អ្នកអាចផ្លាស់ប្តូរជីវិតដើម្បីជោគជ័យបាន

$3.6 $3.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅដែលអ្នកកំពុងកាន់នេះ គឺជាសៀវភៅដែលមានតម្លៃ សម្រាប់មនុស្សរាល់រូបយ៉ាងខ្លាំង ព្រោះអ្វីដែលអ្នកនឹងបានសិក្សាចេញពីសៀវភៅនេះ គឺជាសិល្ប៍សាស្រ្តក្នុងការថែរក្សាទាំងសុខភាពផ្លូវចិត្តនិងផ្លូវកាយ។ លើសពីនេះទៀត អ្នកនឹងបានសិក្សាវិធីសាស្រ្តអភិវឌ្ឍសក្តានុពលជីវិតរបស់អ្នកឱ្យមានសេចក្តីសុខនិងជោគជ័យយ៉ាងមហាអស្ចារ្យបំផុតព្រោះសៀវភៅនេះបាននិយាយពីគន្លឹះជោគជ័យក្នុងជីវិតជាក់ស្តែងយ៉ាងពិតប្រាកដ ហើយវាក៏នាំឱ្យអ្នកបានឃើញនូវអ្វីដែលហៅថាជាសច្ចធម៌នៃជីវិតតាំងពីកើតរហូតដល់ស្លាប់វិញផងដែរ។ មនុស្សគ្រប់គ្នាក្នុងលោកនេះតែងជួបការឆ្គាំឆ្គង ក្តីអស់សង្ឃឹម ការបាត់បង់ ភាពសោកសៅ ការខូចចិត្ត ការឈឺចាប់ ការព្រាត់ប្រាស និងភាពធុញទ្រាន់ ។ល។ ពេលខ្លះមិនចង់រស់នៅលើលោកនេះទៀតផង។

ពេលដែលលោកអ្នកបានអានសៀវភៅនេះ នឹងធ្វើឱ្យលោកអ្នកមានគំនិតថ្មីឬក្តីសង្ឃឹមឡើងវិញថា ក្នុងជីវិតនេះនៅមានដំណោះស្រាយដើម្បីឆ្ពោះទៅរកភាពភ្លឺស្វាង ជាផ្លូវនាំទៅរកបញ្ញាស្មារតីដ៏ល្អនិងជាផ្លូវនាំទៅរកចំណេះដឹង អាចដោះស្រាយបញ្ហាជីវិតរបស់ខ្លួនបានដោយខ្លួនឯងនិងមានសមត្ថភាពអាចអភិវឌ្ឍជីវិតឱ្យរីកចម្រើនបាន បើទោះបីជាបញ្ហាផ្ទាល់ខ្លួន ជីវិតគ្រួសារ បញ្ហាមុខរបររកស៊ី រហូតដល់អាចធ្វើឱ្យជីវិតរស់នៅក្នុងសង្គមជាមួយអ្នកដទៃយ៉ាងមានសេចក្តីសុខ។

គោលបំណងទី១

គោលបំណងដំបូងបំផុតរបស់ខ្ញុំ គឺមានបំណងឱ្យលោកអ្នកអានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ដែលធ្លាប់គិតតែក្នុងផ្លូវអវិជ្ជមានកន្លងមក ឱ្យបានជាវិជ្ជមានវិញ  គឺគិតឱ្យបានត្រឹមត្រូវតាមសម្មាទិដ្ឋិថានឹងប្រព្រឹត្តជីវិតលើផ្លូវមួយប្រកបដោយធម៌ ដែលនឹងធ្វើឱ្យជីវិតជួបតែអំពើល្អជានិច្ចនិរន្តរ៍រហូតធ្វើឱ្យការគិតនោះមានអានុភាព ក្លាយទៅជាកម្លាំងផ្តល់ផលតបស្នងមកឱ្យខ្លួនឯងវិញ។

