១០០ គំនិតយកឈ្នះភាពក្រីក្រ

$7.5 $6.25

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

១០០ គំនិតយកឈ្នះភាពក្រីក្រ បានធ្វើឱ្យរង្គោះរង្គើមនុស្សទូទាំងប្រទេសចិន ហុងកុង តៃវ៉ាន់ សិង្ហបុរី កូរេខាងត្បូង និងប្រទេសជាច្រើន​ទៀត​ដែល​បានបកប្រែ​សៀវភៅមួយក្បាលនេះមកហើយ។ ដោយអត្ថន័យក្នុងនេះ​ បានសាងកម្លាំងជំរុញ​ចិ​ត្ត​ ​​ឱ្យ​​មនុស្សដែលមានទម្លាប់រាថយ និងអស់សង្ឃឹម ឱ្យតាំងនៅលើវិថីឆ្ពោះទៅរកភាពជាសេដ្ឋី និងឱ្យក្រោកឡើងមក​តស៊ូ​សា​​ជាថ្មីម្តងទៀត ដោយការផ្លាស់ប្តូរទស្សនៈ និងចង់ជំរុញឋានៈរបស់ខ្លួនឱ្យ​ប្រសើរ​ឡើង​ដោយវិធី «ផ្លាស់ប្តូរគំនិត»។

អ្នកនិពន្ធបានរៀបរៀង ឱ្យអ្នកអានដឹងតាំងពី ចំណុចខ្សោយ ស្ថានភាព ទស្សនៈ របស់អ្នកក្រ និងបញ្ចប់ដោយ វិធីយកឈ្នះភាពក្រីក្រ ហើយពេល​ដែល​យកទៅបញ្ចូលជាមួយរូបភាពថ្លុក ដែលឆ្លុះបញ្ចាំងពីជីវិតក្នុងទស្សនៈផ្សេងៗជាកំប្លែងបែបដៀមដាមទៀតនោះ កាន់តែបន្ថែមអត្ថន័យឱ្យកាន់តែ​មាន​ភាពរស់រវើកឡើង។ សៀវភៅមួយក្បាលនេះជួយផ្តល់កម្លាំងចិត្តដល់មនុស្សបានយ៉ាង​ល្អ ​(ជាពិសេស​មនុស្សដែលមានស្ថានភាពគ្រួសារមិនសូវល្អ) អាច​និយាយ​បានថា «ត្រូវចិត្តអ្នកក្រ ឆ្លុះបញ្ចាំងពីរូបភាពរបស់អ្នកមាន»។

យើងរីករាយនឹងបញ្ជូនកម្លាំងជំរុញចិត្តនេះ​ ដល់មិត្តអ្នកអាន ហើយ​សង្ឃឹមថា លោកអ្នកនឹងបានទទួលកម្លាំងចិត្តពីអត្ថ​ន័យត្រង់ៗ​ និងរូបភាពថ្លុកនៅក្នុងសៀវភៅនេះ។

ទំព័រ 307
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលអត្ថបទ ប្រាជ្ង វិជ័យ