តម្រាពិជ័យសង្គ្រាម ខុងបេង

$4.2 $3.50

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

អារម្ភបទ

ស៊ុនវូ និង ខុងបេង ជាកំពូលអ្នកប្រាជ្ញផ្នែកយុទ្ធសាស្រ្តដ៏ល្បីល្បាញរបស់ចិនបុរាណ។ គោលការណ៍ជាយុទ្ធសាស្រ្តក្នុងការជ្រើសប្រើ ទាហានរបស់ពួកលោកល្អហួសការគណនា ជាមនុស្សដែលត្រូវបានគេលើកតម្កើងមកជាយូរមកហើយ។ ហើយមានការនាំយកទៅសិក្សា និង  កែច្នៃមកប្រើក្នុងការបង្កើតកងទ័ព និងការធ្វើសង្រ្គាមយ៉ាងទូលំទូលាយទាំងនៅក្នុងអតីកាល និងបច្ចុប្បន្ន។

ក្នុងពេលដែលពិភពលោកឈានចូលមកដល់យុគសម័យនៃការធ្វើជំនួញជួញដូរទូទាំងប្រទេស សង្រ្គាមក៏បានផ្លាស់ប្តូរមកពីទីលានប្រយុទ្ធលើសមរភូមិបង្ហូរឈាម បែរមកកាន់សង្គ្រាមទីផ្សារសេដ្ឋកិច្ចវិញ ទើបមនុស្សចាប់ផ្តើមនាំយកគោលការណ៍ដ៏ល្បីល្បាញរបស់ពួកលោក ទៅប្រើក្នុងការជួញដូរ ហើយហាក់រីកសាយភាយយ៉ាងទូលំទូលាយ។

«តម្រាពិជ័យសង្គ្រាម ខុងបេង» ចាត់ទុកថា ជាស្នូលអច្ឆរិយនៃការបណ្តុះបណ្តាលកំពូលមនុស្ស ឬជារូបមន្តនៃការ «មើលមនុស្ស ជ្រើស ប្រើមនុស្សនិងបណ្តុះបណ្តាលមនុស្សឳ្យពូកែ»។ ជាពិសេស វាជាគោល-ការណ៍ដែល «ចៅហ្វាយនាយអាចនាំយកទៅប្រើជាមួយ «កងទ័ព» របស់ខ្លួនបាន។ ខណៈតែមួយនេះ ចំពោះធនធានមនុស្សថ្នាក់កណ្តាលឡើងទៅ ក៏អាចប្រើជារូបមន្តសម្រាប់កែច្នៃ និងអភិវឌ្ឍខ្លួនឲ្យរីកចម្រើនដើម្បីឈានទៅរកភាពជាមនុស្សកំពូលមនុស្សបានដូចគ្នា។

អ្នកប្រាជ្ញជាច្រើនរូបធ្លាប់វាយតម្លៃថា បើយកតម្រានេះទៅកែច្នៃ ប្រើបានល្អសមរម្យនោះ នឹងជួយឲ្យមានសមត្ថភាពចាត់ការជាមួយបញ្ហាផ្ទាល់ខ្លួនក្នុងជីវិតប្រចាំថ្ងៃបានយ៉ាងរលូន ហើយបើបានទទួលនូវឋានៈតាមរយៈការហ្វឹកហាត់ក្នុងតម្រានេះ មនុស្សទាំងឡាយនឹងទទួលស្គាល់ទាំងថ្វីដៃ និងគុណធម៌ដោយសុទ្ធចិត្ត ព្រោះ ខុងបេង បានរៀបចំច្បាប់ទម្លាប់យ៉ាងតឹងរឹងប្រកបដោយធម៌ក្នុងតម្រានេះជាស្រេច។ ហើយបុគ្គលបែបនេះសង្គមកំពុងតែត្រូវការជាខ្លាំង។

ទំព័រ 164
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួល និង រៀបរៀង ប្រាជ្ញ វិជ័យ