៣នាទីផ្លាស់ប្តូរជីវីឱ្យប្រសើរលើសដើម​​

$6 $5.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

តើអ្នកនៅចាំរឿងនិទានដំបូងដែលអ្នកធ្លាប់ស្តាប់បានដែរឬទេ? តើព្រោះហេតុដូច្នេះឬ ដែលធ្វើឱ្យអ្នកស្រឡាញ់ ឈ្លក់វង្វេង និងចូលចិត្តការអាន​ចាប់​តាំង​ពីពេលនោះ​មក?

អ្នកនិពន្ធចូលចិត្តការអានណាស់ ក្នុងជីវិតអ្នកនិពន្ធបានអានសៀវភៅជាច្រើនក្បាល ដូច្នេះការចងចាំដ៏ស្រពេចស្រពិលពីសៀវភៅដែលចាប់ផ្តើមអានដំបូងគេនោះ គួរជារឿងនិទានក្មេងៗ និងរឿងនិទានឈុតដូចជា រឿង «ក្មេងតូចលក់​ដែកកេះ» «រាជបុត្រតូចពោរពេញទៅដោយសេចក្តីសុខ» «ឌឹ​លីតថលមឺរីមេត» ​… នៅពេលបានអានសៀវភៅទាំងនេះប្រៀបបីដូចខ្លួនឯងបានចូលទៅក្នុងពិភពលោកមួយទៀតដូច្នោះដែរ។

ក្រោយមក ក៏យករឿងនិទានទៅនិយាយ​ប្រាប់​មិត្តភក្តិនៅក្នុងសាលារៀន និយាយទៅនិយាយមក ប្រាប់គ្នាពីមាត់មួយទៅមាត់មួយ ទើបអ្នកនិពន្ធបានក្លាយជាអ្នកនិទានរឿងដោយមិនដឹងខ្លួន។ ដល់ពេលចេញ​ពីរៀន នៅជុំវិញ​ខ្លួន​ពោរពេញទៅដោយមិត្តភក្តិដែលមកចាំស្តាប់រឿងនិទាន ហើយដើម្បី​ធ្វើឱ្យ​មិត្តភក្តិសមដូចបំណងប្រាថ្នានោះ អ្នកនិពន្ធត្រូវស្វែងរករឿង​និទានមកអាន​ជា​​ច្រើន។

ការនិទានរឿង ចាប់ផ្តើមមានកាន់តែច្រើនឡើង ពេលខ្លះដើម្បីឱ្យការ​និទាន​រឿងបានរស់រវើក និងបន្ថែមនូវភាពសប្បាយរីករាយដល់អ្នក​ស្តាប់ អ្នកនិពន្ធ​ត្រូវ​កែប្រែ និងរៀបរៀងរឿងនិទានសាជាថ្មីទៀតផង។

បន្ទាប់មក អ្នកនិពន្ធបានក្លាយជាគ្រូបង្រៀន​សិស្សបឋម និង​ជាអ្នកនិទានរឿងឱ្យក្មេងៗ​ស្តាប់នៅ​ក្នុង​ទីប្រជុំជន។

នេះជាចំណុចផ្លាស់ប្តូរនៅក្នុងជីវិត ដែលគួរឱ្យអស់សំណើចណាស់ មិនដែលគិតទេថា ការនិទានរឿង ជាជំនាញមួយដែលអាចចិញ្ចឹមជិវិតរបស់ខ្លួន​ឯងបាន អ្នកនិពន្ធចូលចិត្តមើលស្នាមញញឹមដ៏បរិសុទ្ធ នៅលើផ្ទៃមុខនិងភាព​មិន​ដឹង​អី​របស់​ក្មេងៗ ធ្វើឱ្យមានអារម្មណ៍ថាជីវិតស្រស់ស្អាតអ្វីម្ល៉េះទេ។ ជាពិសេស​នៅពេលបានឃើញខ្សែភ្នែកដ៏ភ្លឺថ្លារបស់ក្មេងតូចៗ ពេល​បានស្តាប់រឿងនិទាន។អ្នកនិពន្ធបានគិតថា ខ្លួនឯងប្រៀបបីដូចជាអ្នកលេងសៀក​រហស្ស​កម្ម ប្រើសំឡេងអធិប្បាយពីអត្ថន័យ នាំក្មេងៗធ្វើដំណើរទេសចរណ៍នៅក្នុងទីកន្លែងដ៏ស្រស់ស្អាតនិងធ្វើឱ្យពួកគេមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។

