២០០ សំណើច ២០០ សំណួរដើម្បីសុខភាព

$7.056 $5.88

Publish date: 2021-12-17

Category: Health & Fitness

Publisher: រោងពុម្ពព្រៃស

Author Name: ថោង នីដាមុនី

99 Books Available.

Description:

សើច​ច្រើន​ចម្រើន​អាយុ! នេះ​មិនមែន​ជា​ពាក្យ​កំប្លែងទេ តែ​ពាក្យ​ពិត ហើយ​ពេល​នេះ​គេ​បាន​រក​ឃើញ​​​គុណ​ប្រយោជន៍​ជា​ច្រើន ​​នៃ​សំណើច​ចំពោះ​ សុខភាព។ គុណ​ប្រយោជន៍​នេះ ​ត្រូវ​បាន​​ទទួល​ស្គាល់​​ដោយ​វិទ្យាសាស្ត្រ​ទៀត​ផង។ សំណើច​មិន​ត្រឹម​តែ​មាន​តួនាទី​សំខាន់​មួយ​សម្រាប់​រស់​នៅ​សង្គម​នោះ​ទេ។ សំណើច ការ​កំផ្លុក​កំប្លែង​លេង និងក្ដីរីករាយ ផ្តល់​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ខ្លួន​ប្រាណនិង​ជា​ពិសេស​ដល់​ខួរ​ក្បាល​ផង។

វេជ្ជបណ្ឌិត​ Daniel Sibony គ្រូពេទ្យ​ឯកទេស​ផ្នែក​ចិត្តសាស្ត្រ និង​ជា​អ្នក​និពន្ធ​សៀវភៅ Les sens du rire អត្ថន័យ​នៃ​សំណើច បានពន្យល់ថា ៖

សំណើច​ ភាព​កំប្លែងលេង ក្ដី​រីករាយ​ អាច​កាត់​បន្ថយ​​អារម្មណ៍​នៃ​ការ​ឈឺចុក​ចាប់ ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន ថាមពល​ សម្រួលតួនាទី​របស់​វិញ្ញាណ​ឱ្យ​ឆាប់​ចេះ​ឆាប់​ដឹង។ សំណើច​អាចការពារ​គ្រោះ​កើត​ជំងឺ​សសែឈាម​ និង​នាំឱ្យ​មាន​អារម្មណ៍​ភ្លឺ​ថា​ បណ្តេញ​ភាព​ស្មុគស្មាញ Stress កាត់​បន្ថយ​​អារម្មណ៍​មួហ្មង និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ។ល។ និង ​។ល។ ដោយ​មិន​ភ្លេច​ទេ​តួនាទី​នៃ​ការ​សើច​នៅ​ក្នុង​សង្គម។  អារម្មណ៍​និង​ភាព​រីករាយ​នឹង​ធ្វើ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​​នៅជាមួយ​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​រស់​នៅ។

ជាមួយគ្នានេះ អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​​ដែល​បាន​ផ្តោត​ការ​​សិក្សា​សំណើច​​ ​ទៅ​លើ​ការ​​ព្យាបាល​ជំងឺ​ បាន​ប្រកាស​ថា​​​ ប្រសិន​បើ​គេចេះ​​ប្រើ​សំណើច ការ​សើច​អាច​ជា​ជំនួយ​ដ៏មាន​ប្រសិទ្ធ​ភាពមួយនៅ​ក្នុង​ការ​ព្យាបាល​                  ពី​ព្រោះ​ម្យ៉ាង​សំណើច​អាច​បន្ធូរ​អារម្មណ៍​ ដែល​នេះជា​វិធី​សាស្ត្រ​មួយ​ប្រហាក់​ប្រហែល​នឹង​ការ​ធ្វើ​លំហាត់​ផ្លូវ​ដង្ហើមនៃ​ការ​ធ្វើ Yoga ម្យ៉ាង​មួយ​ទៀត សំណើច​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​លំនឹង​របស់​អារម្មណ៍។

សូម​ចង​ចាំ​ថាខួរ​ក្បាល​មនុស្ស​ត្រូវ​ការ​សំណើច​ជា​រឿយៗ….

