ហុងស៊ុយ លើករាសីជីវិតគូ និងអាជីវកម្ម

$4.5 $3.75

Publish date: 2021-12-17

Category: Beliefs & Religions

Publisher: រោងពុម្ពព្រៃស

Author Name: ក្រុមបណ្ដុះគំនិត កូនខ្មែរឲ្យស្នេហ៏ការអាន

99 Books Available.

Description:

ការរួមរស់នៅជាមួយគ្នា ក្រៅពីមានចិត្តសណ្ដោសប្រោសប្រណី ខន្ដី អធ្យាស្រ័យ មានចិត្តស្មោះត្រង់ មានភក្ដីភាព និងលះបង់​ខ្ពស់ទៅវិញទៅមកហើយនោះ យើងត្រូវទាមទារនូវការរៀបចំផ្ទះសម្បែង ដូចជា បន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក និងជើងក្រានបាយឲ្យត្រូវតាមក្បួនហុងស៊ុយ ទើបកាន់តែធ្វើឲ្យជីវិតក្រោយអាពាហ៍ពិពាហ៍ទទួលបាននូវភាពកក់ក្ដៅ សិរីសួស្ដី សុខ-ភាពល្អ និងរស់នៅជាមួយគ្នាអស់មួយជីវិត។ ម្យ៉ាងទៀត ផ្ទះត្រូវបានគេចាត់ទុកជាកន្លែងដ៏សក្តិសិទ្ធិ សម្រាប់មនុស្សជ្រកកោន និងស្នាក់អាស្រ័យ ជាពិសេសជួយការពារពីគ្រោះធម្មជាតិ ខ្យល់ព្យុះ និងភ្លៀងជាដើម។

ហុងស៊ុយ ជាវិធីព្យាករណ៍របស់ជនជាតិចិនដែលត្រូវបានគេនិយមសិក្សាឈ្វេងយល់គ្រប់ៗគ្នា ជាពិសេសមានការទទួលស្គាល់ពីគ្រប់មជ្ឃដ្ឋានទូទាំងពិភពលោក។

ហុង ប្រែថា ខ្យល់ និងស៊ុយ ប្រែថាទឹក ចំណែកទ្រឹស្ដីយ៉ិន យ៉ាង និងធាតុទាំង ៥ ជាបេះដូងដ៏សំខាន់របស់ក្បួនហុងស៊ុយ។ យ៉ិននិងយ៉ាង ជាកម្លាំងជួយទំនុកបម្រុងគ្នាទៅវិញទៅមកដូចបុរសនិងស្រ្ដីដែរ ចាំបាច់ត្រូវយិតយោងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតនៅពេលបុរសនិងស្រ្ដីមករួមរស់នៅជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ ខ្សែជីវិតរវាងអ្នកទាំងពីរ នឹង​មានឥទ្ធិពលលើគ្នាទៅវិញទៅមកដូចជា ធ្វើឲ្យមានសេចក្ដីសុខ ភាពរីកចម្រើនក្នុងគ្រួសារ និងភាពថ្កើងថ្កានជាដើម។ ទន្ទឹមនឹងនោះបើធាតុឬរាសីរបស់អ្នកទាំងពីរមិនត្រូវគ្នាអាចបង្កជាបញ្ហាបាន នេះដោយសារតែខ្សែជីវិត ឬជោគវាសនារបស់គូស្វាមីភរិយា មិនមានទំនាក់ទំនងជាមួយក្បួនហុងស៊ុយ។

ឧទាហរណ៍៖

ស្វាមីធាតុភ្លើង ប្រពន្ធធាតុទឹក មានន័យថាធាតុភ្លើងមានឥទ្ធិពលគ្រប់គ្រងលើធាតុទឹកទាំងមូល។ ម្យ៉ាងទៀត ធាតុទាំងពីរនេះ ពេលរស់នៅជាមួយគ្នាមិនសូវចុះសម្រុងគ្នាទេ តែងតែមានមាត់កឈ្លោះទាស់ទែងគ្នាគ្រប់ពេលវេលា គ្មានសេចក្ដីសុខ និងសុភមង្គលឡើយ។ ដូច្នេះ ការតុបតែងផ្ទះសម្បែងគួស្វែងរកចំណុច ដែលអាចមានសមត្ថភាពបង្កើតជោគជតារាសី ដល់មនុស្សធាតុទឹកនិងធាតុភ្លើង ដើម្បីឲ្យរស់នៅចុះសម្រុងគ្នាបាន។​ ប្រសិនបើគូស្វាមីភរិយាមានជោគជតារាសីមិនស៊ីចង្វាក់គ្នានោះ   អ្នកក៏អាច

រៀបចំចាត់ចែងកែលម្អផ្ទះឲ្យមានថាមពលល្អបានដែរ។

តាមក្បួនហុងស៊ុយ ថាមពលនោះនឹងទៅបង្កើនជោគជតារាសីរបស់អ្នកឲ្យមានភាពរឹងមាំ និងមានសេចក្ដីស្រឡាញ់យ៉ាងត្រជាក់ចិត្តមកវិញ។ តែប្រសិនបើជោគជតារាសីរបស់អ្នកត្រូវគ្នាហើយ បែរជាការរៀបចំផ្ទះខុសក្បួនហុងស៊ុយ ឧទាហរណ៍ដូចជាកន្លែងគេងស្ថិតនៅកន្លែង ដែលទាញយកថាមពលមិនល្អចូលក្នុងផ្ទះ នោះភាពមិនចុះសម្រុងនិងការប្រេះឆានឹងចាប់ផ្ដើមចូលមកយាយីក្នុងគ្រួសារបន្តិចម្ដងៗ ហើយទីបំផុតក៏ចូលមកបំផ្លាញសុភមង្គល និងសេចក្ដីសុខក្នុងផ្ទះអស់រលីង សូម្បីអ្នកក៏មិនដឹងថាកើតមកពីមូលហេតុអ្វីដែរ ព្រោះអ្នកស្រឡាញ់គ្នាស្ទើរតែចាក់ទឹកមិនដាច់។

សិស្បៈក្នុងការរៀបចំផ្ទះសម្បែង នឹងជួយលើកជោគជតារាសីជីវិតគូរបស់អ្នក ហើយវានឹងជួយអ្នកទោះបីជាមិនច្រើនក៏ជាចំណែកដ៏តូចមួយសម្រាប់អ្នក នៅក្នុងការរៀបចំជីវិតគូស្រករឲ្យកាន់តែមានភាពស្អិតល្មួត ស្រឡាញ់គ្នា និងចេះរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងដែរ។ ជាពិសេសសៀវភៅវនេះនឹងនិយាយអំពីរបៀបរៀបចំផ្ទះ បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ជើងក្រានបាយ និងផ្នែកផ្សេងៗនៃតួផ្ទះជាច្រើនទៀត។

ទំព័រ 244
ទំហំខ្នាត H= 20.5cm , W= 14.5cm
រៀបរៀងដោយ ប្រាជ្ង វិជ័យ  /  ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន