ចំណេះ​ដឹង​ប្លែក​ៗ ជុំ​វិញ​ខ្លួន

$7.2 $6.00

Publish date: 2022-01-01

Category: Unknown Category

Publisher: ហាតប៊ុក

Author Name: Unknown Author

99 Books Available.

Description:

នៅពេលដែលយើងនិយាយអំពីចំណេះដឹង វាក៏មិនខុសប្លែកអ្វីពីទឹកនៅក្នុងមហាសមុទ្ទដ៏ធំធេងនោះឡើយ ព្រោះវាពិតជាមានទំហំនិងបរិមាណយ៉ាងច្រើនមហាសាល ដែលយើងមិនអាចគណនាឬក្រេបជញ្ជក់បានទាំងអស់ឡើយ​។ ហើយបើនិយាយអំពីការរៀនសូត្រវិញ វារឹតតែកើតឡើងមិនចេះចប់មិនចេះហើយនិងគ្មានព្រំដែនកំណត់ទាល់តែសោះ។ អាស្រ័យហេតុនេះហើយ ទើបសៀវភៅ "ចំណេះដឹងប្លែកៗជុំវិញខ្លួន" ត្រូវបានចងក្រងនិងរៀបរៀងឡើងដោយក្រុមការងាររបស់គ្រឹះស្ថានហាតប៊ុក ក្នុងគោលបំណងផ្ដល់នូវចំណេះដឹងថ្មីៗជូនទៅដល់បងប្អូនអ្នកអាន។អ្វីដែលគួរឱ្យចាប់អារម្មណ៍ សៀវភៅមួយចំណងជើងនេះនឹងផ្ដល់ជូន​បងប្អូននូវចំណេះដឹងទូទៅក្នុងរបៀបមួយប្លែកពីសៀវភៅដទៃត្រង់ថា យើងបានជ្រើសរើសយកអ្វីៗដែលស្ថិតនៅជុំវិញខ្លួនមនុស្សយើង មិនថាតែវត្ថុប្រើប្រាស់ សត្វ រុក្ខជាតិ ប្រទេសមួយចំនួន អាហារ ភេសជ្ជៈ និងហេតុការណ៍ក្នុងប្រវត្តិសាស្រ្តដែលយើងសុទ្ធតែធ្លាប់បានស្គាល់ពីមុនរួចហើយ ប៉ុន្តែសៀវភៅនេះនឹងបើកបង្ហាញឱ្យបងប្អូនបានដឹងពីរឿងរ៉ាវប្លែកៗឬអាថ៌កំបាំងនៃអ្វីៗដែលស្ថិតនៅជុំវិញខ្លួនយើងនោះ ពោលគឺរឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ដែលបងប្អូនប្រហែលមិនធ្លាប់បានដឹងនិងនឹកស្មានដល់ពីមុនមកអំពីរបស់ទាំងអស់នោះ។ ម៉្យាង សៀវភៅមួយក្បាល​នេះត្រូវបានចងក្រងឡើងដោយប្រើភាសាសាមញ្ញៗ ងាយយល់ ងាយអាន ព្រមទាំងផ្ដល់ជូន​បងប្អូននូវភាពភ្ញាក់ផ្អើល អារម្មណ៍រីករាយ ស្របពេលដែលកំពុងអានថែមទៀតផង។