គិតវិជ្ជមាន

$4.2 $3.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

មនុស្សក្នុងពិភពលោក កំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាង ស្វិតស្វាញក្នុងទីលាននៃចិត្ដសាស្ដ្រ យុទ្ធសាស្ដ្រ និងកលឧបាយផ្សេងៗ បើបុគ្គលណាដឹងវិធីឈ្នះ និងវិធីប្រើថាមពលនៃគំនិតវិជ្ជមានប្រកបទៅ  ដោយសក្ដានុពលនោះ ភាពជោគជ័យ គឺជារបស់ខ្លួនយ៉ាងងាយស្រួល បំផុត។

នៅក្នុងសៀវភៅ «គិតវិជ្ជមាន» នេះមានគន្លឹះសំខាន់ៗជាច្រើន ដែលអ្នកអានទំាងឡាយ បន្ទាប់ពីបានអានវារួចហើយ អាចសាងនូវផ្នត់ គំនិតវិជ្ជមានឲ្យកើតឡើងបានជាប្រត្យក្ស។

ផលវិបាក

ប្រសិនបើលោកអ្នកមិនកសាងផ្នត់គំនិតវិជ្ជមានទេ លោកអ្នកនឹងនៅតែវិលវល់ក្នុងរណ្ដៅនៃការឈឺចាប់ ទុក្ខសោក ស្ដ្រេស ភាព-អស់សង្ឃឹម និងការបរាជ័យដដែលៗគ្មានទីបំផុត។

លទ្ធផលល្អ

ប្រសិនបើលោកអ្នកបានកសាងនូវផ្នត់គំនិតវិជ្ជមាន សេចក្ដីសុខភាពរីករាយ ភាពស្រស់ថ្លា ភាពភ្លឺស្វាង ថាមពលនៃកម្លំាងចិត្ដ ជាពិសេស ភាពជោគជ័យទាំងឡាយនឹងជារបស់លោកអ្នក។ ប្រសើរជាងនេះទៅទៀតអ្នកនឹងមានជីវិតមួយដែលមិនចេះទាល់ច្រកសោះឡើយ។

ក្នុងនាមជាអ្នករៀបរៀងសៀវភៅនេះ ខ្ញុំសូមអញ្ជើញលោកអ្នក អានសៀវភៅមួយក្បាលនេះ ហើយអនុវត្ដវា  ពីគន្លឹះមួយទៅកាន់គន្លឹះមួយទៀតដើម្បីទទួលបានភាពជោគជ័យ។

ឆ្លៀតក្នុងពេលនេះដែរ ខ្ញុំព្រះករុណាខ្ញុំបាទ សូមសម្ដែងការដឹង គុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិ ទាំងអស់ ដែលបានអានសៀវភៅ «ដាំដើមជីវិត» ជាបន្ដបន្ទាប់មក។

ទំព័រ 153
ទំហំខ្នាត H= 20.5cm , W= 14.5cm