ហេតុអ្វីស្រីៗស្រឡាញ់ព្រាននារី & ប្រុសកំហូច

$6.156 $5.13

Publish date: 2021-12-17

Category: Life & Love

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ខ្ញុំធ្លាប់ជាមនុស្សដែលស្អប់មនុស្សប្រុសអាក្រក់ ហើយ​ធ្លាប់​មានមិត្តដែលអះអាងយ៉ាងដាច់អហង្ការថា ជាតិនេះនឹងមិនយកមនុស្សប្រុស​អាក្រក់មកធ្វើជាស្វាមីជាដាច់ខាត ប៉ុន្តែ ទីបំផុតបានទៅឈ្លក់ស្រឡាញ់​បុរសប្រភេទ Bad Boy ហើយបានយំសោកបោកខ្លួនពេលដែលត្រូវគេបោះ​បង់ចោល ប៉ុន្តែ ពួកនាងនៅតែមិនរាងចាល នៅតែលង់ស្នេហ៍បុរសប្រភេទ​នេះ​ដដែល។

ចាប់ពីវ័យជំទង់មករហូតដល់វ័យធ្វើការ ការនិយមរបស់មិត្តនារី និង​មិត្តរបស់ខ្ញុំផ្ទាល់មិនបានផ្លាស់ប្តូរឡើយ បើទោះបីជាពួកគេចង់ជួប​បុរសល្អៗ ក៏ដោយ ប៉ុន្តែ ពេលដែលឃើញបុរសសង្ហា ឡូយឆាយ​ ពេលណានោះបេះដូងលោតខុសចង្វាក់គ្រប់ពេល។

ដោយសារតែខ្ញុំមានអាជីពដែលមានបុរសប្រភេទនេះនៅជុំវិញខ្លួនជាច្រើននោះទើបល្មមនឹងអាចដឹងបានថាបុរស Bad Boy ទាំងឡាយ​ដែលមើលទៅគ្រោះថ្នាក់ដូចជាភ្លើងដែលកំពុងតែឆាបឆេះ និងមិនគួរចូលទៅក្បែរនោះ ពោរពេញទៅដោយមន្តស្នេហ៍ មើលទៅហាក់ដូច​ជាជីវិត​របស់​ពួក​គេមិនដែលសោះកក្រោះឡើយ គួរឱ្យចង់ស្វែងរក និងទាក់ទាញឱ្យចូល​ទៅ​ស្វែងរកនូវអាថ៌កំបាំងដែលនៅខាងក្នុងខ្លួនរបស់គេ។

រឿងនេះ…ធ្វើឱ្យខ្ញុំសង្ស័យខ្លួនឯងនិងសង្ស័យមនុស្សស្រី​ថា…​តើពួកបុរសទាំងនេះមានអ្វីល្អទៅ ទើបធ្វើឱ្យមនុស្សស្រីឈ្លក់វង្វេងសម្បើម​ម្ល៉េះ?

ទើបខ្ញុំចង់សាកល្បងរៀបរៀងរឿងដែលទាក់ទងនឹងមនុស្សស្រី ​ដែលស្រឡាញ់បុរស Bad Boy ទុកជាតម្រា។

យ៉ាងណាក៏ដោយ … ចម្លើយទាំងអស់ដែលបានរៀបរៀងទុកនេះ ខ្ញុំជឿ​ជាក់ថា Bad Boy ​នឹង​មិន​មែន​ជារឿងអាថ៌កំបាំងអ្វីតទៅទៀតឡើយ។

ខ្ញុំរំពឹងថា …​ ពេលដែលអ្នកអានសៀវភៅនេះចប់​ អ្នកក៏មាន​អារម្មណ៍ដូចគ្នានឹងខ្ញុំដែរ។

ទំព័រ 326
ទំហំខ្នាត H= 20.5cm , W= 14.5cm