បារ៉ាក់ អូបាម៉ា កើតមកដើម្បីភាពអស្ចារ្យ

$3 $2.50

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ជាការសាងប្រវត្តិសាស្រ្តលើកទីពីរសម្រាប់ «បារ៉ាក់ អូបាម៉ា​» អ្នកនយោបាយជនជាតិស្បែកខ្មៅរបស់សហរដ្ឋអាមេរិក និងអ្នកតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ក្រោយពីឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិទី២ ដោយឈ្នះលោក «មិត្ត រ៉មនីយ៍» (Mitt Romney) ជាគូប្រជែងនៃគណបក្សសាធារណរដ្ឋ បានក្លាយជាអ្នកដឹកនាំនៅសេតវិមានដែលមានមនុស្សទូទាំងពិភពលោកធ្វើជាសាក្សី​។

បារ៉ាក់ អូបាម៉ា គឺជាកូនកាត់អាមេរិក-កេនយ៉ា (Kenya) ដែលឪពុកម្តាយរបស់គាត់បានលែងលះគ្នា។ ដោយសារតែគាត់មានវ័យកុមារដែលមិនកក់ក្តៅដូចគេ​ ដូច្នេះ គាត់ត្រូវតែចេះតស៊ូដោយខ្លួនឯងតាំងពីនៅក្មេង ហើយនៅពេលដែលម្តាយរបស់គាត់បានទៅរៀបការជាមួយនឹងបុរសជនជាតិឥណ្ឌូនេស៊ី កាន់តែធ្វើឱ្យជីវិតរបស់អូបាម៉ាលំបាកខ្លាំងឡើង ព្រោះត្រូវតាមម្តាយទៅរស់នៅក្នុងប្រទេសលោកទី៣ គឺប្រទេសឥណ្ឌូនេស៊ី។

ប៉ុន្តែ នៅក្នុងភាពលំបាវេទនានោះបានបង្រៀនឱ្យ អូបាម៉ា ធ្វើជាក្មេងដែលរឹងប៉ឹងនិងក្លាហានជាងក្មេងដទៃ ក្រោយមក គាត់ក៏មានឱកាសត្រឡប់មករស់នៅក្នុងសហរដ្ឋអាមេរិកម្តងទៀត។

យ៉ាងណាក៏ដោយ ជីវិតរបស់ អូបាម៉ា ក៏នៅតែត្រូវជួបនឹងឧបសគ្គជាច្រើនដែរ។ កាលពីវ័យជំទង់ គាត់ត្រូវប្រឈមមុខជាមួយនឹងការប្រកាន់ពូជសាសន៍ ប៉ុន្តែ ដោយសារតែមានសម្បជញ្ញៈដ៏ល្អជាមូលដ្ឋានរបស់ចិត្ត បានធ្វើឱ្យគាត់អាចឆ្លងកាត់ឧបសគ្គទាំងនោះមកបាន។ ក្រោយមក គាត់ត្រូវពុះពារឧបសគ្គជាច្រើនទៀតរហូតដល់ទីបំផុត គាត់ក៏អាចឈានឡើងមកឈរនៅលើចំណុចដែលខ្ពស់បំផុតនៃវេទិកានយោបាយសហរដ្ឋអាមេរិកបាន​។

រឿងរ៉ាវនៃការតស៊ូរបស់ជនជាតិស្បែកខ្មៅម្នាក់នេះ គឺជារឿងដែលគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ទាំងផ្នែកខាងគំនិត ទស្សនៈជីវិត ការតស៊ូព្យាយាម និងភាពបរាជ័យដែលត្រូវប្រឈម ម្យ៉ាងទៀត គាត់ត្រូវបានមនុស្សដែលនៅជុំវិញខ្លួនជួយអប់រំ អូបាម៉ា ឱ្យក្លាយជាសុភាពបុរសរបស់សភា congress នៃសហរដ្ឋអាមេរិក។

រឿងទាំងនេះ សុទ្ធតែជាការពិសោធឱ្យឃើញថា អ្វីៗគ្រប់យ៉ាង គ្មានពាក្យថា មិនអាចទៅរួចទេ មានតែពាក្យថា តើយើងបានព្យាយាមជាមួយនឹងរឿងទាំងនេះអស់ពីសមត្ថភាពហើយឬនៅតែប៉ុណ្ណោះ!

ទំព័រ 158
ទំហំខ្នាត H= 20.5cm , W= 14.5cm