ទំព័រ 383
ទំហំខ្នាត H= 20.5cm , W= 14.5cm

សំណើច​មាន​ប្រយោជន៍​សម្រាប់​សុខភាពរាងកាយ ​និង ​ផ្លូវចិត្ត

ជាការពិត​ណាស់ដែល​ថា​សំណើច​នាំ​មក​នូវ​សុខភាព​ល្អ។ ក្រុម​អ្នកឯកទេស​ផ្នែក​សំណើច​កំប្លែង បាន​ធ្វើ​ការ​ពិសោធដោយ​ផ្ទាល់នៅ​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​កំប្លែង​សើច​សប្បាយ​ បានរកឃើញ​ថា​សំណើច​​ធ្វើ​ឱ្យអ័រមូន​ និងអង់ដ័កហ្វីន មនុស្ស​មាន​លក្ខណៈប្រសើរ។ ការ​គិត​សុញ មិន​ចេះ​សើច​រីករាយ ហើយ​ចេះ​តែ​សើច​សប្បាយ​តែ​សំបក​ក្រៅ មិន​ផុស​ចេញ​ពី​ទឹក​ពិត​ ពិត​ជា​គួរ​ឱ្យ​សោក​ស្តាយ​ណាស់។

ប៉ុន្តែ​សួរ​ថាសំណើចដូច​គ្នា​ដែរ​ឬទេ?

សំណើច​ប្រែ​ប្រួល​ទៅ​តាម​វប្បធ៌ម សង្គម​ និង​​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ ប៉ុន្តែការ​ញញឹម​ និង​ការ​សើច​ជា​កាយ​វិការ​របស់​មនុស្ស​ទូទៅ មិន​ថា​ជាតិ​ណា​សាសន៍​ណាក្រ​ឬ​មាន​នោះ​ទេ។ ជា​ញ្ញាណ​​សាកល ​ទោះ​​ជា​គេ​មិន​និយាយ​ភាសា​ដូចគ្នា​ក៏​ដោយ​ក៏​គេ​អាច​យល់​គ្នា​បាន​តាម​រយៈ​សំណើច​ដែរ។

សំណើច​ជា​កាយ​វិការ ជា​សកម្ម​ភាព​មនុស្ស ដែល​ផុះ​ចេញ​ដោយ​             ឯងៗ និង​មាន​​ទំនាក់​ទំនង​ជាមួយ​នឹង​អារម្មណ៍​ពីរ។ ជា​ការ​បញ្ចេញ​អារម្មណ៍។ ជា​ការ​គេច​ចេញ​ពី​អារម្មណ៍​ធុញថប់ ​​បារម្ភ ​ការ​ប៉ះ​ទង្គិច​ ។ល។ សើចក៏​ជា​ការ     ​ចំអក​ឱ្យ​ខ្លួន​ឯង។ ការ​ចំអក​ឱ្យ​ខ្លួន​ឯង​នេះ​វា​រឹត​តែ​ងាយ​ធ្វើ​ទៅ​ទៀត​ប្រសិន​បើ​មាន​មនុស្ស ​ម្នាក់​ផ្សេង​ទៀត​នៅ​ចំពោះ​មុខ​យើង ពី​ព្រោះ​នេះ​ជា​ការ​ចំអក​ឱ្យ​ខ្លួន​​ឯង​តាម​រយៈ​ការ​​ចំអក​ឱ្យ​មនុស្ស​ម្នាក់​ទៀត។ ការ​សើច​គឺ​ជា​ចំណង​​នៃ​ភាព​រីករាយ​ ​ភាព​​សុខសាន្ត​របស់​មនុស្ស។ ប្រសិន​បើ​កំពុង​មាន​ទុក្ខព្រួយ​​ នឹង​ផ្តើម​បាន​ប្រសើរ​ឡើង​នៅ​ពេល​គេ​បាន​ផ្ទុះ​សំណើច​នេះ​ឯង។

អ្នក​ឯកទេស​ខាង​សំណើច បាន​អះអាង​ថា សំណើច​ជា​ចំណង​ដែល​មិន​អាច​ផ្តាច់​បាន​ពី​សុខភាព។ សំណើច​ជា​អ្នក​រក្សា​លំនឹង​របស់​មនុស្ស​ទូទៅ។ ប៉ុន្តែ​ និន្នាការ​នៃ​សំណើចតែង​ថយ​ចុះ​ទៅ​តាម​វ័យ តើ​នេះ​មក​ពី​មូល​ហេតុ​អ្វី? មនុស្ស​ចាស់​ទៅ​ភ្លេច​សើច​ឬ​យ៉ាង​ណា?

រៀបរៀងដោយវេជ្ជបណ្ឌិត ថោង នីដាមុនី