១០០រឿងនៃស្នេហាពិតដែលមនុស្សខូចចិត្តនិងមនុស្សដែលកំពុងតែត្រូវបានគេបោះបង់ចោលមិនធ្លាប់បានដឹង

$2.4 $2.00

Publish date: 2021-12-17

Category: Family & Relationships

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អ្នកចង់ស្គាល់រសជាតិស្នេហាពិត សូមមេត្តាអានសៀវភៅនេះ។

«ស្នេហាគឺជាចំណងចងក្រៀកដោយមនោសញ្ចេតនារវាងមនុស្សពីរនាក់ឱ្យកៀកកិត​ស្និទ្ធស្នាលគ្នា និងជាគ្រឿងលម្អនៃជីវិតដ៏ស្រស់ស្អាតបំផុតសម្រាប់មនុស្សលោក​ ដែលមនុស្សពីរនាក់បានសាងឡើង ហើយបំផ្លាញវាទៅវិញក្នុងមួយប៉ប្រិចភ្នែក» មនុស្សភាគច្រើនប្រហែលជាចូលចិត្តនូវប្រយោគអមតៈនេះជាខ្លាំង ប៉ុន្តែតើ​ល្អ​ដែរឬទេបើយើងជ្រើសរើសយកចំពោះតែស្នេហា ថាជារឿង​ដ៏​ស្រស់​ស្អាតបំផុតសម្រាប់មនុស្សលោក ដែលមនុស្សពីរនាក់បានសាងឡើងមក​និយាយនៅទីនេះនោះ​?

មានវិធីនិងគំនិតសំខាន់ជាច្រើន ទុកដូចជាប្រទីបសម្រាប់បំភ្លឺផ្លូវដល់មិត្តអ្នកអាន ចង់មានសម្ពន្ធស្នេហ៍ជាមួយមនុស្សដែលខ្លួនស្រលាញ់ អាចអនុវត្តជាក់​ស្តែង ក្នុងការចាប់ផ្តើមនៃក្តីស្រឡាញ់ជាមួយនរណាម្នាក់ ឬចែចង់នរណាម្នាក់ យើងនឹង​ដឹងថាវិថីនៃស្នេហាពិតនោះយ៉ាងណា។

កុំស្រឡាញ់បែបល្ងីល្ងើ ត្រូវស្រឡាញ់បែបមានសតិ ហើយគ្រប់គ្នា​នឹងដឹងថា រសជាតិស្នេហានោះអស្ចារ្យជានិច្ច។

សូមឱ្យស្នេហារបស់លោកអ្នកសមតាមបំណងប្រាថ្នា និងឋិតថេរ ជាយូរអង្វែងតទៅ។

ទំព័រ 137
ទំហំខ្នាត H= 20.5cm , W= 14.5cm