បំបែកយុទ្ធសាស្ត្រអាជីវកម្មតាមក្បួនសាមកុក

$4.656 $3.88

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

រឿង «សាមកុក» មានអ្នកប្រាជ្ញចិនឈ្មោះថា «ឡគួនចុង» បាននិពន្ធឡើងនៅក្នុងរាជវង្សម៉េង ក្នុងអំឡុងឆ្នាំ១៣៦៨-១៦៤៣ បានប្រមូលផ្តុំជាសៀវភៅទាំងអស់មានចំនួន១២០វគ្គ។

ក្រោយមក មានបណ្ឌិតពីរនាក់ទៀតបានជួយនិពន្ធពាក្យអធិប្បាយនិងបន្ថែមរឿងរ៉ាវមួយចំនួន កែសម្រួលរហូតដល់រឿង  «សាមកុក» ចប់បរិបូរណ៍​ ហើយចាប់ផ្តើមបោះពុម្ពជាសៀវភៅ ដោយមានការនិយមជាច្រើននៅក្នុងប្រទេសចិន។

វណ្ណកម្ម «សាមកុក» ត្រូវបានគេបកប្រែជាភាសាបរទេសមិនតិចជាង១០ភាសាឡើយដូចជា ជប៉ុន កូរ៉េ វៀតណាម  ម៉ាឡាយូ ឡាតាំង អេស្ប៉ាញ បារាំង អង់គ្លេស ថៃ និងខ្មែរ ដែលយើងបានបកប្រែឈ្មោះតួអង្គនិងឈ្មោះទីកន្លែងទៅតាមសំនៀងចិនហុកគៀន។

ដោយសារតែភាសាចិននៅមានភាសាខុសៗគ្នាទៅតាមតំបន់ដូចជា ភាសាចិនទាជីវ ចិនក្វាងតុង ចិនហៃណាំ ចិនហុកគៀន ។ល។ ទើបសំនៀងដែលប្រើហៅឈ្មោះតួអង្គនិងទីកន្លែងទាំងឡាយនៅក្នុងរឿង «សាម​​​កុក» ខុសៗគ្នា គឺអាស្រ័យទៅលើអ្នកបកប្រែថាតើជំនាញចំពោះភាសាចិនប្រភេទណា។

«សាមកុក» នៅទីនេះគឺយើងប្រែជាសំនៀងហុកគៀន ដូច្នេះបើមិត្តអ្នកអានបានមើល «សាមកុក» ដែលជាខ្សែភាពយន្តនោះ គេនឹងប្រើជាសំនៀងចិនកុកងឺ ឬរឿង «សាមកុក» មួយចំនួនគឺជាសំនៀងចិនទាជីវ អាចនឹងធ្វើឱ្យមានភាពច្របូកច្របល់ថាតើជា តួអង្គតែមួយឬទេ? តាមពិតទៅគឺជាតួអង្គឬឈ្មោះទីកន្លែងតែមួយ គ្រាន់តែបញ្ចេញសំនៀងជាភាសាចិនខុសគ្នាប៉ុណ្ណោះ។

ម្យ៉ាងទៀត នៅមានការប្រកែកគ្នានៅក្នុងក្រុមអ្នកសិក្សារឿង «សាមកុក» ថា តើវាគឺជារឿងពិតឬជារឿងដែលគេតែងឡើង ឬជារឿងពិតខ្លះតែងឡើងខ្លះ ប៉ុន្តែនោះមិនមែនជារឿងសំខាន់ដែលយើងត្រូវពិសោធការពិតទេ។ ពេលដែលបានសិក្សា «សាមកុក» គឺបានអភិវឌ្ឍគំនិត ទទួលបាននូវគំនិតនៃការរៀបគម្រោងការ ឬ          យុទ្ធសាស្រ្តផ្សេងៗនៅក្នុងសង្គ្រាមកាលពីអតីតកាល ហើយថែមទាំងជាប្រភពនៃការប្រមូលផ្តុំវិធីសាស្រ្តផ្សេងៗក្នុងការគ្រប់គ្រងការងារ គ្រប់គ្រងមនុស្ស និងគ្រប់គ្រងប្រទេស ជាកន្លែងប្រមូលផ្តុំអំពើល្អនិងអំពើអាក្រក់ទាំងឡាយតាមរយៈតួអង្គនីមួយៗ។

ដូច្នេះវណ្ណកម្ម «សាមកុក» គឺជាឃ្លាំងប្រាជ្ញានិងជាកន្លែងប្រមូលផ្តុំមុខវិជ្ជាជាច្រើន គឺអាស្រ័យទៅលើអ្នកអានថាតើនឹងអាច យកចំណេះដឹងទាំងនេះមកប្រើនៅក្នុងជីវិតប្រចាំថ្ងៃឬធ្វើជាយុទ្ធសាស្រ្តគ្រប់គ្រងការងាររបស់អ្នកបានកម្រិតណា។

ទំព័រ 256
ទំហំខ្នាត H= 20.5cm , W= 14.5cm