មនុស្សយើងមានអឌ្ឍសម្បជញ្ញៈ ឬចិត្តដែលគ្មាន​ការភ្ញាក់រឭកបង្កប់នៅក្នុងខ្លួន។ តើដឹងទេថាព្រះពុទ្ធទ្រង់បានត្រាស់ពីរឿងនេះ​មុនជាងពីរពាន់ប្រាំរយឆ្នាំមកហើយ ដែលវាមានឈ្មោះថា «ភវង្គចិត្ត» ហើយ​លម្អិត​​រហូតដល់សមាសភាពរបស់ចេតសិកតែម្តង បើធៀបជាមួយនឹង ​ស៊ិកម៉ាន់ ហ្វ្រយដ៍ ប្រកាសការស្រាវជ្រាវឃើញថា អឌ្ឍសម្បជញ្ញៈប្រៀបដូចជា​ដុំទឹកកកដែលនៅក្រោមទឹក ចំណែកឯព្រះពុទ្ធទ្រង់ក៏បានរកឃើញជ្រៅជាងនោះទៀត​ថា ទឹកកកដែលនៅក្រោមទឹក មានដើមកំណើតយ៉ាងណា? បានផ្សំឡើងពី​ម៉ូលេគុលប្រភេទណាខ្លះ? ផ្សំឡើងពីធាតុអ្វីខ្លះ? ហើយតោងជាប់ជាដុំៗដោយកម្លាំងបែបណា? ។ល។

ដូចគ្នានឹងបាតុភូតកម្លាំងទំនាញនៃគំនិត ក៏គ្រាន់តែជាផ្នែកតិចតួចមួយ​នៃវដ្តរបស់បដិច្ចសមុប្បាទ (សភាវធម៌ដែលអាស្រ័យគ្នា) ដែលព្រះពុទ្ធអង្គទ្រង់ ស្រាវជ្រាវរកឃើញតែប៉ុណ្ណោះ។

 ចេតសិក (ន) សភាវៈដែលប្រកបផ្សំនឹងចិត្ត កើតរលត់ព្រមគ្នាជាមួយនឹងចិត្ត

ចាត់ទុកថា វាជាសំណាងល្អរបស់មនុស្សសម័យបច្ចុប្បន្ន ដែលមានការស្រាវ​ជ្រាវ​រក​ឃើញ​ការពិតរបស់ធម្មជាតិ។ នៅក្នុងទសវត្សរ៍នេះ មនុស្សហាក់ទន់ទោរទៅ​សិក្សាពីរឿង​អរូបី សំដៅដល់ចិត្តរបស់មនុស្សនោះឯង។ ការនេះ ជាវិថីនៃការផុតទុក្ខដ៏ពិតប្រាកដ ហើយការរកឃើញច្បាប់កម្លាំងទំនាញនៃគំនិត គឺជាចំណុចចាប់ផ្តើមតូចៗ ដែលធ្វើឲ្យមនុស្សមានការវិវឌ្ឍចិត្តគំនិតដ៏ធំ សម្បើមឡើង។

សៀវភៅ «The Top Secret» រៀបរៀងឡើងដោយ ទន្តពេទ្យ សុម សុចីរ៉ា (ជនជាតិថៃ) លើខ្លឹមសារស្នាដៃដ៏ល្បី «The Secret» របស់ Rhonda Byrne  (ជនជាតិអាមេរិក)។ បន្ទាប់ពី Rhonda Byrne សរសេរ «The Secret» នេះឡើងមក គាត់បានប្រែក្លាយជាមនុស្សដ៏មានឥទ្ធិពលនៅលើពិភពលោក ចំណែកឯ ទន្តពេទ្យ សុម សុចីរ៉ា បន្ទាប់ពីមើលខ្លឹមសាររបស់ «The Secret»  ហើយសរសេររៀបរៀងចេញជាស្នាដៃថ្មីមួយទៀតដែលមានឈ្មោះថា «The Top secret» នេះក៏បានក្លាយជាមនុស្សដ៏មានឥទ្ធិពលនៅស្រុកថៃ ក្នុងរយៈ ៧ ខែដំបូងលក់ដាច់អស់ ២០០,០០០ ក្បាល ហើយរហូតមកដល់ពេលនេះបោះពុម្ពបានជាង ១០០ដងមកហើយ។

ទំព័រ 298
ទំហំខ្នាត H= 20.5cm , W= 14.5cm