បន្ថែមរសជាតិ ឱ្យការនិយាយរបស់អ្នក

$3.6 $3.00

Publish date: 2021-12-17

Category: The Art of Speaking

Publisher: រោងពុម្ពព្រៃស

Author Name: ក្រុមបណ្ដុះគំនិត កូនខ្មែរឲ្យស្នេហ៏ការអាន

99 Books Available.

Description:

និយាយ និយាយ​ និយាយ អ្នកណាក៏ចេះនិយាយដែរ ជៀសវាងមនុស្សគប៉ុណ្ណោះដែលមិនអាច។

ប្រហែលជាបងប្អូននឹងយល់ឃើញថា ការនិយាយ​ គឺជារឿងធម្មតា ឱ្យតែចេះភាសាអ្នកណាក៏និយាយបានដែរ។ រឿងនេះយើងខ្ញុំមិនហ៊ានជំទាស់ទេ ប៉ុន្តែ​​​ ការប្រើពាក្យសម្តីឱ្យបានល្អ មិនមែនជារឿងងាយដូចដែលអ្នកគិតនោះឡើយ។ ការដែលមនុស្សម្នាក់ៗ សម្តែងឥរិយាបទរបស់ខ្លួនចំពោះអ្នកដទៃ​​ ឬចំពោះរឿងរ៉ាវផ្សេងៗឱ្យបានត្រឹមត្រូវក្នុងសង្គមដែលមានបែបបទស្មុគស្មាញដូចសព្វថ្ងៃនេះ ចាំបាច់ស្វែងយល់ពីវិធីនិយាយ ដើម្បីឱ្យមនុស្សគ្រប់គ្នាមានការពេញចិត្តនឹងខ្លួនឯង ព្រមទាំងឱ្យគេមើលមកយើង ដោយក្រសែភ្នែកកោតសរសើរ និងស្ញប់ស្ញែង។​​ ប្រសិនបើគ្មានវិធីល្អៗយកមកនិយាយទេ កិច្ចការដែលយើងធ្វើនឹងឈានទៅរកភាពទ័លច្រកបាន។

ជាមួយគ្នានេះ យើងឃើញមានប្រភេទនៃការនិយាយច្រើនលក្ខណៈច្រើនសណ្ឋាន តែបើឃើញភាគច្រើនគឺ និយាយច្រើនពាក្យ ច្រើនដង តែខ្លួនឯងមិនធ្វើតាមសេចក្តីរបស់ខ្លួន ឧទាហរណ៍ ឪពុកម្នាក់បានណែនាំប្រៀនប្រដៅកូនរបស់ខ្លួនកុំឱ្យដើរលេង ត្រូវយកចិត្តខិតខំព្យាយាមសិក្សារៀនសូត្រ ប៉ុន្តែ ខ្លួនគាត់វិញ បន្ទាប់ពីមកពីធ្វើការ មិនត្រលប់មកផ្ទះទេបែរជាទៅផឹកស៊ីសប្បាយស្រីញីអូនបងទៅវិញ។ ចុះបើខ្លួនឯងប្រព្រឹត្តមិនទាំងបានផង តើឱ្យអ្នកណាគេមកអនុវត្តតាមសម្ដីនិងណែនាំរបស់ខ្លួន? និង និយាយតិច ឬតែម្តង ប៉ុន្តែមានប្រយោជន៍​ ចំណុចនេះបើវិភាគទៅផ្ទុយពីចំណុចខាងលើ មានន័យថា ការនិយាយរបស់គាត់តិចមែន ប៉ុន្តែ គេស្តាប់ គេអនុវត្តតាម​ មកពីហេតុអ្វី?​ មកពីបុគ្គលនោះមានការប្រព្រឹត្តល្អ។

ជាការពិតហើយ បុគ្គលគ្រប់រូបដែលសម្រេចបាននូវសមិទ្ធផលដ៏មហស្ចារ្យជាបុគ្គលមានទេពកោសល្យក្នុងការនិយាយ ហើយទេពកោសល្យនេះមិនមែនជាចំណែកនៃធម្មជាតិតែម្យ៉ាងប៉ុណ្ណោះទេ តែវាក៏ជាចំណែកនៃការហ្វឹកហាត់ផងដែរ។​ លើសពីនេះទៀត​ការ​និយាយ​ដែល​ប្រកប​ទៅ​ដោយ​គតិបណ្ឌិត​ ដែល​ធ្វើ​ឱ្យ​មហាជន​ទទួលស្គាល់​ ​វា​មិន​មែន​ជា​រឿង​មួយ​ដែល​មាន​ភាព​ងាយស្រួល​នោះ​ឡើយ។

ដូច្នេះសៀវភៅមួយក្បាលនេះ នឹងជួយបន្ថែមនូវទេពកោសល្យដល់ការនិយាយរបស់អ្នកឱ្យកាន់តែមានរសជាតិទ្វេឡើង​។ ដោយអ្នកអាចដកស្រង់នូវប្រការណាមួយក្នុងចំណោមប្រការទាំងអស់នេះ ទៅនិយាយប្រកបគ្រប់ស្ថានការណ៍ ធានាថា នឹងអាចទាក់ទាញអ្នកស្ដាប់ឱ្យទទួលស្ដាប់អ្នកបានយ៉ាងពិតប្រាកដ បើទុកណាជា​ សៀវភៅមួយក្បាលនេះ មិនបាននិយាយដល់ គន្លឹះ វិធីសាស្ត្រ ឬរូបមន្តសម្រាប់ការនិយាយហូរហែ​ និងដោយត្រង់ដូចសៀវភៅដទៃទៀតយ៉ាងណាក្ដី។

ទំព័រ 197
ទំហំខ្នាត H= 20.5cm , W= 14.5cm
ចងក្រង និង រៀបរៀងដោយ ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន