សិក្សាឈ្វេងយល់អំពីប្រទេសជាសមាជិកអាស៊ាន

$6.6 $5.50

Publish date: 2021-12-17

Category: ASEAN

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

បច្ចុប្បន្ននេះពុំមានសារព័ត៌មានដទៃណាដែលប្រជាជនគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍តាមដាន និងផ្តល់សារៈសំខាន់ខ្លាំងជាងសារព័ត៌មានដែលទាក់​ទងនឹងប្រទេសកម្ពុជារបស់យើង ដែលកំពុងតែឈានចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ ២០១៥ ខាងមុខនេះទេ ពីព្រោះប្រជាជនគ្រប់រូបសុទ្ធតែរំពឹងគិតថា ការបង្កើតសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍នឹងអាចជួយឱ្យប្រទេសដែលជាសមាជិកទាំង១០​ រួមសាមគ្គីគ្នាជាធ្លុងមួយដ៏រឹងមាំក្នុងការពង្រឹងវិស័យពាណិជ្ជកម្មដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ ដូចជា ប្រទេស​ក្នុងភូមិភាគផ្សេងៗមានជាអាទិ៍​ សហភាពអឺរ៉ុប ប្រទេសអូប៉ិក ជាដើម។

នៅពេលយុគសម័យនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានមកដល់ ប្រទេសកម្ពុជារបស់យើងក៏ដូចជាប្រទេសក្នុងតំបន់អាស៊ាន នឹងក្លាយជាសង្គមពហុវប្បធម៌មាននិស្សិត បញ្ញវន្ត និងបុគ្គលទូទៅចម្រុះជាតិសាសន៍ក្នុងប្រទេសជាសមាជិកចូលមក ដើម្បីសិក្សារៀនសូត្រស្វែងរកចំណេះដឹងតាមគោលការណ៍ផ្លាស់ប្តូរបទពិសោធ ចំណេះដឹងជាមួយបច្ចេកវិទ្យា ស្របពេលជាមួយគ្នានោះដែរ ប្រាក់វិនិយោគទុន​និងកម្លាំងពលកម្ម ក៏នឹងហូរចូលមកពីប្រទេសជាសមាជិកតាមរយៈកិច្ចព្រមព្រៀងបើកចំហសេដ្ឋកិច្ចទីផ្សារសេរី។ ទាំងអស់នេះជាកត្តា​ដ៏សំខាន់ដែលពួកយើងជាប្រជាជនខ្មែរគ្រប់រូប ចាំបាច់ត្រូវតែត្រៀមនូវលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ យុគសម័យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយយើងត្រូវសិក្សាពីប្រវត្តិសាស្រ្តនិងវប្បធម៌របស់ប្រទេសជាមិត្តក្នុងតំបន់ឱ្យបានយល់កាន់តែច្បាស់ពីទំនាក់ទំនងរវាងគ្នា និងគ្នា ហើយជាចាំបាច់ យើងត្រូវតែអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមនុស្សមានចំណេះដឹង និងប្រកបដោយសមត្ថភាព ដើម្បីអភិវឌ្ឍប្រទេសជាតិមាតុភូមិឱ្យបានរីកចម្រើនថ្កុំថ្កើងរុងរឿងព្រមៗ​គា្នជាមួយនឹងប្រទេសជាសមាជិកនៅក្នុងតំបន់អាស៊ាន និងអរិយប្រទេសនានានៅលើសកលលោក។

សៀវភៅ Welcome to ASEAN សិក្សាឈ្វេងយល់អំពីប្រទេសក្នុងតំបន់អាស៊ាន បានរៀបរៀងចងក្រងសម្រង់អត្ថបទឯកសារ ដែលទាក់ទងនឹងតំបន់អាស៊ានយ៉ាងគ្រប់គ្រាន់ មានដូចជា ប្រភព គោលបំណងក្នុងការបង្កើតសហគមន៍អាស៊ាន ចំណេះដឹងគ្រប់ជ្រុងជ្រោយអំពីអាស៊ាន ឯកសារទូទៅរបស់ប្រទេសជាសមាជិកទាំង ១០ ដែលមានទាំងផែនទី ភូមិសាស្រ្ត នយោបាយ  ប្រវត្តិសាស្រ្ត សេដ្ឋកិច្ចនិងសង្គម សិល្បៈវប្បធម៌ ទីកន្លែងសំខាន់ៗ តំបន់ទេស​ចរណ៍ ភាសា ពាក្យពេចន៍និងប្រយោគខ្លីៗដែលគួររៀន ព្រមទាំងចំណេះដឹងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដែលនឹងបង្ហាញឱ្យយើងដឹងកាន់តែច្បាស់ពីស្ថាន​ភាពនៃការវិវត្តរបស់ប្រទេសអាស៊ានទាំង១០ និងឱ្យយើងបានយល់អធ្យាស្រ័យពីនិស្ស័យចិត្តថ្លើមរវាងជនជាតិអាស៊ានដូចគ្នា ហើយមានគោលបំណងចង់រស់នៅរួមសុខរួមទុក្ខជាមួយគ្នាប្រកបដោយសាមគ្គីភាពជាធ្លុងមួយ សមដូចបាវនារបស់សហគមន៍អាស៊ានថា «ទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។

ទំព័រ 292
ទំហំខ្នាត H= 20.5cm , W= 14.5cm