នយោបាយដឹកនាំនិងគ្រប់គ្រងបែបចិន

$3 $2.50

Publish date: 2021-12-17

Category: Politics

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ការអានច្រើនជាគន្លឹះសំខាន់របស់អ្នកដឹកនាំនិងអ្នកគ្រប់គ្រង។ អ្នកដឹកនាំឬអ្នកគ្រប់គ្រងគេ ប្រៀបបាននឹងអ្នកបើករថយន្តដែលផ្ទុកមនុស្សយ៉ាងច្រើន។ ប្រសិនបើអ្នកបើកបរមិនប្រយ័ត្នទេ នឹងបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងប្រត្យក្ស ហើយគេមិនមែនស្លាប់តែម្នាក់ឯងទេ អ្នកដែលនៅលើរថយន្តជាមួយគេក៏នឹងត្រូវបាត់បង់ជីវិតដែរ។               

ដូច្នេះអ្នកបើកបរដឹកអ្នកដំណើរត្រូវតែរៀនច្បាប់ចរាចរណ៍ឱ្យបានស្ទាត់ជំនាញមុននឹងទៅបើកបរ ប្រៀបបាននឹងអ្នកដឹកនាំឬអ្នកគ្រប់គ្រងត្រូវរៀនសូត្រពីគោលច្បាប់នានាសិនមុននឹងឈានដល់ចំណុចកំពូលក្នុងការដឹកនាំនិងការគ្រប់គ្រងបានយ៉ាងដូច្នោះដែរ។

សៀវភៅដែលមានឈ្មោះថា «នយោបាយដឹកនាំនិងគ្រប់គ្រងបែបចិនដកស្រង់ពីគម្ពីរលីស៊ឺឈុនឈីវ»នេះ គឺជាសៀវភៅដែលមានសេចក្តីល្អនិងមានការពន្យល់អធិប្បាយស្តីពីគោលការណ៍ដឹកនាំនិងការគ្រប់គ្រងទុកយ៉ាងច្បាស់លាស់។ ប្រសិនបើអ្នកណាបានអានសៀវភៅមួយក្បាលនេះ ប្រៀបបាននឹងរៀនពីគ្រូរាប់ពាន់នាក់ ព្រោះថាមនុស្សរាប់ពាន់នាក់បានចងក្រងសៀវភៅនេះឡើងដើម្បីទុកជាការបំភ្លឺដល់ការដឹកនាំនិងការគ្រប់គ្រងមនុស្សទាំងឡាយ។

១…២…៣…ចាប់ផ្តើម!

ទំព័រ 123
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួល និងរៀបរៀងដោយ ប្រាជ្ង វិជ័យ
ប្រភេទ នយោបាយ, ការដឹកនាំ