វិធីមើលចិត្តមនុស្សក្បែរខ្លួន

$3.6 $3.00

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ពាក្យចាស់ពោលថា«មើលមនុស្សត្រូវមើលមុខ ទិញក្រណាត់ត្រូវមើលលើសាច់ក្រណាត់» ជារឿងពិតដែលអាចយកមកប្រើជា​គោលការណ៍ក្នុងការរស់នៅក្នុងពេលបច្ចុប្បន្នបាន។ ដោយសារមនុស្សផ្ដល់ភាពសំខាន់ក្នុងរឿងនេះហើយទើបញុំាងឱ្យកើតនូវតម្រាជាច្រើនរាប់មិនអស់ទាក់ទងទៅនឹងវិធីសាស្រ្តដើម្បីមើលចិត្តមនុស្សតាមរយៈសរីរសាស្ត្រ អាកប្បកិរិយាឫកពាផ្សេងៗដូចដែលមាននៅលើទីផ្សារសម្បូរព្រោងព្រាតស្រាប់។​

សៀវភៅតូចមួយនេះនឹងជួយឱ្យអ្នកអាចវាយតម្លៃពីអាកប្បកិរិយារបស់អ្នកដទៃ អាចដឹងពីអារម្មណ៍ គំនិត និងសេចក្តីលម្អិតដទៃទៀតដែលជាប់ទាក់ទង សូម្បីតែសំឡេង ការញញឹម ការដាក់ដៃ។ល។ក៏យើងអាចដឹងពីចេតនាឬចរិតពិតរបស់មនុស្សម្នាក់នោះបានដែរ។

អត្ថន័យក្នុងសៀវភៅ«វិធីមើលចិត្តមនុស្សក្បែរខ្លួន»មួយនេះយកនូវគោលការណ៍បែបចិត្តវិទ្យានិងការមើលង៉ូវហេងមកអធិប្បាយដោយបង្ហាញក្នុងលក្ខណៈដែលធ្វើឱ្យយល់បានកាន់តែងាយឡើងនិងដើម្បីឱ្យ សក្តិ​សមនឹងមនុស្សគ្រប់វ័យចាប់តាំងពីយុវវ័យរហូតដល់វ័យចូលនិវត្តន៍ អាចយកទៅបំប្លែងប្រើក្នុងជីវិតប្រចាំថ្ងៃនិងសាងសម្ពន្ធភាពជាមួយនឹងអ្នកដទៃ មិនថាក្នុងគោលបំណងណាក៏ដោយ គ្រប់យ៉ាងនឹងដំណើរការយ៉ាងរលូននិងប្រកបដោយជោគជ័យ។​

ខ្ញុំសូមឧទ្ទិសបុណ្យកុសលដែលបានខិតខំបំពេញតាមរយៈសៀវភៅ មួយក្បាលនេះជូនដល់បុព្វការីខ្ញុំនិងរបស់មិត្តអ្នកអានគ្រប់រូប ជាពិសេស វីរបុរសវីរនារីអ្នកស្នេហាជាតិខ្មែរទាំងអស់ទាំងមាននិងគ្មានជីវិតឱ្យជួបតែក្ដីសុខគ្រប់ប្រការ។

ទំព័រ 152
ទំហំខ្នាត H= 20.5cm , W= 14.5cm