ប្រវត្តិសាស្ត្រនិងដំណើរនយោបាយពិភពលោក

$6 $5.00

Publish date: 2021-12-17

Category: Politics

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅប្រវត្តិសាស្ត្រ និងដំណើរនយោបាយពិភពលោក នេះត្រូវបានរៀបចំឡើងស្របទៅតាមកម្មវិធីសិក្សាជាតិ និងអ្នកសិក្សាទូទៅដើម្បី​តម្រូវទៅតាមសេចក្តីត្រូវការ។

ក្នុងការរៀបចំមេរៀន គណៈកម្មការបច្ចេកទេសបានច្បុចយកនូវចំណុច​សំខាន់ៗដែល​គប្បីមិនត្រូវភ្លេច​ ហើយទុកលទ្ធភាពឱ្យ សាស្រ្តាចារ្យ សិស្សានុសិស្ស អ្នកសិក្សាទូទៅ ធ្វើការស្រាវជ្រាវផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បី​ញ៉ាំងឱ្យ​សាស្រ្តាចារ្យ សិស្សានុសិស្ស និងអ្នកសិក្សាទូទៅ ធ្វើការស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាពឡើង។ ដូចនេះ សៀវភៅប្រវត្តិសាស្ត្រ និងដំណើរនយោបាយពិភពលោក នេះត្រូវចាត់ទុកជាជំនួយមួយតែប៉ុណ្ណោះ។

គណៈកម្មការបច្ចេកទេស បានខំរៀបចំឱ្យមានទំនាក់ទំនងពីព្រឹត្តិការណ៍មួយទៅ​ព្រឹត្តិការណ៍​មួយដើម្បីបង្ហាញនូវបុព្វហេតុ និងផលវិបាក ហើយប្រសិនបើអ្នកសិក្សាអាចចាប់​បាន​នូវ​គោល​គំនិត​ទាំងនេះ គឺចាត់ទុកថាបានសម្រេចមួយភាគធំនៃគោលដៅរបស់សៀវភៅនេះហើយ។

មេរៀននីមួយៗបញ្ចប់ដោយសំណួរ ដើម្បីត្រួតពិនិត្យឡើងវិញនូវការយល់ និងការចងចាំ​របស់អ្នកសិក្សា។ សាស្រ្តាចារ្យអាចបន្ថែមបន្ថយសំណួរទាំងនោះទៅតាមអធ្យាស្រ័យរបស់ខ្លួន។

គណៈកម្មការបច្ចេកទេសប្រវត្តិវិទ្យាជឿជាក់ថា សៀវភៅប្រវត្តិសាស្ត្រ និងដំណើរនយោបាយពិភពលោក នេះអាចចាត់ទុកជាឧបករណ៍ និងជាជំនួយមួ​យ​ដ៏សំ​ខាន់ចំពោះសាស្រ្តាចារ្យក្នុងការបង្ហាត់បង្រៀន ហើយវាក៏ជាមិត្តមួយដ៏ប្រសើររបស់​សិស្ស​​ និងអ្នកសិក្សាក្នុង​ការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រផងដែរ។

ទំព័រ 275
ទំហំខ្នាត H= 20.5cm , W= 14.5cm
តែ ម៉េងហាប់, ម៉ៃ លន់, ឃិន សុខ, ម៉ក់ ភិន, ប៉េន ណាវុល