យុទ្ធសាស្ត្រជោគជ័យ ដែលគ្មានសាលាណាធ្លាប់បង្រៀន

$3.6 $3.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

យើងគ្រប់គ្នាសុទ្ធតែមានក្តីស្រមៃទាំងអស់គ្នា ប៉ុន្តែ តើមានប៉ុន្មាននាក់​ដែលអាចសម្រេចក្តីស្រមៃបានទៅ? អ្នកខ្លះនិយាយថា មនុស្សដែលមិនអាច​សម្រេចក្តីស្រមៃរបស់ខ្លួនបាន គឺជាមនុស្សបរាជ័យ ប៉ុន្តែតាមពិតនោះ «ភាព​បរាជ័យមិនគួរឱ្យខ្លាចឡើយ» តែអ្វីដែលគួរឱ្យខ្លាចនោះគឺ «ការឈប់» ទៅ​វិញទេ ព្រោះបរាជ័យនៅបើកឱកាសឱ្យយើងត្រឡប់ទៅកែខ្លួនសាជាថ្មី​បាន ប៉ុន្តែ ការឈប់មិនអាចបើកឱកាសឱ្យយើងត្រឡប់ទៅកែខ្លួនសាជាថ្មីបាន​ឡើយ​។

ក្តីស្រមៃ ភាពជោគជ័យ និងភាពបរាជ័យ បើនិយាយទៅទាំងបីយ៉ាង​នេះមានទំនាក់ទំនងនឹងគ្នាជានិច្ច ពេលដែលមានក្តីស្រមៃ នឹងមានការកំណត់​គោលដៅ បន្ទាប់មកនឹងរៀបចំគម្រោងការ នៅពេលដែលធ្វើទៅតាមគម្រោង​ដែលបានកំណត់ទុកហើយនឹងទទួលបានជោគជ័យ ឬបើមិនដូច្នោះទេនឹងត្រូវ​បរាជ័យ​ ទាំងនេះគឺជារឿងធម្មជាតិដែលវិលវល់ដូច្នេះរហូត។

បុគ្គលដែលទទួលបានជោគជ័យពីលំដាប់តូចៗ រហូតដល់លំដាប់​ពិភព​លោកនោះ សុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលនេះទាំងអស់ ហើយបើជា​បុគ្គល​​លំដាប់ពិភពលោកដែលទទួលបានជោគជ័យទៀតនោះ ពួកគេសុទ្ធតែត្រូវ​មានគំនិតនិងទស្សនៈជាច្រើនដែលឈ្លាសវៃជាងមនុស្សទូទៅ ដូច្នេះ នេះគឺជា​រឿងដែលប្រសើរខ្លាំងណាស់ ប្រសិនបើយើងបានតាមដានរឿងរ៉ាវ​របស់បុគ្គល​ទាំង​នេះ​ដើម្បីដឹងថា តើ​បុគ្គលលំដាប់ពិភពលោកទាំងនេះគេគិតយ៉ាង​ណា?​ ហេតុអ្វីបានជាគេពូកែ​ជាងអ្នកដទៃដល់ថ្នាក់នេះ?

ការសិក្សាពីភាពជោគជ័យនិងបរាជ័យរបស់អ្នកដទៃ ចាត់ទុកថា​​ជាវិធីសិក្សាតាមផ្លូវកាត់ដែលល្អនិងរហ័សបំផុត ដោយមិនចាំបាច់ត្រូវយកខ្លួនឯង​​ទៅពិសោធនូវអ្វីដែលមិនដឹងឬមិនជឿជាក់ក្នុងចិត្តទេ ដែលជំរុញឱ្យយើងធ្វើនូវរឿងអ្វី​មួយបានយ៉ាងត្រឹមត្រូវនិងសមរម្យ។

រឿងរ៉ាវដែលយើងនឹងបានជួបជាបន្តទៅនេះ គឺជារឿងរ៉ាវរបស់​មនុស្សដែលចាត់ទុកថាជាបុគ្គលលំដាប់ពិភពលោក ដែលជាច្រើនសម័យកាលសុទ្ធ​តែជាបុគ្គលដែលទទួលបានជោគជ័យទាំងអស់ ប៉ុន្តែ អ្វីដែលយើងចង់ដឹងនោះ​គឺ តើពួកគេគិតយ៉ាងណា? តើធ្វើយ៉ាងណាទើបអាចឈរនៅត្រង់នោះបាន? ​ជឿថាគ្រប់គ្នាក៏ប្រហែលជាចង់ដឹងដែរ បើដូច្នោះយើងទៅតាមមើលទាំងអស់​គ្នា!

ទំព័រ 143
ទំហំខ្នាត H= 20.5cm , W= 14.5cm