រំដោះជីវិតរបស់អ្នកចេញពីភាពអន់ថយ

$4.056 $3.38

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ក្រុមបណ្ដុះគំនិត កូនខ្មែរឲ្យស្នេហ៏ការអាន

99 Books Available.

Description:

«ចូរប្រើកម្លាំងថ្ងៃនេះឱ្យពេញទំហឹង កុំស្ដាយកម្លាំង ព្រោះថ្ងៃស្អែកនឹងមានកម្លាំងថ្មីមកបន្ថែមឱ្យអ្នកជាស្វ័យប្រវត្តិហើយ»។

កំលោះម្នាក់បានសួរមហាសេដ្ឋីពីវិធីធ្វើឱ្យខ្លួនគេបានទទួលបរិញ្ញាបត្រ​ដោយភាពឈ្លាសវៃ។ មហាសេដ្ឋីបានឆ្លើយថា «មកតាមយើងមក» ហើយក៏បាននាំអ្នកកំលោះនោះទៅកាន់មាត់ទន្លេ ព្រមទាំងបានសង្កត់ក្បាលអ្នកកំលោះចូលទៅក្នុងទឹក រហូតដល់អ្នកកំលោះ នោះឈ្លក់ទឹក ទើបគាត់លែងដៃ ពេលដែលអ្នកកំលោះស្រូបយកខ្យល់ពេញសួតហើយ មហាសេដ្ឋីក៏សួរថា «តើឯងចង់បានអ្វីខ្លាំងបំផុតពេលដែលនៅក្នុងទឹក?» «ខ្ញុំចង់បានខ្យល់» កំលោះម្នាក់នោះឆ្លើយ។

មហាសេដ្ឋីនិយាយថា «ពេលដែលឯងចង់បានប្រាជ្ញាស្មើនឹងឯងចង់បានខ្យល់ដកដង្ហើមពេលដែលនៅក្នុងទឹក ឯងនឹងបានបរិញ្ញាបត្រហើយ» ដូចគ្នានេះដែរ បើអ្នកមានបំណងប្រាថ្នាចង់យកឈ្នះលើឧបសគ្គជាខ្លាំង និងសម្រេចចិត្តដាច់ខាត ជាពិសេសលើភាពអន់ថយ​ដែលមករារាំងជីវិតអ្នកនោះ អ្នកប្រាកដជាអាចធ្វើបានសម្រេច។

ក្នុងមួយឆាកជីវិតមនុស្ស​ គឺមានរឿងហេតុជាច្រើនបានកើតឡើង​ ហើយជីវិតមនុស្សតែងតែត្រូវបានឆ្លងកាត់ទាំងភាពល្វីង ជូរចត់ ផ្អែមល្អែម និងសប្បាយរីករាយ ប៉ុន្តែ​ក៏មិនមែនថាមនុស្សគ្រប់គ្នាអាចទទួលបាននូវអ្វីដែលខ្លួនប៉ងក្នុងមួយជីវិតរបស់ខ្លួននោះដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ បុគ្គលមួយចំនួននៅពេលជីវិតធ្លាក់ក្នុងភាពអន់ថយ មិនអា​ចញុំាងខ្លួនឱ្យផុតពីអន្លង់នោះបាន នោះអាចមកពីមិនដឹងវិធីរំដោះខ្លួន ឬដឹងដែរតែមិនធ្វើ ឬក៏​ធ្វើដែរតែមិនពេញទំហឹង។​

«ជោគជ័យមិនមែនជារឿងចៃដន្យទេ» បើអ្នកមិនបញ្ចេញកម្លាំងគិត កម្លាំងធ្វើដោយដៃខ្លួនឯងទេ​​ ជោគជ័យនឹងមិនធ្លាក់ពីលើមេឃមកងាយៗទេ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា​សៀវភៅ “​រំដោះជីវិតរបស់អ្នកចេញពីភាពអន់ថយ” មួយក្បាលនេះ នឹងជាប្រទីបសម្រាប់នាំផ្លូវជីវិតរបស់អ្នកអានចេញពីភាពអន់ថយ និងអាចដឹកនាំក្ដីសម្រេចនានាជូនអ្នកបានគ្រប់ប្រការ។ ហើយបើមិត្តអ្នកអានបានសម្រេចនូវប្រការដូច្នេះមែន យើងខ្ញុំពិតជាមានមោទនភាពណាស់ ព្រោះក្ដីបំណងរបស់យើងខ្ញុំក៏បានសម្រេចដែរ។

ដើម្បីកុំឱ្យខាតពេលយូរ សូមមិត្តអ្នកអានអញ្ជើញតាមសម្រួល ចុះ ជាមួយនឹងវិធី “រំដោះជីវិតរបស់អ្នកចេញពីភាពអន់ថយ”…។

ទំព័រ 229
ទំហំខ្នាត H= 20.5cm , W= 14.5cm
ចងក្រង និង រៀបរៀងដោយ ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន