អភិវឌ្ឍសមត្ថភាពខួរក្បាល ឱ្យដល់កម្រិតកំពូល

$2.7 $2.25

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ខួរក្បាលមនុស្សប្រកបទៅដោយកោសិកាខួរក្បាលជាងមួយសែន​លាន​កោសិកា ដែលមានសមត្ថភាពពិសេសក្នុងការប្រមូលលទ្ធផលនិង​រៀបចំ​ទិន្ន-​ន័យឱ្យមានរបៀបរៀបរយ។ តែគួរឱ្យសោកស្តាយខ្លាំងណាស់ដែលមនុស្ស​មួយ​ចំនួនធំប្រើខួរក្បាលត្រឹមតែ ៤-១០ ភាគរយនៃសក្តានុពលរបស់ខួរក្បាល។

មិនមែនជារឿងងាយស្រួលទេ ក្នុងការយល់ពីប្រព័ន្ធនៃការធ្វើការងារ​ជាច្រើនរបស់អវយវៈដ៏មហស្ចារ្យមួយនេះ ក្នុងឋានៈជាគ្រូពេទ្យសល្យសាស្ត្រ​ផ្នែកសរសៃប្រសាទ ខ្ញុំមានតួនាទីវះកាត់បើកលលាដ៍ក្បាលនិងជួសជុលខួរ​ក្បាល​​​ដែលរ​បួសជាប្រចាំ។ បទពិសោធផ្ទាល់ទាក់ទងនឹងខួរក្បាលធ្វើឱ្យខ្ញុំដឹង​ច្បាស់​ថាការសរសេរសៀវភៅក្នុងប្រធានបទដែលស្មុគស្មាញ គឺរឿងសមត្ថភាព​ខួរ-​ក្បាល​​​ជារឿងដែលពិបាកកម្រិតណា តែ បណ្ឌិត ជី ហ្រ្វានស៊ីល សាវៀរ៍ អាច​បរិយាយ​រូបភាពនៃគ្រោងខួរក្បាល និងដំណើរការរបស់ខួរក្បាលបាន​យ៉ាង​ច្បាស់ និង​យល់បានដោយងាយរហូតដល់មនុស្សទូទៅ ដែលមិនមានគ្រឹះ​ចំណេះដឹង​ផ្នែក​នេះ​ក៏អាចយល់បានដោយងាយដែរ។

ខួរក្បាលអាចកំណត់ជីវិតរបស់យើង ឱ្យគួរសប្បាយរីករាយ ឬឲ្យធុញថប់ មាន​តម្លៃ​ឬ​គ្មានតម្លៃបាន។​ ខួរក្បាលមានតួនាទីសំខាន់ចំពោះជីវិត​របស់យើង​ខ្លាំងណាស់ ដូច្នេះហើយទើបការថែរក្សាអវយវៈសំខាន់ដែលគ្រប់គ្រងរាងកាយ របស់យើងគឺជា​តួ​នាទីដ៏សំខាន់បំផុត។

បណ្ឌិត សាវៀរ៍ បានព្យាយាមយ៉ាងខ្លាំងក្នុងការបង្ហាញពីបច្ចេកវិជ្ជា​ផ្សេងៗក្នុងការពង្រឹងបន្ថែមថាមពលខួរក្បាល បច្ចេកទេសទាំងនេះ​ឱ្យងាយ​ស្រួល​ ប្រើ​ការបានពិត និងបដិបត្តិតាមបានដោយងាយ ជា​ពិសេសគាត់សង្កត់​ធ្ងន់​​ទៅលើ​រឿងការហ្វឹកហាត់ខ្យល់ដង្ហើមគ្រប់គ្រងប្រព័ន្ធប្រសាទ និងធ្វើ​សមាធិ ផ្គួបគ្នាទៅ​ជាមួយនឹងការ​បាន​ទទួលអាហារ​​និង​ជីវជាតិដែលសមរម្យ ទាំង​​នេះ​គឺ​ដើម្បី​អភិវឌ្ឍថាមពល​ខួរក្បាលឲ្យដល់កម្រិត​កំពូល។

នៅពេល បណ្ឌិត សាវៀរ៍ ទាក់ទងឱ្យខ្ញុំសរសេរអារម្ភកថារបស់សៀវភៅ​ដ៏​មហស្ចារ្យមួយក្បាលនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះរឿងខួរ​ក្បាលជា​ប្រធានបទដែលខ្ញុំចូលចិត្តខ្លាំងបំផុតក្នុងឋានៈជាគ្រូពេទ្យសល្យសាស្ត្រ​ផ្នែក​ប្រសាទ ខ្ញុំមានអារម្មណ៍ថា មានកិត្តិយសយ៉ាងខ្លាំងដែលបានសសេរ​អារម្ភក​ថា​របស់សៀវភៅមួយនេះ  ព្រោះសំណាងល្អដែលខ្ញុំមានឱកាសបាន​សិក្សា​កម្ម​វិធី​អប់​រំពីររបស់​បណ្ឌិត សាវៀរ៍ គឺ ៖

១- កម្មវិធី Tap Your Genius (ជំរុញ​ភាពអច្ឆរិយៈរបស់អ្នក)​ដែល​ជា​កម្ម​វិធី​អភិវឌ្ឍបុគ្គលិកលក្ខណៈគ្រប់ផ្នែក។

