បិទទំព័រប្រវត្តិសាស្ត្រត្រកូល ស៊ីណាវ៉ាត្រា

$2.7 $2.25

Publish date: 2021-12-17

Category: Politics

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ប្រទេសថៃនាសម័យបច្ចុប្បននេះ កំពុងតែរងឥទ្ធិពលនូវរបបគ្រប់គ្រងដោយបុរសដែលជាអាទិទេពខួរក្បាលអច្ឆរិយៈក្នុងខ្សែភ្នែកអាវក្រហម និងជាបិសាចនៃពួកអាវលឿង ដែលមានឈ្មោះថា «ថាក់ស៊ីន ស៊ីណាវ៉ាត្រា»។ ព្រឹត្តិការណ៍នយោបានសព្វថ្ងៃនេះប្រៀបដូចជាថាក់ស៊ីន ជាព្រះរាជាដែលកំណត់នូវអ្វីៗគ្រប់យ៉ាងក្នុងប្រទេស ឲ្យងាករេម្តងទៅខាងឆ្វេងម្តងទៅខាងស្តាំបានតាមការបញ្ជារបស់ខ្លួន ក៏ព្រោះតែអំណាចទឹកប្រាក់ដែលគាត់មាននៅក្នុងដៃ។

ជាការពិតណាស់ ប្រទេសថៃនាពេលបច្ចុប្បន្ននេះកំពុងឈានទៅរកសម័យកាលមួយដូចសម័យ «អតីតប្រធានាធិបតី ហ្វឺឌីណានន៍ ម៉ារ៍កូស» នៃប្រទេសហ្វីលីពីនដែលអ្វីៗគ្រប់យ៉ាងនៅលើផែនដីត្រូវបានសម្គាល់ថាជាកម្មសិទ្ធិរបស់គេទាំងអស់ សូម្បីតែទឹកដែលដក់នៅលើថ្នល់ក៏ជាសម្បត្តិរបស់គេម្នាក់ឯងដែរ។

ប៉ុន្តែ ស្របពេលដែលប្រទេសថៃកំពុងធ្វើដំណើរទៅរកចំណុចនោះ ស្រាប់តែមានបុរសដ៏កា្លហានម្នាក់មានឈ្មោះថា«កំណាន់ស៊ូថេប»ជាបុរសធម្មតាម្នាក់ រាងមិនសង្ហាដូចតួកុននោះទេ ហើយសំឡេងក៏មិនពីរោះដូចសារិកានោះដែរ ឬថា ជាអ្នកមានប្រាក់រាប់រយរាប់ពាន់លានសម្រាប់ប្រើប្រាស់ដើម្បីតស៊ូក្នុងឆាកនយោបាយនោះក៏មិនមែនដែរ រូបគាត់មានតែបេះដូងស្នេហាជាតិ និងប្រកបដោយគុណធម៌តែប៉ុណ្ណោះ ដូច្នេះហើយ ទើបគាត់ប្រកាសខ្លួនជាសត្រូវនៃរបបគ្រប់គ្រងក្បត់ជាតិ ដែលគាត់បានចោទប្រកាន់ចំពោះមនុស្សនៅក្នុងត្រកូល «ស៊ីណាវ៉ាត្រា»។

បើទោះបីជារាងកាយរបស់គាត់ ត្រូវរងនូវឥទ្ធិពលកម្ដៅនៃពន្លឺព្រះអាទិត្យ និងខ្យល់នៃរដូវរងាបក់ផាត់ចុះមកត្រជាក់យ៉ាងណាក៏ដោយ ក៏គាត់នៅតែស៊ូទ្រាំរួមសុខរួមទុក្ខ ប្រកៀកស្មាជាមួយបងប្អូនប្រជាជនដែលគាំទ្ររូបគាត់ដោយឥតរួញរាដើម្បីសង្គ្រោះជាតិ និងទាមទារអំណាចមកឲ្យប្រជាជនវិញ (ទស្សនៈក្រុមអាវលឿង) ។

ប៉ុន្តែ ក្នុងទស្សនៈអាវក្រហមវិញ ការធ្វើរបស់ ស៊ូថេប លើកនេះគ្រាន់តែជាការច្រណែននឹងយក្សអាស៊ីមួយនេះប៉ុណ្ណោះ ព្រោះ ស៊ូថេប និងបក្សពួកខ្លួនដឹងច្បាស់ថាគ្មានផ្លូវអាចឈ្នះយក្សមួយក្បាលនេះ ក្រៅពីវិធីអុចអាល ញុះញង់ និងដឹកនាំធ្វើបាតុកម្មក្រោមរូបភាពស្រឡាញ់ជាតិនេះឡើយ។

ទំព័រ 149
ទំហំខ្នាត H= 20.5cm , W= 14.5cm