រៀបចំគេហដ្ឋាន ក្រុមហ៊ុន និងបន្ទប់ស្នាក់នៅ តាមក្បួនហុងស៊ុយ

$3.6 $3.00

Publish date: 2021-12-17

Category: Home Decor & Renovations

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធមិនបានបង្រៀនឲ្យជឿលើអបិយជំនឿឡើយ តែជាទូទៅឃើញថា មនុស្សសូម្បីតែអះអាងថា ខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនាហើយ ក៏នៅតែជឿលើវាដដែល តើនោះដោយសារហេតុអ្វី?

ដោយខ្លី ព្រោះថា ពិតជាមានមនុស្សជោគជ័យដោយសារជឿលើក្បួនហុងស៊ុយនេះមែន ហើយក៏មានមិនតិចដែរ។ តាមពិត បើនិយាយ តាមពុទ្ធវិធីរបស់ព្រះពុទ្ធជាម្ចាស់ វាជាកត្តាលិកររបស់ចិត្តដែលជំរុញឲ្យជោគជ័យតាមរយៈជំនឿលើក្បួនហុងស៊ុយនោះ ព្រោះក្នុងព្រះពុទ្ធសាសនាបានបង្រៀនថា«ជំនឿជាឫសគល់នៃអ្វីៗទាំងអស់»។

ដូច្នេះ តាមពុទ្ធវិធីនៃព្រះ បើទោះជាយើងមិនជឿលើក្បួនហុងស៊ុយ ក៏ដោយចុះ សូមឲ្យតែយើងមានចិត្តប្រកបដោយសទ្ធាយ៉ាងមុះមុតថា«យើងអាចជោគជ័យ យើងនឹងជោគជ័យបាន» ឬជឿថា «យើងមានសិរីសួស្ដី យើងនឹងមានសិរីសួស្ដី» វាអាស្រ័យលើចិត្តជាអ្នកកំណត់ទាំងស្រុង។

យ៉ាងណាក៏ដោយចុះ សៀវភៅ «រៀបចំគេហដ្ឋាន ក្រុមហ៊ុន និងបន្ទប់ស្នាក់នៅតាមក្បួនហុងស៊ុយ»នេះ គឺជាគ្រូហុងស៊ុយដ៏ល្អសម្រាប់អ្នកដែលជឿ។

ទំព័រ 190
ទំហំខ្នាត H= 20.5cm , W= 14.5cm