សំណាងល្អព្រោះបានអាន!

$4.8 $4.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អ្វីដែលមនុស្សយើងមានក្តីប្រាថ្នាដូចៗគ្នា នោះគឺការប្រាថ្នាឱ្យខ្លួនឯងមានសេចក្តីសុខ។ ហេតុដូច្នេះហើយ ទើបមនុស្សគ្រប់គ្នាខិតខំស្វះស្វែង ដើម្បីឱ្យខ្លួនឯងបាននូវសេចក្តីសុខគ្រប់​ពេលវេលា ដែលនាំឱ្យមនុស្សជាច្រើនបែកគំនិតខាងហិរញ្ញវត្ថុ និងភាពជោគជ័យតាមបែបអាណាចក្រ ដែលជាសេចក្តីសុខនិងភាពសមតាមបំណងប្រាថ្នានូវអ្វីដែ​លខ្លួនបានតាំងចិត្តទុក។

មានមនុស្សជាច្រើនយល់ថា ដើម្បីទទួលបាននូវសេចក្ដីសុខ លុះត្រាតែបំពេញនូវតម្រូវការតាមរយៈអាការៈខាងក្រៅគឺ ​ភ្នែក ត្រចៀក ច្រ​មុះ អណ្តាត កាយ ចិត្ត។ ហេតុដូច្នេះហើយ បានជាឃើញមនុស្សម្នាក់​ៗ ប្រើវិធីជាច្រើនរូបភាពផ្សេងៗគ្នា ដើម្បីទទួលបាននូវសេចក្ដីសុខ ដូចជា អ្នកខ្លះទៅដើរលេងតាមទីកន្លែ​ងផ្សេងៗ ខ្លះទៅមើលភាពយន្ត ខ្លះស្តាប់​បទចម្រៀង ខ្លះទៅចូលក្លិបឬរង្គសាល ដើម្បីជួបជុំមិត្តភក្ដិ ផឹកស្រា លេងល្បែង ឬខ្លះសូម្បីតែការសេពគ្រឿងញៀនក៏នាំគ្នាធ្វើដែរទាំងដែលដឹងថា អ្វីទាំងអស់​នោះមាន​​ខ្លះល្អនិងខ្លះមិនល្អ។ ប៉ុន្ដែគេយល់ត្រឹមតែថា អ្វីៗដែលធ្វើគឺដើម្បីបានសេចក្តីសុខដោយគេមិនបានយល់ថា វាគ្រាន់តែជាសេចក្ដីសុខបែបផ្លូវលោកតែមួយផ្នែកប៉ុណ្ណោះ។

វាគ្រាន់តែជាសេចក្តីសុខផ្នែកខាងក្រៅ ដែលបានទទួលការតបស្នងតាមផ្នែកឥន្រ្ទិយទាំង​​ ៦ មាន ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ​​ ចិត្ត តែប៉ុណ្ណោះ។​ ចំណែឯសេចក្តីសុខពិតប្រាកដ នឹងធ្វើឱ្យអ្នកមានសេចក្តីសុខគ្រប់ពេលវេលា។

តាមពិតទៅតាំងពីកើតមក តើអ្នកធ្លាប់សួរខ្លួនឯងដែរទេថាជីវិតរបស់អ្នកត្រូវការអ្វី អ្នកកើតមកដើម្បីស្វែងរកអ្វីឱ្យពិតប្រាកដ​​​ ហើយតើភាពជោគជ័យនិងសេចក្តីសុខពិតនោះនៅត្រង់ណា…?​

សៀវភៅ ដំណើរឆ្ពោះទៅកាន់ភាពជោគជ័យតាមបែបអាណាចក្រនិងពុទ្ធចក្រ នឹងធ្វើឱ្យអ្នកបាននូវភាពជោគជ័យតាមផ្លូវលោកនិងមាន​សេចក្តីសុខតាមផ្លូវធម៌បានយ៉ាងពិតប្រាកដ។​​​​ ព្រោះការពិតនៃជីវិតដែលកើតឡើងមិនចាំបាច់​ត្រូវការអ្វីច្រើនពេក​ឬតិចពេកនោះទេ សេចក្តីសុខពិតប្រាកដ គឺជាការចេះសមល្មមនិងធ្វើឱ្យជីវិតមានតុល្យភាពដោយត្រូវរស់នៅលើមូលដ្ឋាននៃភាពសមល្មមឬ​ចេះគ្រប់​គ្រាន់ក្នុងជីវិត។

ម្យ៉ាងវិញទៀត ខ្លឹមសារក្នុងសៀវភៅនឹងផ្តល់​កម្លាំងចិត្ត ដែល​ជាថាមពលនៃការរុញច្រានឱ្យអ្នកអានទៅដល់​គោលដៅនៃជីវិតបានលឿនជាងមុន។ អ្នកនឹងបានជ្រាបថា អច្ឆរិយបុគ្គលដែលបានទទួលជោគជ័យយ៉ាងធំធេងទាំងនៅក្នុងអនាគតនិងបច្ចុបប្បន្ន ថាតើពួកគេទាំងអស់នោះមានគំនិតនិងទង្វើដូចម្តេចខ្លះ ទើបធ្វើឱ្យពួកគេបានក្លាយទៅជាអច្ឆរិយបុគ្គលបាន​ ឬអាចហៅម្យ៉ាងទៀតថា​ជា​កំពូលមនុស្សនោះឯង។

ទំព័រ 320
ទំហំខ្នាត H= 20.5cm , W= 14.5cm
រៀបរៀងដោយ ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន