កំពូលអាថ៌កំបាំងសាងតុល្យភាព លុយ-ការងារ-ជីវិត

$4.2 $3.50

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

MONEY-WORK-LIFE

សព្វថ្ងៃនេះ រឿង «លុយនិងការគ្រប់គ្រងលុយ» ផ្លាស់ប្តូរពីរឿងឆ្ងាយពីខ្លួនម្តុំៗអវកាសមកជារឿងជិតខ្លួនបំផុត!

ខ្លួនខ្ញុំជាមនុស្សម្នាក់ដែលនៅជិតស្និទ្ធជាមួយនឹងវិស័យលុយដល់ថ្នាក់ថា«​ដង្ហើមចេញចូលជាការវិនិយោគទុន» តែរឿងនេះមិនមែនជារឿងដែលត្រូវនិយាយទេ រឿងដែលគួរនិយាយនិងគួរឱ្យចាប់អារម្មណ៍គឺស្ថិតិនៃភាព​បរាជ័យរបស់មនុស្សភាគច្រើនក្នុងការវិនិយោគទុន ដែលបង្ហាញឱ្យឃើញថា មនុស្ស​ភាគច្រើនបរាជ័យទាំងស្រុងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

សមីការនៃភាពមានបានកើតឡើងពីប្រាក់ចំណូល​ ដកនឹងប្រាក់ចំណាយ ស្មើនឹងលុយនៅសល់សម្រាប់វិនិយោគទុន តែពេលយកប្រាក់ចំណូលដកនឹងប្រាក់ចំណាយ…មនុស្សភាគច្រើនឃើញ«អវិជ្ជមាន!!!»។

ចំណុចដែលចង់បង្ហាញគឺ មនុស្សភាគច្រើនចូលមកវិនិយោគទុនដោយទស្សនៈខុស ហើយក៏គ្មានវិធីក្នុងការវិនិយោគដែលច្បាស់លាស់ដែរ ព្រោះភាគច្រើនមានតែ «ក្តីរំពឹង»។ ពេលខ្ញុំសួរថា «ក្រៅពីក្តីរំពឹងហើយ​អ្នកមានអ្វីមកខ្លះ» គេក៏ឆ្លើយថា «គ្មានទេ» …អ្ហាៈ!!! អ្វីៗគឺក្តីរំពឹង ដែលនេះដូចជាការទិញឆ្នោតឬចូលបនល្បែងដែរ ហើយប្រហែលជាបានលទ្ធផលដូចការចាក់ឆ្នោតនិងចូលបនល្បែងដែរហើយ​គឺ ភាគច្រើនអស់ពីខ្លួន។ ខ្ញុំមិនគាំទ្រឱ្យមនុស្សលេងល្បែងទេ ព្រោះចុងបញ្ចប់នៃការលេងល្បែងគឺ           សេចក្តីស្លាប់…។

អ្វីដែលនិយាយមកនេះចង់បង្ហាញឱ្យឃើញថា សៀវភៅ«កំពូលអាថ៌កំបាំងសាងតុល្យភាពលុយ-ការងារ-ជីវិត» (MONEY-WORK-LIFE) ដែលអ្នកកំពុងកាន់នេះសក្តិសមនឹងអានខ្លាំងណាស់ ព្រោះបង្ហាញចេញមកដោយភាសាងាយៗ ព្រមគ្នានឹងគំរូក្នុងការហ្វឹកហាត់ដែលបង្ហាញពី             ទស្សនៈក្នុងការវិនិយោគទុន និងរឿងលុយក្នុងទស្សនៈមួយដែលទន់ភ្លន់ សាមញ្ញធម្មតានិងស៊ីជម្រៅ ហើយត្រៀមរួចជាស្រេចក្នុងការចូលទៅក្នុងខួរក្បាលនិងគំនិតរបស់អ្នក។

ណ្ហើយចុះ!…អ្នកបើកអានខ្លួនឯងល្អជាង!

«មនុស្សសំណាងល្អគឺមនុស្សដែលព្យាយាមសិក្សា​អភិវឌ្ឍចំណេះដឹង» …សាកអានលមើលទៅ!!!

ទំព័រ 221
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ រស់ សុខឡាង
បណ្ណាធិការ ស៊ូ សូសម្រេច