កម្រៃការគិត

$3.6 $3.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ភាពជោគជ័យនៅឯណា…

យើងគ្រប់គ្នាសុទ្ធតែធ្លាប់សួរខ្លួនឯងដោយសំណួរ​នេះទាំងអស់គ្នា។ អ្នកខ្លះមិនមែនសួរតែមួយដងនោះទេក្នុងជីវិត​ នោះដោយសារយើង​រំពឹងថាថ្ងៃណាមួយនឹងជាថ្ងៃរបស់យើង គឺថ្ងៃដែលយើងសម្រេចជោគជ័យ…។

តែរឿងដែលធ្វើឱ្យមនុស្សជាច្រើនមិនអាចនិយាយពាក្យនោះ  ចេញមកបាន មិនមែនដោយសារពួកគេគ្មានសមត្ថភាពគ្រប់គ្រាន់ ឬដោយសារជោគវាសនា​ធ្វើបាបនោះទេ តែការដែលទៅជាបែបនោះព្រោះគេមិនជឿជាក់លើខ្លួនឯងថា «អាចសម្រេចជោគ​ជ័យបានពិតបា្រកដ» ដែលនេះគឺជាបញ្ហាធំដែលពួកគេរមែងគិតថា «មនុស្សធម្មតា» គឺជាមនុស្សធម្មតាដែលមិនអាចក្លាយជា «មនុស្សអស្ចារ្យ» បានដូចអ្នកដទៃឡើយ។

វាជាគំនិតដែលខុសដែលត្រូវប្រញាប់កែប្រែជាបន្ទាន់ ​អ្នកជឿទៅថា…មនុស្សអស្ចារ្យដែលសម្រេចជោគជ័យ ក៏ជាមនុស្សធម្មតាសាមញ្ញមកពីមុនតែទាំងអស់ដូចគ្នាដែរ។

អ្វីៗគ្រប់យ៉ាងស្ថិតនៅលើខ្លួនអ្នក ចូរឈានទៅមុខដើម្បីស្វែងរកឱកាស កំណត់គោលដៅ ហ្វឹកហាត់បដិបត្តិឱ្យបានខ្ជាប់ខ្ជួន ហើយដើរទៅតាមផ្លូវនោះដោយភាព​ខ្នះខ្នែង ភាពជោគជ័យនឹងនៅចំពោះមុខអ្នក។

ចូរហ៊ានឈានទៅមុខ…ដើម្បីភាពជោគជ័យ​!

ទំព័រ 225
ទំហំខ្នាត H= 20.5cm , W= 14.5cm