និទាន ក្សាន្តចិត្ត ចាកជីវិតដែលឈឺចាប់ ភាគ២

$4.2 $3.50

Publish date: 2021-12-17

Category: Novel

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សេចក្ដីសុខមិនមែនកើតឡើង ឬត្រូវស្វះស្វែងរកដោយលំបាក នោះទេ។ វាស្ថិតនៅក្នុងខ្លួនរបស់យើងប៉ុណ្ណោះ បើសិនជាយើងគ្រាន់តែប្រាប់ខ្លួនឯងថាយើង «សុខចិត្ដ» ឬ «ព្រមទទួល» នោះយើងនឹងឃើញថាសេចក្ដីសុខនឹងកើតឡើងដោយសារអ្វីនោះជាក់ជាមិនខាន។

តើមិនចម្លែកទេឬ ដែលព្រះមហាក្សត្រមួយព្រះអង្គមិនដឹងថា
សេចក្ដីសុខពិតប្រាកដគឺជាអ្វីនោះ? ហើយតើវាមិនរឹតតែចម្លែកទេឬ កាលបើកសិករដែលមានជីវភាពក្រខ្សត់ បែរជាអាចស្វែងរកសេចក្ដីសុខ បានយ៉ាងងាយនោះ?

តើសេចក្ដីសុខខាងលើនេះ គឺដោយសារតែមាសប្រាក់សក្ដិយស មែនទេ?

រាល់ថ្ងៃ មនុស្សជាច្រើនតែងប្រើពេលឲ្យរវល់នឹងដំណើរត្រាច់ចរស្វែងរកសេចក្ដីសុខ។ អ្នកដែលមានចិត្ដខ្វះខាតខាងមនោសញ្ចេតនា
ក៏ប្រឹងចិន្ដនាការ ស្វះស្វែងរកតាមគ្រប់មធ្យោបាយដើម្បីឲ្យបានគាប់ចិត្ដអារម្មណ៍របស់ខ្លួនដែលចង់បានមានស្នេហាជាឧបមា រីអ្នកដែលខ្វះខាតខាងទ្រព្យសម្បត្ដិក៏មិនសំកុកនៅស្រណុកស្រួល រស់នៅឲ្យបានរីករាយ ប៉ុន្មានដែរ ពោលគឺ ខិតខំរិះរកស្ទើរមិនមានពេលឈប់សម្រាកដើម្បីដើរលម្ហែកាយអារម្មណ៍ដូចគេឯងឡើយ។ រកពេញមួយឆ្នាំនៅមិនទាន់គ្រប់ សូម្បីថ្ងៃបុណ្យធំៗក៏នៅតែរក រក រក គិតតែពីរកពុំមានពេលទំនេរដៃ។

តើនេះ ពិតជាសេចក្ដីសុខដែរទេ បើអ្វីដែលខិតខំប្រឹងស្វែងរកនោះនៅតែមិនអាចធ្វើឲ្យខ្លួនរីករាយសប្បាយបាន?

សម្បត្ដិខាងក្រៅ​ និងមនោសញ្ចេតនាផ្ដេសផ្ដាសរបស់មនុស្ស
មិនដែលនាំមនុស្សឲ្យដល់ត្រើយ នៃសេចក្ដីសុខពិតប្រាកដបានឡើយ។ដរាបណាមនុស្សនៅមិនព្រមទទួលស្គាល់ថាខ្លួនសុខចិត្ដនោះទេ ទោះបី ជាមានសម្បត្ដិដល់កម្រិតណា និងទោះបីជាបានបង្កើតមនោសញ្ចេតនា ច្រើនយ៉ាងណា ក៏ត្រឹមតែជាសុបិនកាលពីម្សិលមិញអ៊ីចឹងដែរ។ មនុស្សនៅតែខំប្រឹងដេញតាមសុបិនជារៀងរហូត ដោយមិនមានថ្ងៃឈរឈប់ និងមិនយល់ច្បាស់ថា រឿងនោះមិនមែនជាសេចក្ដីសុខពិតក្នុងជីវិតបាន នោះទេ។

ចូរបង្កើតអ្វីដែលអ្នកត្រូវការសម្រាប់ជីវិត ហើយសូមពេញចិត្ដ
នឹងរបស់គ្រប់យ៉ាងនោះ ទោះបីជាវាតិចតូចក្ដីក៏មែនពិត​ ប៉ុន្ដែធាតុពិតវាបានបង្កប់នូវសេចក្ដីសុខដ៏ជ្រាលជ្រៅសម្រាប់ជីវិតមនុស្ស។

ប្រសិនបើអ្នកកំពុងអផ្សុក ឈឺចាប់​ ទុក្ខសោក​ សូមកុំរង់ចាំរហូតទាល់តែវាបាត់បង់អី​ ពេលនេះអ្នកប្រហែលជានៅទាន់ពេលនៅឡើយទេក្នុងការធ្វើឱ្យ​ជីវិតមានក្ដីសុខបាន សូមត្រឹមតែអ្នកអានសៀវភៅនេះហើយបណ្ដោយអារម្ម​ណ៍តាមអត្ថន័យរបស់វា នោះអ្នកនឹងរស់នៅជាមួយក្ដីសុខដែលកើតពីការអានជាក់ជាមិនខាន។

ទំព័រ 252
ទំហំខ្នាត H= 20.5cm , W= 14.5cm