រៀនឱ្យឈ្នះ រៀនឱ្យពូកែ រៀនឱ្យជោគជ័យ គ្មានអ្វីពិបាក

$4.8 $4.00

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: ក្រុមបណ្ដុះគំនិត កូនខ្មែរឲ្យស្នេហ៏ការអាន

99 Books Available.

Description:

វិស័យ​អប់រំ​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​​ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស ជាពិសេស ​នៅក្នុង​យុគសម័យ​បច្ចុប្បន្ន ដែល​ការអភិវឌ្ឍ​ត្រូវ​ផ្អែក​លើ​ធនធាន​បញ្ញា។

ក្នុង​អាណត្តិ​របស់​លោក​ ហង់​ជួន ណា​រ៉ុ​ន ក្រសួង​អប់រំ​កំពុង​ប្រកាស​សង្គ្រាម​ប្រឆាំង​អំពើពុករលួយ​ និង​ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​តែង​កើត​ឡើងនៅ​ពេល​ប្រឡង។ វិធាន​ការដែល​ត្រូវ​បាន​ចាត់​ឡើងក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) លើកទី ១ នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៤ និងលើកទី ២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៤ ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ល្អ​មួយ ដែលនេះក៏ជាចំណុចចាប់ផ្ដើមឱ្យកើតមានសៀវភៅមួយក្បាលនេះដែរ។ ប៉ុន្តែដើម្បី​លើក​ស្ទួយ​វិស័យ​អប់រំនៅ​កម្ពុជា គេ​ក៏​ប្រាកដ​ជា​មិន​អាច​មើល​រំលង​ជីវភាព​គ្រូ​បង្រៀន​បាន​ឡើយ។

ការលើកស្ទួយ​វិស័យ​អប់រំ​ គឺជា​កិច្ចការ​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រទេស​កម្ពុជា។ ដើម្បី​រៀបចំ​ថ្នាល​បណ្តុះ​ធនធានមនុស្ស​ឱ្យ​បានល្អ​ ការលុបបំបាត់​អំពើពុករលួយ និង​ការលើកស្ទួយ​ជីវភាព​គ្រូ​ ​គឺជា​កិច្ចការ​សំខាន់​ពីរ​ជា​អាទិភាព ​មុននឹង​និយាយ​ពី​កំណែទម្រង់​ផ្សេងទៀត​ ​ពីព្រោះ​ សូម​កុំភ្លេចថា ប្រសិនបើ​គ្រូ​រវល់គិតគូរ​តែ​ជីវភាព​របស់ខ្លួន​ធំ​ជាង​កិច្ច​ការបង្រៀន និង​ប្រសិនបើ​ការ​សូកប៉ាន់ ​ដើម្បី​ទទួលបាន​សញ្ញាបត្រ​នៅតែមាន​ប្រសិទ្ធភាព គេ​ប្រាកដជា​មិនអាច​និយាយ​ពី​គុណភាព​នៃ​វិស័យ​អប់រំ​បានឡើយ។

ពិត​ហើយ​ថា​ គ្រូបង្រៀន​មិនមែន​សុទ្ធតែ​ដូចគ្នា​ទាំងអស់​នោះទេ។ ពិតជា​មាន​គ្រូពូកែៗ ​និង​នៅ​រក្សាបាន​ភាពជា​គំរូ​ដ៏​គួរ​ឱ្យ​គោរព។ លោកគ្រូអ្នកគ្រូ​មួយចំនួន​អាច​រកប្រាក់​បាន​ពី​អាជីព​របស់ខ្លួនតាមរ​យៈ​ការបង្រៀន​ក្រៅ​ម៉ោង ឬ​បង្រៀន​នៅ​សាលា​ឯកជន។ ប៉ុន្តែ គ្រូបង្រៀន​ជាច្រើនកំពុង​ជួបប្រទះ​បញ្ហា​ជីវភាព ​ដោយសារតែ​ប្រាក់បៀវត្សរ៍​ មិនអាច​អនុញ្ញាត​ឱ្យ​ពួកគេ​ផ្គត់ផ្គង់​ជីវភាព​ឱ្យ​សមរម្យ​បាន។