២- កម្មវិធី DISH (អភិវឌ្ឍន៍សុខ​ភាពបែប​សមាហរណកម្ម)។ ​បណ្ឌិត សាវៀរ៍ ជា​គ្រូបង្វឹកដ៏ពូកែ ហើយជាអ្នកសាង​នូវ​កម្លាំងជំរុញ​ចិត្តដ៏ល្អ​សម្រាប់​អ្នកដែល​ចូលទៅទទួលការអប់រំគ្រប់គ្នា ហើយគាត់​គឺ​ជា​អ្នក​សាងកម្លាំង​ជំរុញ​ចិត្ត​ដ៏​អស្ចារ្យ​ដល់​រូបខ្ញុំ​។

ខ្ញុំហ៊ានអះអាងយ៉ាងមុតមាំថា អ្នកដែលប្រាថ្នាយ៉ាងខ្លាំងក្នុងការសម្រេច​ជោគជ័យដ៏អស្ចារ្យក្នុងជីវិត ចាំបាច់ត្រូវអានសៀវភៅមួយនេះ ហើយ​បដិបត្តិ​តាមវិធីងាយៗដែលបានណែនាំ ដើម្បីជំរុញថាមពលខួរក្បាលនិង​សាង​ជីវិត​ឱ្យពិសេសបំផុត។

ខួរក្បាលរបស់មនុស្សគឺជាអវយវៈដែលស្មុគស្មាញ និងអស្ចារ្យបំផុត​លើ​លោកនេះ ទោះបីកន្លងមកមានការស្រាវជា្រវទាក់ទងនឹងខួរក្បាលជាច្រើន​ តែ​ក៏នៅមានទស្សនៈជាច្រើនដែលយើងនៅមិនទាន់ដឹង។ ប៉ុន្ដែ​រឿងមួយដែល​យើង​​​ដឹង​​​​ច្បាស់ នោះគឺថាមពលរបស់ខួរក្បាលត្រូវបានយកមកប្រើតិចជាង។ ក្រៅ​ពីនេះ​នៅមានប្រស្នាជាច្រើនទាក់ទងនឹងការធ្វើការងាររបស់​ខួរ​ក្បាល។ ប្រស្នា​ទាំង​នេះ​​កំពុងតែបង្ហាញចេញមកបន្តិចម្តងៗ រួមទាំងអាថ៌កំបាំង​ដ៏​សំខាន់​បំផុត​ដែល​ធ្វើឱ្យខួរក្បាលរបស់យើងមានការអន់ថយទៅតាមអាយុ។

អ្នកប្រសាទវិទ្យា អ្នកចិត្តវិទ្យា និងអ្នកចាប់អារម្មណ៍ពីថាមពលខួរ​ក្បាល​មកពីគ្រប់ទិសទីក្នុងពិភពលោក ព្យាយាមស្រាវជ្រាវរកដោយយកចិត្ត​ទុកដាក់​លើរឿងនេះ។ អ្នកប្រាជ្ញក្នុងអតីតពីឥណ្ឌានិងលោកខាងកើតបាន​ឧទ្ទិស​ការ​សិក្សាយល់ដឹងជ្រៅជ្រះ ជំនាញ និងបច្ចេកទេសផ្សេងៗជាច្រើន ដើម្បី​បន្ថែម​ប្រសិទ្ធភាពខួរក្បាល ការយល់ជ្រៅជ្រះ ជំនាញ និងបច្ចេកទេស ទាំងអស់​នេះ​យើង​បានរួបរួមទុកក្នុងសៀវភៅមួយនេះ ហើយអ្វីដែលសំខាន់នោះ​គឺរឿង​ទាំង​នេះ​ជាផ្នែកមួយដ៏សំខាន់របស់កម្មវិធីអប់រំដែលឈ្មោះថា Tap Your Genius និង Train the Trainers ដែលខ្ញុំប្រើមកជាង ៣០ ឆ្នាំ ដោយមាន​អ្នកចូលទទួល​ការ​អប់​រំ​ពីប្រទេសជាច្រើន រួមគ្នាប្រហែលជារាប់ពាន់នាក់។ កម្ម​វិធីទាំងពីរនេះ ជា​ការ​ផ្សែផ្សំបច្ចេកទេសបុរាណបែបលោកខាងកើតនិងការ​ស្រាវជ្រាវ​ចុងក្រោយ​បំផុត​ពីលោកខាងលិចរួមបញ្ចូលគ្នា។

កម្មវិធីអប់រំទាំងពីរនេះមានប្រយោជន៍ជាច្រើន ចំពោះបណ្តាអ្នក​ជំនាញ អ្នកគ្រប់គ្រង និងអ្នកបង្រៀនផ្នែកការអភិវឌ្ឍធនធានមនុស្ស ក្នុងការ​ជំរុញ​កម្លាំង​នៃការចងចាំ សមត្ថភាពខួរក្បាល​ ការគ្រប់គ្រងពេលវេលា និងការ​ចាត់ការ ពី​ភាពតប់ប្រមល់រហូតដល់ការកែប្រែប្រសិទ្ធភាពការធ្វើការងារ។ បច្ចេក​ទេស​ផ្សេងៗក្នុងសៀវភៅនេះ សក្តិសមសម្រាប់ សិស្ស និស្សិត ដែលចង់​ប្រលង​បាន​លទ្ធផលល្អ និងអាចបន្ថែមនូវភាពជឿជាក់ដល់ខ្លួនបានទៀតផង។ ទើប​សៀវ​ភៅ​មួយនេះជាសៀវភៅជំនួយដែលមិនអាចកាត់ថ្លៃបានសម្រាប់អ្នក​ដែលច​ង់​សាង​ថាមពលខួរក្បាល សាងភាពជោគជ័យ និងសេចក្តីសុខដល់​ជីវិត។