បច្ចេកទេសដើម្បីនឹងក្លាយជាឪពុកម្តាយ ដ៏សែនល្អរបស់កូន

$1.8 $1.50

Publish date: 2021-12-17

Category: Child Education and Parenting

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

តើលោកឪពុកអ្នកម្តាយគ្រប់រូបមានភាពជឿជាក់ហើយឬនៅថាខ្លួនជាឪពុកម្តាយដ៏សែនល្អរបស់កូន?

ដើម្បីក្លាយជាឪពុកម្តាយដ៏ល្អរបស់កូន ឪពុកម្តាយគប្បីរៀនឱ្យដឹងពីវិធីសាស្រ្តចិញ្ចឹមកូនយ៉ាងត្រឹមត្រូវ រៀនឱ្យដឹងដល់ឧបនិស្ស័យរបស់កូន រៀនឱ្យដឹងពីតម្រូវការរបស់កូន រៀនឱ្យដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់កូន រៀនឱ្យស្គាល់ដល់ក្រយ៉ៅរបស់កូន ឥរិយាបថរបស់កូន និងតួនាទីរបស់កូនឱ្យបានល្អិតល្អន់។

ក្នុងសៀវភៅ«បច្ចេកទេសដើម្បីនឹងក្លាយជាឪពុកម្តាយដ៏សែនល្អរបស់ កូន»នេះបានរួបរួមចំណុចគិតនិងបច្ចេកទេសផ្សេងៗសម្រាប់ធ្វើជាឪពុកម្តាយដ៏សែនល្អរបស់កូននិងសម្រាប់អ្នកដែលចង់ឃើញកូនធំឡើងបានក្លាយជាកូនល្អនិងមានតម្លៃ។​

បច្ចេកទេសទាំងឡាយទាំងពួងដែលស្ថិតក្នុងសៀវភៅនេះសុទ្ធតែមាន ចំណុចគួរឱ្យចាប់អារម្មណ៍និងមានវិធីគិតល្អៗមែនទែន មិនថាតែការសរសើរកូន ការដាក់ទោសកូន ការជំរុញកូនឱ្យកូនមានសមត្ថភាពមុតស្រួចឡើងពេលកូនកំពុងស្ថិតនៅក្នុងភាពជាយុវវ័យ​​ គន្លឹះនៃការបង្រៀនកូន និងរឿងរ៉ាវល្អៗជាច្រើនដែលអ្នកអាចប្រើក្នុងនាមជាឪពុកអ្នកម្តាយ-អ្នកដែលប្រាថ្នាចង់ឃើញកូនស្ងួនបានក្ដីសុខជោគជ័យគ្រប់ប្រការ។

អ្នកអាចយកគន្លឹះពីសៀវភៅនេះទៅអនុវត្តបាន ប្រសិនបើអ្នកចង់ក្លាយខ្លួនទៅជាឪពុកម្តាយដ៏សែនល្អរបស់កូន ឬចង់ក្លាយជាអ្នកចិត្តសាស្រ្ត ឬក៏ជាថ្នាក់ដឹកនាំដ៏មានឥទ្ធិពលរបស់កូន។​

មួយវិញទៀត ក្នុងសៀវភៅនេះ វាមិនពិបាកអាននិងមិនពិបាកអនុវត្ត ទេ ព្រោះគន្លឹះក្នុងសៀវភៅនេះ ខ្លីៗ ងាយយល់ ហើយអ្នកមិនចាំបាច់អ្វីធ្វើខ្លួនឱ្យហ្មត់ចត់ឬតឹងតែងពេកក្នុងការចិញ្ចឹមកូនដើម្បីឱ្យកូនបានប្រែក្លាយជាមនុស្សពូកែ មនុស្សឆ្លាត និងអច្ឆរិយៈនោះទេ សូមត្រឹមតែអ្នកធ្វើខ្លួនជាមនុស្សល្អទៅបានហើយ។

ទំព័រ 75
ទំហំខ្នាត H= 20.5cm , W= 14.5cm
រៀបរៀងដោយ ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន