វិជ្ជាសាងខ្លួនជាពលរដ្ឋពេញលេញ

$2.7 $2.25

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: លី ធាមតេង

99 Books Available.

Description:

តាមពិត «វិជ្ជាសាងខ្លួនជាពលរដ្ឋពេញលេញ» ជាសៀវភៅ  ចំាបាច់ណាស់សម្រាប់ពលរដ្ឋទូទៅ បើយើងហៅឱ្យចំន័យថា «វិជ្ជាគំរូសម្រាប់ពលរដ្ឋ»ដូច្នេះក៏បាន ព្រោះពលរដ្ឋគ្រប់រូបតែងតែរស់នៅក្រោម​​​​​​អំណាចច្បាប់ប្រទេស ឯស្នាដៃនេះជាក្បួនជាខ្នាតសម្រាប់ពលរដ្ឋយល់ដឹងពីរបៀបរបបក្នុងការប្រតិបត្តិច្បាប់និងការគ្រប់គ្រង ប្រទេសនេះឯង។

ដូច្នេះការធ្វើជាពលរដ្ឋពេញលក្ខណៈជារឿងលំបាក ហេតុនេះទើបយើងខ្ញុំលើកយករបៀបគ្រប់គ្រងពលរដ្ឋនៅក្នុងទសវត្សទី៦០ មកបង្ហាញឱ្យសិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅបានយល់ដឹង ដើម្បីទទួលបានបទពិសោធនិងចំណេះដឹងបន្ថែម។ សេចក្ដីពន្យល់ក្នុងអត្ថបទនីមួយៗរបស់សៀវភៅនេះ មានលក្ខណៈខ្លីងាយយល់ ហើយបានបែងចែកអត្ថបទនីមួយៗជាបីផ្នែកគឺ ផ្នែកទី១ សេចក្ដីបរិយាយ ផ្នែកទី២ សេចក្ដីសង្ខេប និងផ្នែកទី៣ សំណួរត្រិះរិះ ដើម្បីឱ្យប្រិយមិត្តអ្នកអានងាយយល់និងងាយចងចាំ។

ហេតុនេះយើងខ្ញុំសូមអភ័យទោសចំពោះប្រិយមិត្តអ្នកអានទាំងឡាយទុកជាមុន នូវរាល់កំហុសឆ្គងដែលកើតចេញអំពីការចងក្រងស្នាដៃនេះឡើង ក្រែងលោមានចំណុចណាមួយមិនសមរម្យ ពុំគាប់ប្រសើរ ព្រោះគោលបំណងគ្មានអ្វីក្រៅពីចង់បង្ហាញបទពិសោធនិងចំណេះដឹងដល់អ្នកអានប៉ុណ្ណោះទេ។

នៅទីបញ្ចប់ សូមឱ្យប្រិយមិត្តអ្នកនិយមដាំដើមជីវិតទាំងអស់ជួបតែភាពជោគជ័យគ្រប់ភារកិច្ច ពិសេសសូមឱ្យនាវាកម្ពុរដ្ឋឆ្ពោះទៅដល់ត្រើយនៃសុខសន្តិភាពកុំបីខាន។

ទំព័រ 35
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រភេទ ចំណេះដឹងទូទៅ, ភាពជាអ្នកដឹកនាំ, អភិវឌ្ឍខ្លួន