គិតបែបសំយោគ

$2.1 $1.75

Publish date: 2021-12-17

Category: Critical Thinking and Analyze

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ការយល់ឃើញអត្ថន័យនៃពាក្យសំយោគក្នុងបរិបទសង្គមកម្ពុជា នៅមានកម្រិតនៅឡើយ។​ ភាគច្រើន ត្រូវបានគេយកទៅប្រើប្រាស់ទាក់ទិនទៅនឹងវិទ្យាសាស្រ្ដ មានជាអាទិ អ្នកគីមីវិទ្យា អ្នកជីវវិទ្យា។ល។ សុទ្ធសឹងតែធ្លាប់បានឮជានិច្ច ដូចជា ការធ្វើរស្មីសំយោគរបស់រុក្ខជាតិ សារធាតុគីមីប្រភេទខ្លះជាដើម។

ប៉ុន្ដែ ធាតុពិតទៅ មនុស្សមានការសំយោគគ្រប់ពេលវេលា ព្រោះអ្វីៗគ្រប់បែបយ៉ាងដែលនៅជុំវិញខ្លួនយើង វាពាក់ព័ន្ធនឹងការសំយោគស្ទើរតែទាំងអស់ដូចជា ៖

«រថយន្ដទំនើបៗដ៏សែនស្អាត» ដែលយើងកំពុងបើក កើតចេញពីការសំយោគគ្នា ឬបណ្ដុំពីធាតុផ្សំផ្សេងៗ ដូចជា ពូកអង្គុយ ម៉ាស៊ីន កង់កញ្ចក់ ។ល។ រម្លាយចូលគ្នាជារថយន្ដ។

«បាយឆា» ដែលយើងទទួលទាន កើតចេញពីការសំយោគគ្នាពីធាតុផ្សំផ្សេងៗ ដូចជា បាយ បន្លែ ស៊ុត ប្រេងឆា សាច់​ ។ល។ រួមគ្នាជាបាយឆា។

«សុនខ» សត្វចិញ្ចឹមឲ្យចាំផ្ទះ កើតចេញពីអង្គប្រកបផ្សេងៗ មានដូចជា បេះដូង ខួរក្បាល ស្លឹកត្រចៀក ជើង ភ្នែក ។ល។ ច្របាច់បញ្ចូលគ្នាជាសត្វឆ្កែ។

«សៀវភៅសិក្សា» ដែលយើងអាន ក៏កើតចេញពីការសំយោគទ្រឹស្ដីផ្សេងៗរបស់អ្នកជំនាញការ និងអ្នកប្រាជ្ញនានា ចម្រាញ់រួមបញ្ចូលគ្នាក្លាយជាសៀវភៅសិក្សាប៉ុណ្ណេះជាដើម។

ការសំយោគ អាចនាំយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយ ទាំងការសំយោគទ្រឹស្ដី​ ទាំងការសំយោគវត្ថុ របស់របរ ដោយឆ្លងកាត់ប្រព័ន្ធការគិតសំយោគគ្នា ដែលជាការសរុបសេចក្ដី ទាក់ទងនឹងរឿងអ្វីមួយ ដែលមានលក្ខណៈរាត់រាយ ធ្វើឲ្យអាចយល់រឿងនោះៗបានច្បាស់លាស់ ហើយគ្រប់ជ្រុងជ្រោយទៀតផង មុននឹងយកទៅអនុវត្ដនៅក្នុងជីវិតជាក់ស្ដែង។

វាគឺជាបច្ច័យគ្រឹះ បណ្ដាលឲ្យការសម្រេចចិត្ដជ្រើសរើសរបស់យើង បានត្រឹមត្រូវជាងមុន ហើយអាចនាំយកទៅកែច្នៃ ដើម្បីប្រើប្រាស់ក្នុងការដោះស្រាយបញ្ហា ឬយកទៅអនុវត្ដចំពោះស្ថានការណ៍ជាក់ស្ដែងបានយ៉ាងសមរម្យឡើង។ លើសពីនេះទៅទៀត ធ្វើឲ្យយើងឈានទៅមុខ អភិវឌ្ឍរឿងថ្មីៗបន្ថែមទៀត មានប្រយោជន៍ទាំងខ្លួនឯង និងប្រទេសជាតិ។

ការគិតសំយោគគ្នាជាការគិតក្នុងទស្សនៈមួយបែប ដែលមនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមគួរគប្បីនឹងសិក្សា ហើយជាសៀវភៅមួយក្បាលក្នុងចំណោមសៀវភៅ «គំនិតឈ្នះទាំង ១០» ដែលខ្ញុំបានលើកយកវិធីគិតទាំង ១០ ដើម្បីជួយអភិវឌ្ឍមនុស្សក្នុងសង្គមឲ្យ «ចេះគិត»

សៀវភៅការគិតបែបសំយោគ មានគោលបំណងឲ្យមិត្តអ្នកអានអាចអភិវឌ្ឍខ្លួនឆ្ពោះទៅកាន់ «ភាពជាអ្នកពូកែគិតសំយោគ» ចាប់ផ្ដើមតាំងតែ ការស្វែងយល់ពីអត្ថន័យ ការសិក្សាពីវិធីការ និងបច្ចេកទេស គន្លឹះសំខាន់ៗក្នុងការគិត រហូតដល់ការអភិវឌ្ឍជំនាញ ​និងចរិតលក្ខណៈរបស់អ្នកគិតបែបសំយោគ ដែលជាហេតុធ្វើឲ្យយើងអាចអភិវឌ្ឍរឿងថ្មីៗ ឲ្យឆ្ពោះទៅមុខ ហើយពោរពេញទៅដោយការច្នៃប្រឌិតរឹតតែប្រសើរឡើង។

ការអភិវឌ្ឍជំនាញការគិតសំយោគ សមគួរដល់មនុស្សគ្រប់ក្រុមគ្រប់ប្រភេទ និងគ្រប់វ័យ ដែលមានចំណង់ចង់អភិវឌ្ឍការគិតរបស់ខ្លួន ឲ្យពូកែឈ្លាសប្រតិពល និងមានសេចក្ដីប្រាថ្នាយ៉ាងមោះមុតជំរុញខ្លួនឯងទៅកាន់ ភាពជា «អ្នកគិតដែលមានគុណភាព» ក្នុងអនាគត។

ទំព័រ 95
ទំហំខ្នាត H= 20.5cm , W= 14.5cm