ទាយ​ចិត្ត​មនុស្ស​តាម​បែប​ចិត្ត​សាស្ត្រ

$2.256 $1.88

Publish date: 2021-12-17

Category: Psychology

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

តាមបទពិសោធជាក់ស្ដែង ក្នុងការធ្វើការងារជាអ្នកនិយាយកន្លងមក ខ្ញុំបានជួបសំនួរជាច្រើនសួរថា « តើមានវិធីអ្វីទើបអាចនឹងដឹងថា គេជាមនុស្សបែបណា កំពុងតែគិតអ្វី? » នេះជាសំនួរដ៏ពិបាកបំផុតក្នុងការស្វែងរកនូវចម្លើយឆ្លើយតបឲ្យបានត្រឹមត្រូវបំផុតមួយ។

ប៉ុន្តែឥឡូវនេះមិនជាថ្វីទេ ព្រោះមានសៀវភៅ «ទាយចិត្តមនុស្សតាមបែបចិត្តសាស្ត្រ» ជាត្រីវិស័យសម្រាប់ចង្អុលបង្ហាញឲ្យដឹងថា តើគេ            ជាអ្នកណា? កំពុងគិតអ្វី? ហើយ ដាំដើមជីវិត ក៏បានសង្ខេបចំនុចសំខាន់ខ្លីៗដើម្បីឲ្យងាយចាំ ងាយសង្កេត ងាយយល់ និងប្រើឲ្យបានជាប្រយោជន៍ទុកសម្រាប់អ្នកអានផងដែរ។

ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា «ពាក្យថា សម្រេច ជោគជ័យ ប្រសើរ

ឈ្នះ មានប្រៀប ជើងឯក និង សុខសប្បាយ»  នៅមិនឆ្ងាយពីដៃរបស់លោកអ្នកឡើយ។

ទំព័រ 118
ទំហំខ្នាត H= 20.5cm , W= 14.5cm