សិល្បៈនៃការដឹកនាំឆ្ពោះទៅរកឧត្តមភាព

$5.7 $4.75

Publish date: 2021-12-17

Category: Politics

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

អារម្ភកថា

អ្នកបកប្រែ និង អ្នករៀបរៀង

សៀវភៅមួយក្បាលនេះ មានប្រយោជន៍ជាខ្លាំងសម្រាប់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់វិស័យ ព្រមទាំងអ្នកដែលចង់ក្លាយជាអ្នកដឹកនាំ និងកំពុងតែក្លាយជាអ្នក​ដឹកនាំផងដែរ។

ព្រោះថាអ្នកដឹកនាំ គឺជាអ្នកសាងភាពខុសគ្នា ធ្វើឱ្យគ្រួសារ សង្គម ជីវភាពរស់នៅ អង្គភាព និងប្រទេសជាតិ មានភាពល្អប្រសើរឡើង។ អ្នកណាអាចធ្វើតួនាទីនេះបានល្អជាងអ្នកណានោះគឺ ត្រូវអាស្រ័យលើសមត្ថភាពជាអ្នកដឹកនាំ ដែលជាការអាចសិក្សានិងសាងឡើងដោយខ្លួនឯងបាន។ បើអ្នកដឹកនាំមានសមត្ថភាព រមែងតែអាចសាងស្នាដៃល្អៗបានជាច្រើន ធ្វើឱ្យអ្នកដែលដើរតាមនិងសង្គមដែលនៅជុំវិញខ្លួនបានទទួលប្រយោជន៍ផងដែរ។

ដូច្នោះហើយ ទើបសៀវភៅមួយក្បាលនេះ ជាសៀវភៅដែលសាងប្រយោជន៍ដល់មនុស្សគ្រប់ៗគ្នា។

សៀវភៅមួយក្បាលនេះ នឹងបង្រៀនជំនាញធ្វើជាអ្នកដឹកនាំដ៏ល្អ ដោយការបង្វឹកខ្លួនឯង ពីវិន័យមួយទៅវិន័យមួយទៀតយ៉ាងក្បោះក្បាយ។ ប្រសិនបើអ្នកតាំងចិត្តនិងអត់ធ្មត់នោះ វាមិនពិបាកអ្វីឡើ​យ គ្រាន់តែសុំឱ្យនឹកដល់ប្រយោជន៍ដែលអ្នកបានធ្វើ មនុស្សដែលអ្នកស្រលាញ់ និងមនុស្សដែលនៅជុំវិញខ្លួន នោះអ្នកនឹងបានទទួលពីការដឹក​នាំដ៏ល្អរបស់អ្នក ហើយអ្នកនឹងមានកម្លាំងចិត្ត ហ្វឹកហាត់រហូតដល់ទទួលបានជោគជ័យ។

សុំសម្តែងនូវក្តីរីករាយទុកជាមុន សម្រាប់ភាពជោគជ័យរបស់អ្នក!

ទំព័រ 315
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលអត្ថបទ ប្រាជ្ង វិជ័យ