ក្នុងល្វីង មានរសផ្អែម

$5.1 $4.25

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ថោង នីដាមុនី

99 Books Available.

Description:

មរតក​របស់​ធម្មជាតិ

មានអ្នកដែលតែងតែពោល ទំនងជាអន់ចិត្តថា​ “ខ្លួនជាមនុស្សអភ័ព្វព្រោះម៉ែឪ ជីដូនជីតាមិនបានឱ្យនូវមរតក​ដូចជាអ្នកដទៃ ម៉្លោះហើយត្រូវប្រឹងប្រែងដោយកម្លាំងរបស់ខ្លួនឯង”។

តាមពិត អ្នកដែលពោលដូច្នេះ គឺជាអ្នកមានការយល់ខុសទៅលើការពិត ព្រោះគ្រប់គ្នាសុទ្ធតែបានទទួលនូវមរតក​ពីបុព្វជនរបស់ខ្លួនដូចៗគ្នា គឺបានអវយវៈ ខ្លួនប្រាណ ដៃជើង ក្បាល មុខមាត់ រហូតដល់សតិបញ្ញាដែល មាតាបិតា​បានបង្វឹកបង្ហាត់។ តិចគ្នាណាស់ដែលកើតមកហើយ ត្រូវពិការខុសធម្មតានោះ។

អវយវៈរាងកាយព្រមដោយសតិបញ្ញាដែលគ្រប់គ្នាបានមាននេះ នោះ ជាសម្បត្តិដ៏ប្រសើរជាទីបំផុត គឺវិសេសជាង​ទ្រព្យមរតកណាៗទាំងអស់ ព្រោះគ្រប់គ្នាបានប្រើសម្បត្តិដែលជាប់តាមខ្លួននេះ ធ្វើការចិញ្ចឹមជីវិតខ្លួនឯងបានជា​រៀងរហូត ទាំងជាគ្រឿងសាងសេចក្តីសុខដែលពិតប្រាកដឱ្យដល់ខ្លួនឯងទៀតផង។

មាសប្រាក់ ផ្ទះសម្បែង ទីកន្លែង ស្រែចម្ការ ដែលសន្មតថាជាសម្បត្តិនោះ រមែងមានវិបត្តិផ្លាស់ប្តូរប្រែប្រួលជាខាង​ក្រោយ ទាំងមិនអាចនាំយកទៅទិញដូរឱ្យបាននូវសេចក្តីស្ងប់ចិត្តផងឡើយ។ ចំណែករាងកាយសតិបញ្ញាជា​ទ្រព្យសម្បត្តិជាប់តាមខ្លួន បើអ្នកមានបញ្ញានាំយកទៅប្រើឱ្យជាប្រយោជន៍រមែងទទួលបានសេចក្តីស្ងប់ចិត្ត ដែលចាត់ថា ជាសេចក្តីសុខដែលពិតប្រាកដរហូតតទៅ។

ព្រោះដូច្នោះ យើងចូររីករាយចិត្តក្នុងសម្បត្តិដែលខ្លួនមានដោយការនឹករឭកក្នុងនិមិត្តថា​ “រាងកាយ អវយវៈ សតិបញ្ញា និងជីវិត ទាំងអស់នេះសុទ្ធតែជាមរតករបស់មាតាបិតានៃយើង ឬធម្មជាតិ​ ដែលលោកបានប្រគល់ឱ្យមក” ហើយ​ចូរព្យាយាម ប្រើប្រាស់គ្រប់យ៉ាងនូវរបស់ដែលមានឱ្យកើតប្រយោជន៍ពិតប្រាកដដល់ខ្លួនឯង កុំរវល់តែអង្គុយគិត ដេកគិត ហើយអន់ចិត្តថា «ខ្លួនអភ័ព្វ មិនដែលមានសេចក្ដីសុខនឹងគេ ជីវិតជួបតែភាពល្វីងជូរចត់» ប្រការនេះ ជាការនាំឱ្យខូចពេលវេលា ប្រាសចាកនូវប្រយោជន៍ជាខ្លាំង ព្រោះ ក្នុងល្វីងមានរសផ្អែមជានិច្ច បើយកបញ្ញាទៅមើល។

ទំព័រ 216
ទំហំខ្នាត H= 20.5cm , W= 14.5cm
រៀបរៀងដោយ វេជ្ជបណ្ឌិត ថោង នីដាមុនី