ដើម្បី​បង្គ្រប់​ជីវភាព លោកគ្រូអ្នកគ្រូ​ជាច្រើន​បាន​ឆ្លៀតពេល​រក​ប្រភព​ចំណូល​បន្ថែម​ បើ​ទោះ​បី​ជា​ពួកគេ​ដឹងថា របរ​ខ្លះ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូ​របស់ខ្លួន​ក៏ដោយ។ លោកគ្រូអ្នកគ្រូខ្លះ​ទៀត​​​ឆ្លៀត​រត់​ម៉ូតូឌុប ឬ​ប្រកប​របរ​កំប៉ិកកំប៉ុក​តាម​លទ្ធភាព ​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។ បើទោះជា​រស់ក្នុង​ស្ថានភាព​លំបាកលំបិន​យ៉ាងណាក៏ដោយ ក៏​លោកគ្រូ​អ្នកគ្រូ​នៅតែ​តស៊ូ និងអត់ធ្មត់​ដើម្បី​បំពេញការងារ​របស់ខ្លួន​ដោយ​ឥត​រួញរា។​ ជា​លទ្ធផល សិស្សនិង​និស្សិតរាប់សែន​នាក់​បានបញ្ចប់​ការសិក្សា​ជា​រៀងរាល់ឆ្នាំ។

ជាការ​ពិតណាស់ បច្ចុប្បន្ននេះ​គុណភាព​នៃ​ធនធានមនុស្ស​គឺជា​បញ្ហា​ស្លាប់​រស់​សម្រាប់​ប្រទេស​នីមួយៗ។ ដោយឡែក កម្ពុជា​ដែល​នៅ​ដាច់​យ៉ាង​ឆ្ងាយ​ពី​គេឯង​ដោយសារតែ​របប​ខ្មែរក្រហម​រឹតតែ​ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់​លើសពី​អ្វី​ទាំងអស់។ នៅក្នុង​បរិបទ​នេះ ការលើកស្ទួយ​វិស័យ​អប់រំ​គឺជា​អាទិភាព​ចម្បង​ជាងគេ​បំផុត។

ដូចពាក្យគេថា «លើកស្ទួយវិស័យអប់រំត្រូវផ្តើមពីការលើកស្ទួយជីវភាពគ្រូ» ជាមុនសិន។

ជាសត្យានុម័ត​ “​មូលធន​មនុស្ស​” ជា​កត្ដា​មុត​ស្រួច​ក្នុង​ការជួយទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ទាំង​ក្នុងពេល​ចំពោះមុខ និងទាំង​សម្រាប់អនាគត។ ការអប់រំ​ល្អ​ជា​កូនសោ​សម្រាប់​ដោះស្រាយនូវ​រាល់​បញ្ហា​សង្គមសេដ្ឋកិច្ច​។ ជារួម​​នៅក្នុង​យុគសម័យ​សេដ្ឋ​កិ​ច្ច​ពុទ្ធិ និងបច្ចេកវិទ្យា​ព័ត៌មាន​នេះ ឧត្ដមភាព​ប្រកួតប្រជែង​របស់​ប្រជាជាតិ​មួយ​​អាស្រ័យជាសំខាន់​លើ​កត្ដា​ធនធានមនុស្ស​ ដែលមានចំណេះដឹង មានចំណេះធ្វើ​ទូលំទូលាយ មាន​ភាព​ច្នៃប្រឌិត និង​មាន​ជំនាញច្បាស់លាស់។​ ដូច្នេះយើងត្រូវឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​ការសិក្សា​រៀនសូត្រ ពី​ព្រោះថា ​កិច្ចការ​នេះ​នឹង​ជួយអភិវឌ្ឍ​បាន​លើ​គ្រប់​វិស័យ​ និង​ជួយ ព​ន្លឿ​ន​សមាហរណកម្ម​កម្ពុជា​ឱ្យ​ប្រកបដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ក្នុង​តំបន់និងពិភពលោក ហើយនឹង​សម្រេចបាន​យ៉ាងពិតប្រាកដ​នូវ​កំណើនសេដ្ឋកិច្ច​មួយ​ដែលពឹង​ផ្អែកលើ​ចំណេះដឹង និង​ធានាបាន​នូវឧត្ដមភាព​ដណ្ដើម​ឈ្នះ​របស់​ប្រទេសជាតិ​យើង​ផងដែរ។

ដូច្នេះ ការចង់ក្រងសៀវភៅនេះឡើងនឹងបានជាប្រយោជន៍សម្រាប់សិស្សានុសិស្សគ្រប់កម្រិតទាំងវិស័យរដ្ឋនិងឯកជន​ ដើម្បីជាកត្តាជំរុញ និងជួយពន្លឿនដល់ការសិក្សាជាពិសេស​ ដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់ជាតិខ្មែរយើងទាំងមូល។

ទំព័រ 209
ទំហំខ្នាត H= 20.5cm , W= 14.5cm