កំពូលរឿងនិទានបង្រៀនមនុស្សឱ្យតស៊ូក្នុងជីវិត

$2.256 $1.88

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

រឿងនិទានមួយចំនួននៅក្នុងសៀវភៅនេះ​ ជារឿងរ៉ាវដែលកើតឡើងពិតកាលពីសម័យបុរាណ ហើយបានយកមកកែច្នៃនិងផ្លាស់ប្តូររឿងរ៉ាវមកធ្វើការបង្ហាញជូនតាមរូបបែបជារឿងនិទាន។ អានហើយនឹងបានទទួលទាំងភាពសប្បាយរីករាយ និងសារៈប្រយោជន៍យ៉ាងពិតប្រាកដ។ ប្រសិនបើប្រិយមិត្តបានគិតតាមយ៉ាងប្រត្យក្ស នោះយើងនឹងឃើញថានិទានទាំងនេះពិតជាបង្កប់ទៅដោយគតិធម៌គួរគិតពិចារណា និងស្វែងរកប្រយោជន៍សម្រាប់សតិបញ្ញារបស់លោកអ្នកពិតមែន។

សៀវភៅរឿងនិទានមួយក្បាលនេះ រឿងខ្លះអាចមិនពេញចិត្តដល់អ្នកអានទេ ព្រោះថាមិនមានតួឯកប្រុសស្រីមកថើបថ្ពាល់គ្នានៅវគ្គបញ្ចប់ ឬចប់​ដោយភាពសប្បាយរីករាយដូចជារឿងព្រះនាង សិនឌើរីឡា ដែលបានជួបស្នេហ៍ជាមួយនឹងព្រះរាជបុត្រនៅវគ្គបពា្ចប់​។ ប៉ុន្តែរឿងនិទាននេះបែរជាមាន  អ្វីច្រើនជាងនោះ ព្រោះវាបានបង្កប់ទៅដោយឈាមជ័រនៃចិត្តវិញ្ញាណជាមួយនឹងក្តីស្រឡាញ់ និងក្តីស្រមៃដែលហូរវិលវល់អាស្រ័យនៅលើតួសម្តែងនីមួយៗដែលមានទាំងកំហឹង លោភលន់ និងភាពឈ្លក់វង្វេងឡូកឡំជាមួយនឹងសាច់រឿងប្រៀបដូចជាផ្ទៃមេឃប្រែពណ៌គ្រប់ពេលវេលា មានពណ៌ផ្ទៃមេឃស្រស់ថ្លា និងពណ៌ក្រហមនៅពេលព្រលឹមព្រាងៗ ពណ៌ខ្មៅនៅពេលយប់ងងឹតនិងពណ៌ក្រហមឆ្អិនឆ្អៅនៅពេលមានខ្យល់ព្យុះបក់បោកមក។ ដូច្នេះសូមឱ្យប្រិយមិត្តអ្នកអានរីករាយកម្សាន្តជាមួយនឹងរឿងនិទានរបស់អ្នកនិពន្ធ ប្រៀបដូចជាបក្សីហើរសប្បាយនៅលើនភាល័យដោយក្តីរីករាយចុះ។

ទំព័រ 112
ទំហំខ្នាត H= 20.5cm , W= 14.5cm
រៀបរៀងដោយ ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន