ថើបកង្កែបនោះទៅ!

$3.6 $3.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អ្នកកើតមករស់នៅលើលោកនេះដើម្បីសាងនូវរឿងល្អៗឱ្យកើតឡើងក្នុងជីវិតរបស់អ្នក ដើម្បីជួបនឹងសេចក្តីសុខ ជួបនឹងសម្ពន្ធភាពដ៏អស្ចារ្យសុខភាពរឹងមាំ ភាពមានបាន និងសមដូចប្រាថ្នាគ្រប់ប្រការ។ បើបែបនោះ​ ហេតុអ្វីបានជាពេលនេះអ្នកនៅមិនទាន់បានរស់នៅក្នុងជីវិតដូច​ដែលអ្នកស្រមៃនៅឡើយ?

ប្រសិនបើអ្នកចង់ដឹងហេតុផលថាហេតុអ្វីបានជាអ្នកមានសេចក្តីសុខឬគ្មានសេចក្តីសុខ សម្រេចជោគជ័យឬមិនសម្រេចជោគជ័យ សមបំណងប្រាថ្នាឬមិនសមបំណងប្រាថ្នានោះ ចូរមើលទៅកាន់កញ្ចក់គឺគំនិតរបស់អ្នក ទស្សនៈនិងគំនិតរបស់អ្នកដែលមានចំពោះខ្លួន នឹងផ្តល់ផលចំពោះជីវិតរបស់អ្នកយ៉ាងខ្លាំង ហើយប្រសិនបើអ្នកផ្លាស់ប្តូរគំនិតដែលមានចំពោះខ្លួនឯងបាន ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរតាមដែរក្នុងកម្រិតស្ទើរតែភ្លាមៗតែម្តង។​

សៀវភៅដែលលោកអ្នកនាងកំពុងតែកាន់នៅក្នុងដៃនេះ ខ្ញុំបានបកប្រែយ៉ាងផ្ចិតផ្ចង់ដើម្បីតម្កល់ទុកជាប្រយោជន៍សាធារណៈ ព្រោះខ្ញុំយល់ឃើញថា វាជាសៀវភៅដែលល្អបំផុតក្នុងចំណោមសៀវភៅល្អទាំងឡាយ លុះខ្ញុំបានបកប្រែហើយខ្ញុំបានប្រគល់វាឱ្យលោក នាគ-សង្គ្រាម ត្រួតពិនិត្យ និងកែសម្រួលដើម្បីបោះពុម្ពផ្សាយ លុះលោកនាគ-សង្គ្រាមត្រួតពិនិត្យនិងកែសម្រួលហើយក៏ប្រគល់ឱ្យលោក ប្រាជ្ញ-វិជ័យ ត្រួតពិនិត្យនិងកែសម្រួលជាកិច្ចចុងក្រោយ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទាំងពីរដែលបានជួយខ្ញុំរហូតដល់សៀវភៅដ៏មានតម្លៃនេះចេញជារូបរាងបាននិងសូមថ្លែងអំណរគុណចំពោះមិត្តអ្នកអានដែលបានតាមដាននូវស្នាដៃនៃគ្រឹះស្ថានយើងខ្ញុំកន្លងមក សូមលោកអ្នកនាងមានសុខភាពល្អនិងជោគជ័យគ្រប់ប្រការ។

ទំព័រ 134
ទំហំខ្នាត H= 20.5cm , W= 14.5cm