ការគិតបែបប្រៀបធៀប

$3 $2.50

Publish date: 2021-12-17

Category: Critical Thinking and Analyze

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ការគិតបែបប្រៀបធៀប ចាត់ថាជាការគិត ដែលនៅមិនទាន់​មាន​មនុស្សនិយាយដល់ច្រើនប៉ុន្មានទេ។ និយាយដោយត្រង់ទៅ អាចមានការ ការនិយាយ​រួមៗ​ជាមួយ​នឹងការ​វិភាគខ្លះ  ដែលនេះបណ្តាលឲ្យចំណេះដឹង ឬការយល់ក្នុង​ការគិតបែបប្រៀបធៀបរបស់មនុស្សទូទៅមានដែន​កំណត់។ សូម្បីតែការ​ពិត ការគិតរបៀបនេះ មានភាពសំខាន់ និង​មាន​តួនាទី​​ស្នូល​ក្នុងជីវិត​ប្រចាំថ្ងៃ មិនថាជាការដោះស្រាយបញ្ហា ការត្រួត​ពិនិត្យ​រកការពិត ការ​​សម្រេចចិត្ត ការអធិប្បាយ ការបំប្លែង និងការ​ច្នៃ​ប្រឌិត​​របស់ថ្មីៗ។

យោងតាមការចង្អុលបង្ហាញពីបទពិសោធនានា ការគិតទាំងអស់ នេះ សុទ្ធសឹងតែត្រូវផ្សែផ្សំជាមួយនឹង​​ការគិតបែបប្រៀប​ធៀបជានិច្ច ភាពជំនាញក្នុងការប្រៀបធៀប នឹង​ជួយធ្វើឲ្យគោលដៅ ​ដែលបានកំណត់ទុក សម្រេចជោគជ័យគ្រប់ប្រការ​។

ទើបសៀវភៅការគិតបែបប្រៀបធៀបមួយក្បាលនេះ ជាសៀវភៅ ដើម្បី​អភិវឌ្ឍជំនាញនៃការគិតមួយទៀត ដែលមនុស្សគ្រប់លំដាប់ថ្នាក់​ក្នុង​សង្គមគួរតែយល់ដឹង ដើម្បីអាចយកទៅបំប្លែងប្រើជាប្រយោជន៍ ក្នុងជីវិត​ពិតបានយ៉ាងមានប្រសិទ្ធភាព។ នេះជាសៀវភៅមួយក្នុងចំណោមសៀវភៅ ឈុត « គំនិតឈ្នះទាំង ១០ » ដែលបានបង្ហាញពីវិធីក្នុងការគិត ១០ យ៉ាង ខ្ញុំ  សង្ឃឹមថានឹងអាចជួយអភិវឌ្ឍមនុស្សក្នុងសង្គមឲ្យ«ចេះគិត»។ ការគិតបែប ប្រៀប​ធៀប នឹងជួយបង្រៀនឲ្យយើងជាមនុស្សដែលមានហេតុផល ​មិន​ប្រញាប់សរុបសេចក្ដីដោយប្រើអារម្មណ៍ ឬពិចារណាមិនបានល្អិតល្អន់ តែ​ជួយឲ្យយើងដឹងថា រឿងណានិងពេលណា គួរតែប្រៀបធៀប ហើយគួរ​ប្រៀបធៀបយ៉ាងម៉េច។ ក្រៅពីនេះ ការគិត​បែបប្រៀប​ធៀបនៅជួយ​ជំរុញ​ឲ្យ​កើត​ការចេះប្រើសមត្ថភាពរបស់ខួរក្បាល ក្នុងការ​ផ្សារ​ភ្ជាប់មនោគតិ ដើម្បី ប្រើក្នុងការអធិប្បាយ  និងដោះស្រាយបញ្ហាបែប​ច្នៃ​ប្រឌិត។

ក្នុងសៀវភៅការគិតបែបប្រៀបធៀបមួយក្បាលនេះ មានបំណងឲ្យ​មិត្តអ្នកអាន អាចអភិវឌ្ឍខ្លួនឯង ឲ្យទៅជា «អ្នកគិតបែបប្រៀបធៀប» បាន  ពោលគឺ ឱ្យយល់ពីអត្ថន័យនៃការប្រៀបធៀប ការគិតបែបប្រៀបធៀប ការហាត់បត់បែនគំនិត ដើម្បីទៅកាន់ភាពជាអ្នកគិតបែបប្រៀបធៀប និង​ការ​អភិវឌ្ឍជំនាញការគិតបែបប្រៀបធៀបក្នុងស្ថានការណ៍ផ្សេងៗ ដើម្បីឱ្យ អាចប្រើសមត្ថភាពរបស់ខួរក្បាលក្នុងការពិចារណាប្រៀបធៀប ភាពដូចគ្នា​ឬភាពខុសគ្នា រវាងរបស់មួយជាមួយរបស់មួយទៀត ដើម្បីឲ្យបានលទ្ធ​ផល គួរឲ្យពេញចិត្ត ដែលជាការតបស្នងចំពោះគោលដៅដែលចង់បាន។

ការគិតបែបប្រៀបធៀប ជាជំនាញក្នុងការគិតដែលជាប្រយោជន៍​យ៉ាងខ្លាំង ​ព្រោះថាអាចយកទៅប្រើជាប្រយោជន៍ក្នុងជីវិតជាក់ស្ដែងបាន។ ព្រោះហេតុដូច្នោះហើយ ទើបការអភិវឌ្ឍនូវជំនាញនៃការគិតបែបប្រៀប ធៀប ស័ក្តិសមចំពោះមនុស្សគ្រប់ភេទគ្រប់វ័យ។

ទំព័រ 156
ទំហំខ្នាត H= 20.5cm , W= 14.5cm