ដូច្នេះ អ្នកនិពន្ធបានគិតថា ប្រសិនបើខ្លួនអាចបើកផ្លូវឱ្យជីវិតដោយការនិទាន​រឿងបាន តើអ្នកដទៃដែលបានស្តាប់រឿងនិទាន នឹងមានការផ្លាស់ប្តូរអ្វីផ្សេង​ទៀត​ដែរឬទេ? វានឹងបានប្រយោជន៍ពីជីវិតនិងបទពិសោធរបស់​បុគ្គល​

សំខាន់​នៅ​ក្នុងប្រវត្តិសាស្រ្តបានខ្លះដែរឬទេ?

ទើបអ្នកនិពន្ធប្រមូលរឿងនិទាន ដែលដំណាលអំពីជីវិត ទាក់ទងទៅនឹងបុគ្គលសំខាន់នៅក្នុងប្រវត្តិសាស្រ្ត ព្រមទាំងយកមកនិទានឱ្យប្អូនៗស្តាប់ ជជែក​គ្នា​ជាមួយនឹងមិត្តភក្តិ និងជជែកគ្នាលេងជាមួយនឹងអ្នកជិត​ខាង​​….ស្មានមិន​ដល់​ថា ទីបំផុត​ប្រធានភូមិនិងគណៈកម្មការភូមិចាប់អារម្មណ៍ ហើយស្នើសុំឱ្យអ្នកនិពន្ធបើក​ថ្នាក់​​និទាន​រឿង​​និងបង្រៀនតែងសេចក្តីដូច្នេះសោះ។

វាជាបទពិសោធជីវិតដ៏ស្រស់ស្អាតមួយ ការអភិវឌ្ឍនោះមានរហូ​តមក​ដល់​ដំណាក់កាលបានរួបរួមជាសៀវភៅនេះ គឺជារឿងមួយដែលមិនធ្លាប់គិត​ពី​មុន​មក​ឡើយ។

សៀវភៅនេះ បានប្រមូលរឿងរ៉ាវទាំងអស់ ៤៣ រឿង រឿងនីមួយៗមាន​អត្ថន័យមិនវែងទេ ដូច្នេះ អាចប្រើពេលទំនេរអានបាន ដូចជា នៅលើឡានក្រុងឬពេលអង្គុយចាំអ្នកដែលបានណាត់ជួប ហើយ​ពេល​ដែល​អង្គុយនៅក្នុងបង្គន់ គឺជាពេលដែលល្អបំផុតសម្រាប់ការអាន។

តើអ្នកធ្វើអ្វីបានខ្លះ ពេលដែលអ្នកកំពុងអង្គុយនៅក្នុងបង្គន់? អ្នកនិពន្ធ ផ្ទាល់ ពេលខ្លះរៀនច្រៀង ពេលខ្លះទន្ទេញពាក្យភាសាអង់គ្លេស ឬអង្គុយ​នៅ​ស្ងៀម​​ក៏មាន ពេលខ្លះ​អានកាសែត មើលទស្សនាវដ្តី។ ប៉ុន្តែ អ្វីដែលមិនអាច​ខ្វះ​បាននោះគឺការអាន។

ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនិពន្ធបានចំណាយពេលទំនេរ នៅក្នុងបន្ទប់​ទឹក អានសៀវភៅចប់មួយក្បាលហើយមួយក្បាលទៀត និងអានរឿងនិទានមួយ​រឿង​​ហើយមួយរឿងទៀត រាល់ថ្ងៃអ្នកនិពន្ធបានប្រើការអាន ជួយឱ្យអារម្មណ៍ស្ងប់​និងភ្លឺស្វាង ធ្វើឱ្យកើតមានគំនិតច្នៃប្រឌិតថ្មីៗ មានអារម្មណ៍ថាមាន​ការ​ផ្លាស់​ប្តូរជារៀងរាល់ថ្ងៃ មើលឃើញពីផ្នែក​មួយ​ផ្សេងទៀតរបស់ខ្លួនឯង។

សង្ឃឹមថា សៀវភៅមួយក្បាលនេះនឹងធ្វើឱ្យអ្នកពេញចិត្ត សប្បាយនិង​មានសេចក្តីសុខ។

ទំព័រ 271
ទំហំខ្នាត H= 20.5cm , W= 14.5cm
រៀបរៀងដោយ ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន