យុទ្ធសាស្រ្តក្នុងការដឹកនាំ Strategic Leadership

$6 $5.00

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: ក្រុមបណ្ដុះគំនិត កូនខ្មែរឲ្យស្នេហ៏ការអាន

99 Books Available.

Description:

ជាង ៨ ឆ្នាំហើយដែលមានអាជីពជាវាគ្មិន និងទីប្រឹក្សាផ្នែកការគ្រប់គ្រង ក្នុងខណៈនោះក៏មានកូនសិស្សជាច្រើនថា «លោកគ្រូមានសរសេរសៀវភៅខ្លះទេ?» ខណៈនោះខ្ញុំបានត្រឹមតែណែនាំឱ្យអានឯក​សារដែលអធិប្បាយពីគំនិត (Insight) ផ្សេងៗដែលបានពីសកម្មភាព និងការហ្វឹកហាត់ជំនាញក្នុងខណៈធ្វើសិក្ខាសាលា (Workshop​)​។ ប៉ុន្តែសំណួរនេះមិនបាននឹងថយចុះឡើយរហូតដល់ថ្ងៃមួយ ខ្ញុំបានសួរសិស្សជាច្រើននាក់ថាហេតុអ្វីបានជាចង់បានសៀវភៅខ្លាំងម្ល៉េះ?

ចម្លើយដែលបានត្រឡប់មកវិញគឺ «រឿងដែលបានរៀនរួចនោះត្រូវនឹងសំណួរប្រឡងឡើងថ្នាក់» ខ្លះថា «ចង់ទុកជាវត្ថុតំណាងជំនួសលោកគ្រូដើម្បីជាកម្លាំងចិត្តរបស់ពួកយើង» ឯខ្លះថា «ចង់ប្រើដើម្បីពិចារណាឡើងវិញ»។ ប៉ុន្តែចម្លើយដែលធ្វើឱ្យខ្ញុំបបួលក្រុមសម្រេចចិត្តរៀបរៀងសៀវភៅមួយនេះគឺ «ពាក្យបង្រៀនរបស់លោកគ្រូប្រើហើយ​មានប្រយោជន៍ខ្លាំងណាស់ទើបចង់ឱ្យអ្នកដទៃដែលគ្មានឱកាសចូលមកអប់រំជាមួយ​លោកគ្រូបានទទួលចំណេះដឹងដូចពួកយើងដែរ»។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា នេះហើយគឺជាវិធីមួយទៀតដែលខ្ញុំអាចជួយអ្នកដទៃដូច​ដែលខ្ញុំស្រមៃ។​

បើត្រឡប់ទៅកាលពីមុន ពេលខ្ញុំចាប់ដងប៉ាកការៀបរៀងសៀវភៅ មួយនេះមិនមែនជារឿងងាយស្រួលនោះទេក្នុងការ​ប្រែក្លាយពីសំនួនដែលប្រើសម្រាប់បង្រៀនឱ្យមកជាសំនួនសម្រាប់សរសេរវិញនោះ។ ប៉ុន្តែ ដោយកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាក្នុងការធ្វើតាមក្តីស្រមៃ ទើបធ្វើឱ្យខ្ញុំព្យាយាមហ្វឹកហាត់ជំនាញនៃការសរសេរ រួមទាំងការចែករំលែកពេលវេលាដ៏តិចតួចដើម្បី សរសេរសៀវភៅមួយនេះ។

ដូច្នេះហើយទើបសៀវភៅមួយនេះកើតឡើងពីចំណេះដឹង បទពិសោធការងារផ្នែកគ្រប់គ្រង និងបទពិសោធពីការរៀបចំសិក្ខាសាលា​ រួមទាំងការធ្វើជាទីប្រឹក្សាផ្នែកគ្រប់គ្រងរបស់ខ្ញុំផងដែរ ដើម្បីឱ្យអ្នកអានអាចយកទៅប្រើប្រាស់បានយ៉ាងពិតប្រាកដ និងជាប្រយោជន៍ច្រើនបំផុតតាមដែលអាចធ្វើបាន។ ប៉ុន្តែ ការអានសៀវភៅតែម្យ៉ាងប្រហែលជាមិនអាចធ្វើឱ្យយើងជាមនុស្សមានសក្តានុពលខ្លាំងបានទេ រឿងដែលត្រូវធ្វើទៅព្រមៗគ្នានោះ គឺ​ការហ្វឹកហាត់ និងបដិបត្តិជាប្រចាំដើម្បីឱ្យជំនាញ​ទើបអាចក្លាយជាមនុស្សដ៏មានសក្ដានុពល​បាន។​

ទំព័រ 255
ទំហំខ្នាត H= 20.5cm , W= 14.5cm
ចងក្រង និង រៀបរៀងដោយ ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន