ការគិតបែបសម្លឹងទៅអនាគត

$3.3 $2.75

Publish date: 2021-12-17

Category: Critical Thinking and Analyze

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

យើងកំពុងនៅក្នុង«សម័យនៃការផ្លាស់ប្តូរ​ប្រវត្តិសាស្រ្ត»គឺជាសម័យដែលយើងត្រូវប្រឈមនឹងផលប៉ះពាល់ដែលបណ្ដាលមកពីការផ្លាស់ប្តូរដ៏ធំជាងគេរបស់ពិភពលោក និងច្រើនជាងសម័យណាទាំងអស់ ហើយវាជាការផ្លាស់ប្តូរដែលឆាប់រហ័សនិងខ្លាំងជាងគេលើគ្រប់ផ្នែក មិនថាជាវិស័យសេដ្ឋកិច្ចដែលតភ្ជាប់គ្នាពាសពេញពិភពលោក វិស័យនយោបាយដែលមានការភ្ញាក់រឭកលើរឿងសិទ្ធិនិងសេរីភាពខាងនយោបាយយ៉ាងទូលំទូលាយ វិស័យអភិវឌ្ឍបច្ចេកវិទ្យាសម័យថ្មីដែលរីកចម្រើនឥតឈប់​ឈរ និងវិស័យសង្គមដែលធ្វើឱ្យកើតនូវគោលការណ៍និងវប្បធម៌ថ្មីៗ។ អ្នកណាដែលមិនយល់និងមិនត្រៀមលក្ខណៈឱ្យបានរួចរាល់ អ្នកនោះនឹងអាចក្លាយជាជនរងគ្រោះដោយសាររលកនៃការផ្លាស់ប្តូរនេះ និងត្រូវបក់ឱ្យលិចទៅបាត់ដោយមិនទាន់បានត្រៀមខ្លួន។​

ដូច្នេះ​ អ្នកដែលប្រាថា្នចង់បាននិងសម្រេចជោគជ័យក្នុងអនាគត​ចាំបាច់ត្រូវតែដឹងមុនថា តើអនាគតនឹងមានអ្វីកើតឡើង និងមានអ្វីផ្លាស់ប្តូរ​ខ្លះដើម្បីអាចឆក់យកប្រយោជន៍ពីឱកាសដែលកើតឡើង ហើយនាំទៅកាន់អនាគតដែលចង់បានឬប្រាថ្នា និងដើម្បីចៀសវាង បន្ធូរបន្ថយ ឬ​ការពារមិនឱ្យអនាគតដែលមិនប្រាថ្នាចង់បានកើតឡើង។ ដោយហេតុនេះ​ ជំនាញដែលមនុស្សក្នុងប្រទេសយើងត្រូវទទួលបានការអភិវឌ្ឍជាបន្ទាន់គឺ ​«ការគិតបែបសម្លឹងទៅអនាគត»

ការគិតបែបសម្លឹងទៅអនាគតជារឿងថ្មីក្នុងសង្គមរបស់យើងដែលមិនទាន់មានអ្នកស្គាល់យ៉ាងទូលំទូលាយប៉ុន្មានឡើយ សូម្បីតែបច្ចុប្បន្នចាប់ផ្តើមអភិវឌ្ឍវិធីនៃការគិតបែបនេះក្នុងមនុស្សក្រុមខ្លះក៏ដោយ តែនៅកំណត់ចំពោះតែក្នុងក្រុមអ្នកធុរកិច្ច អ្នកគ្រប់គ្រង អ្នករៀបគម្រោង និងនយោបាយផ្សេង​ៗ​ប៉ុណ្ណោះ ថែមទាំងនៅមិនទាន់មានភាពច្បាស់លាស់ទាក់ទងនឹងការគិតបែបអនាគតនេះឱ្យច្រើនប៉ុន្មានទេ។ ដោយហេតុនេះ ទើបមានភាពចាំបាច់ដែលត្រូវសាងនូវការយល់និងត្រៀមមនុស្សក្នុងសង្គមឱ្យមានជំនាញនៃការគិតបែបសម្លឹងទៅអនាគតឱ្យបានកាន់តែច្រើនដើម្បីឱ្យស្របនឹងការផ្លាស់ប្តូរនិងបានប្រយោជន៍ពីការផ្លាស់ប្តូររបស់សង្គមនៅអនាគត។

ការគិតបែបសម្លឹងទៅអនាគតគឺជាការគិតមួយបែបដែលមនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមគួរតែយល់ដឹងពីវិធីនៃការគិតនេះ ហើយជាសៀវភៅមួយក្នុងសៀវភៅឈុត«គំនិតឈ្នះទាំង១០»​ដែលខ្ញុំបានបង្ហាញពីវិធីនៃការគិត១០បែប ដើម្បីជួយអភិវឌ្ឍមនុស្សក្នុងសង្គមឱ្យ«ចេះគិត»។ ចំណែកទស្សនៈនៃការគិតបែបសម្លឹងទៅអនាគតមួយនេះមានបំណងចង់ឱ្យមិត្តអ្នកអានអាចឃើញពីភាពសំខាន់ មានសមត្ថភាព និងមានទស្សនៈ រហូតមានទម្លាប់ជា«អ្នកគិតបែបសម្លឹងទៅអនាគត»កាន់តែច្រើនឡើង។ ក្នុងសៀវភៅការគិតបែបសម្លឹងទៅអនាគតមួយក្បាលនេះបានបង្ហាញពីគោលការណ៍ វិធី និងឧបករណ៍នៃការសិក្សាអនាគតពីផ្នែកផ្សេងៗ ដើម្បីមកបំប្លែងឱ្យមិត្តអ្នកអានយល់និងយកទៅប្រើបានងាយក្នុងជីវិតប្រចាំថ្ងៃ។

ខ្ញុំជឿថា ប្រសិនបើបុគ្គលម្នាក់ៗក្នុងសង្គមអាចមានសមត្ថភាពនៃការគិតបែបសម្លឹងទៅអនាគតបាន នោះនឹងធ្វើសង្គមមានចក្ខុវិស័យវែងឆ្ងាយ និងមើលឃើញវិធីអភិវឌ្ឍទុកមុនដើម្បីអនាគតដែលល្អប្រសើរទាំងចំពោះខ្លួនឯងនិងសង្គម។

ទំព័រ 203
ទំហំខ្នាត H= 20.5cm , W= 14.5cm