មើលឱ្យធ្លុះគ្រប់ផ្នែកអំពីមហាអំណាចចិន

$3.756 $3.13

Publish date: 2021-12-17

Category: Politics

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ឥទ្ធិពលខាងសេដ្ឋកិច្ចរបស់ចិនក្នុងសម័យនេះបានផ្សព្វផ្សាយទៅឆ្ងាយគ្រប់ភូមិភាគទាំងអស់របស់ពិភពលោក ជាពិសេសក្នុងអាស៊ាន ទាំងផ្នែកពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ សេវាកម្ម រួមទាំងផ្នែកទេសចរណ៍ផងដែរ។​

ប្រការដែលសំខាន់ តួ​នាទីនិងអំណាចខាងសេដ្ឋកិច្ចរបស់ចិនមានកម្លាំងខ្លាំងក្លាសម្បើមណាស់ ហើយគ្មាននិន្នាការថានឹងខ្សោយកម្លាំង        ឬថមថយកម្លាំងដោយងាយនោះទេ​ ដូច្នេះយើងមិនស្គាល់ចិនមិនបានឡើយ។ សម្រាប់អ្នកដែលចូលចិត្តចិនចាំបាច់ត្រូវមើលចិនឱ្យធ្លុះគ្រប់ផ្នែកនិងគប្បីមានសតិក្នុងការសេពគប់ឬធ្វើជំនួញជាមួយចិន ចំណែកក្រុមដែលមិនចូលចិត្តចិនក៏កាន់តែត្រូវស្គាល់ចិន​ដើម្បីឱ្យដឹងទាន់ចិន អាចទប់ទល់នឹងចិនបាន ក្នុងគ្រាចាំបាច់។ ដូច្នេះមិនថាអ្នកចូលចិត្តឬមិនចូលចិត្តចិនក៏ដោយចាំបាច់ត្រូវស្គាល់ចិននិងតាមដានមើលការផ្លាស់ប្តូរលើផ្នែកផ្សេងៗរបស់ចិន។​

សៀវភៅ—Eyes on China មើលឱ្យធ្លុះគ្រប់ផ្នែកអំពីមហាអំណាចចិនដែលនៅក្នុងដៃរបស់អ្នកមួយក្បាលនេះ​ ​យើងខ្ញុំសន្មតថាជាឧបករណ៍មួយធ្វើឱ្យអ្នកស្គាល់ពីចិនដើម្បីយល់ដឹងនិងស្គាល់ចិនលើផ្នែកជាច្រើនទៀត។ដោយការខិតខំចេញពីចិត្តបរិសុទ្ធក្នុងការប្រែសម្រួល ចងក្រង និងរៀបរៀងសៀវភៅមួយក្បាលនេះ យើងខ្ញុំសូមលើកបុណ្យនេះជូនដល់បុព្វការីរបស់មិត្តអ្នកអានក៏ដូចជាបុព្វការីរបស់យើងខ្ញុំផងដែរឱ្យជួបតែសេចក្ដីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ ជាពិសេសអ្នកស្នេហាជាតិខ្មែរទាំងអស់។

ទំព័រ 189
ទំហំខ្នាត H= 20.5cm , W= 14.5cm