និទាន ក្សាន្តចិត្ត ចាកជីវិតដែលឈឺចាប់ ភាគ១

$4.2 $3.50

Publish date: 2021-12-17

Category: Novel

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សេច​ក្ដីសុខ​ខាង​អារម្មណ៍​ជា​កត្ដា​ចាំបាច់​របស់​មនុស្ស​ម្នាក់ៗ ដែល ​កើត​មាន​ជាមួយមនុស្សតាំង​ពី​កំណើត​មក​ម្ល៉េះ។ ការ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​ឱ្យ​បាន​ល្អ វា​ទាក់ទង​ទៅ​នឹ​ង​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ រួម​មាន​ទាំងគ្រួសារ មិត្ដ​ភក្ដិ អ្នក​នៅ​ជុំវិញ​ខ្លួន ជំនឿរបស់សង្គមនិងខ្លួនឯងជាដើម។

គ្មានអ្នកណាម្នាក់អាចយកនូវសេចក្ដីទុក្ខចេញពីជីវិតអ្នកបានទេ។ដូចគ្នានេះដែរ​ អ្នកក៏មិនត្រូវអនុញ្ញាតឱ្យអ្នកណាម្នាក់មកយកសេចក្ដីសុខចេញពីជីវិតអ្នកបានដែរ។ គោលបំណងធំនៃជីវិតគឺការមានសេចក្ដីសុខដូច្នេះ អ្នកមិនត្រូវបណ្ដែតបណ្ដោយឱ្យជីវិតអ្នកបៀមទុក្ខកើតក្ដីកង្វល់ខ្វល់ពីអ្វីដែលនាំឱ្យជីវិតមានភាពទុក្ខសោកនោះឡើយ។ មានតែអ្នកមា្នក់គត់ដែលអាចសាងសុខឬទុក្ខឱ្យជីវិតអ្នកបាន ដូចមានពាក្យដែលគេនិយាយថា «សេចក្ដីសុខក្នុងជីវិតអ្នកអាស្រ័យលើគុណភាពនៃជីវិតអ្នកទាំងស្រុង»។

« ចាប់ផ្ដើមពីកន្លែងដែលអ្នកកំពុងតែឈរនៅ

ប្រើនូវអ្វីដែលអ្នកមានក្នុងដៃ

លៃធ្វើអ្វីដែលអ្នកអាចធ្វើបាន »

…មកចាប់ផ្ដើមអានសៀវភៅដែលអ្នកកំពុងតែកាន់នេះ ដើម្បីជាការក្សាន្តចិត្ត ចាកជីវិតដែលឈឺចាប់ទាំងអស់គ្នា!!!

ទំព័រ 239
ទំហំខ្នាត H= 20.5cm , W= 14.5cm