យុទ្ធវិធីទីផ្សារបណ្ដាញ

$3.6 $3.00

Publish date: 2021-12-17

Category: Sales and Marketing

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា

អ្នកខ្លះគ្មានបទពិសោធ និងមិនបានរៀនចប់បរិញ្ញាបត្រទេ តែបុគ្គលទាំងនេះទទួលបានជោគជ័យ និងអាចសាងភាពមានបាន ពីធុរកិច្ចទីផ្សារបណ្តាញបាន។ ខណៈជាមួយគ្នា បុគ្គលដែលបរាជ័យនៅក្នុងធុរកិច្ចនេះក៏មានជាច្រើននាក់ដែរ មូលហេតុអាចដោយសារតែ​បុគ្គលដែលបរាជ័យនោះមិនយល់ពីធុរកិច្ចទីផ្សារបណ្តាញឱ្យបានច្បាស់លាស់។ អ្នកខ្លះ​មកធ្វើធុរកិច្ចនេះ ដោយមិនមានចំណេះដឹង ព្រោះមិនបានសិក្សាពីការសាង​ប្រព័ន្ធធុរកិច្ចទីផ្សារបណ្តាញ មកពីមុនឡើយ ​ទើបបរាជ័យ ធ្វើឱ្យអ្នកខ្លះមានអគតិ​ចំពោះធុរកិច្ចនេះ មានអារម្មណ៍ថាធុរកិច្ចនេះមិនល្អ បោកប្រាស់ ត្រូវបាត់​បង់ប្រាក់និងខាតពេលវេលា តែតាមពិតនោះ ធុរកិច្ចទីផ្សារបណ្តាញមានមន្តស្នេហ៍មានភាពស្រស់ស្អាត និងមានភាពអស្ចារ្យនៅក្នុងខ្លួនរបស់វា។

តើអ្នក… ព្រមបើកចិត្តសិក្សាយ៉ាងពិតប្រាកដដែរឬទេ? សៀវភៅ យុទ្ធវិធីទីផ្សារបណ្ដាញ ដែលជាការ​សាងប្រាក់រយឱ្យទៅជាប្រាក់លាន យើងខ្ញុំបានសរសេរពីបទពិសោធ​ និងចំណេះដឹងផ្សេងៗ ទុក ដើម្បីឱ្យអ្នកដែល​កំពុងធ្វើធុរកិច្ចទីផ្សារបណ្តាញ ឬអ្នកដែលកំពុងសិក្សារកចំណេះដឹង មុននឹងចូលទៅកាន់អាណាចក្ររបស់ ធុរកិច្ចនេះ ​ដើម្បីយកទៅកែច្នៃ ឬបដិបត្តិឱ្យយល់ និងដឹង​ឱ្យបានត្រឹមត្រូវ។ សៀវភៅ យុទ្ធវិធីទីផ្សារបណ្ដាញ ដែលជា​ការសាងប្រាក់រយឱ្យទៅជាប្រាក់លាន​ បានប្រាប់ពីវិធីគិត និងគោលការណ៍នៃការធ្វើធុរកិច្ចទីផ្សារបណ្តាញ ព្រមទាំងការសាង​កម្លាំងជំរុញចិត្តដល់មិត្តអ្នកអានបានយ៉ាងល្អ ដើម្បីជាវិធីក្នុងការនាំទៅរកគោលដៅនៃភាពជោគជ័យនៃធុរកិច្ចរបស់អ្នក។