គោលបំណងទី២ 

ចង់ឱ្យអ្នកអានផ្លាស់ប្តូរនូវពាក្យសម្តីដែលធ្លាប់និយាយអាក្រក់ ឱ្យខ្លួនឯងឬនិយាយអាក្រក់ក្នុងក្រុមគ្រួសារនិងអ្នកដទៃ ដូចជា និយាយជាពាក្យមិនពីរោះពិសា សម្តីចាក់ដោតជេរប្រទេច និងសម្តីលាមកទ្រគោះបោះបោក ប្តូរមកជានិយាយពាក្យសម្តីសុភាពរាបសាវិញ ដើម្បីជាការអភិវឌ្ឍខ្លួន ក្រុមគ្រួសារ ព្រមទាំងមនុស្សក្នុងសង្គម ដើម្បីឱ្យអ្នកទាំងអស់គ្នារស់នៅរួមគ្នាយ៉ាងមានសេចក្តីសុខ។

គោលបំណងទី៣

ចង់ឱ្យមិត្តអ្នកអានផ្លាស់ប្តូរព្រឹត្តិកម្មឬអំពើណាដែលអាក្រក់ជាមួយខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ។ អំពើទាំងនោះគឺជាអំពើអាក្រក់បំផុតប្រៀបដូចជាសត្វព្រៃ ព្រោះមនុស្សយើងអាចនិយាយគ្នាបាន មិនចាំបាច់ដល់ប្រើកម្លាំងបាយ វាយតប់ ឬបាញ់បោះ ដូចជា យើងឃើញកើតឡើងក្នុងពេលបច្ចុប្បន្ននេះ។ ដូច្នេះចង់ឱ្យអ្នកអានចេះធ្វើអំពើល្អដល់ខ្លួនឯង ធ្វើអំពើល្អដល់ក្រុមគ្រួសារ និងអ្នកដទៃទៀតក្នុងសង្គម។

គោលបំណងទី៤

ចង់ឱ្យអ្នកអានផ្លាស់ប្តូរនិស្ស័យអាក្រក់ ដែលធ្លាប់បានធ្វើកន្លងមកដូចជា គិតអាក្រក់ និយាយអាក្រក់ ឬធ្វើអាក្រក់មកជានិច្ច រហូតជាប់ជានិស្ស័យមិនល្អ។ ជួនកាល ខ្លួនឯងពុំសូវដឹងខ្លួនឯងថាវាអាក្រក់នោះទេ ព្រោះជានិស្ស័យរបស់ខ្លួនទៅហើយ។ ខ្ញុំចង់ឱ្យមានការផ្លាស់ប្តូរមកជាមនុស្សដែលមាននិស្ស័យសុភាពរាបសា ស្រគត់ស្រគំ និងស្គាល់ទាបស្គាល់ខ្ពស់វិញ។

នៅពេលដែលមានកិរិយាមារយាទដូចនេះជារៀងរហូតក៏នឹងក្លាយជាមនុស្សដែលមាននិស្ស័យល្អ ជាទីគោរពរាប់អានរបស់មនុស្សទូទៅក្នុងសង្គម។

គោលបំណងទី៥

ចង់ឱ្យមិត្តអ្នកអានមានជីវិតថ្មីមួយ ដែលមានតម្លៃចំពោះខ្លួនឯង គ្រួសារ និងចំពោះសង្គម​ ព្រមទាំងមនុស្សទូទៅផងដែរ។ នៅពេលដែលធ្វើដូច្នេះបានឈ្មោះថាជាបុគ្គលដែលមានតម្លៃចំពោះមិត្តមនុស្សទូទៅនិងមានតម្លៃដល់ប្រទេសជាតិរបស់ខ្លួនឯងផងដែរ។

សូមឱ្យអស់លោកដែលមានសៀវភៅនេះមេត្តាប្រើដំណាក់កាលនៃជីវិតអ្នកដែលនៅសេសសល់នេះជាដំណាក់កាលនៃជីវិតដ៏ល្អបំផុត។

សូមឱ្យមិត្តអ្នកអានជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើន សមតាមបំណងប៉ងប្រាថ្នាគ្រប់ប្រការកុំបីអាក់ខានឡើយ។

ទំព័រ 139
ទំហំខ្នាត H= 20.5cm , W= 14.5cm