ការគិតបែបយុទ្ធសាស្រ្ត

$5.1 $4.25

Publish date: 2021-12-17

Category: Critical Thinking and Analyze

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

លើវិថីជីវិតរបស់មនុស្សយើង ប្រហែលជាគ្មាននរណាម្នាក់ប្រាថ្នា​ជួបនូវអន្តរាយ ឬភាពបរាជ័យនោះទេ។ យើងម្នាក់ៗសុទ្ធ​តែព្យាយាមរកវិធីដែលល្អបំផុតនិងព្យាយាមជម្នះរាល់ឧបសគ្គ ដើម្បីឱ្យខ្លួនឯងមានសុវត្ថិភាព ដើម្បីទទួលនូវតំណែងជាអ្នកឈ្នះ ជាអ្នកសម្រេចជោគជ័យលើរឿងផ្សេង​ៗ បានដោយការពេញចិត្ត​។

«ការគិតបែបយុទ្ធសាស្រ្ត» បានកើតឡើងព្រមគ្នាជាមួយនឹងសេចក្តីប្រាថ្នាទាំង​ឡាយរ​បស់មនុស្ស គឺជាការគិតដែលមានគោលដៅ ដើម្បីឆ្លើយតបនឹងតម្រូវការ​តាមធម្មជាតិក្នុងរឿងដែលអាចរស់នៅបានប្រកបដោយសុវត្ថិភាព។ ការដែល​ចង់ធ្វើជាអ្នកឈ្នះនិងការសម្រេចជោគជ័យលើរឿងផ្សេងៗ​ នោះត្រូវព្យាយាមគិតរកនូវជម្រើសដែលនឹងធ្វើឱ្យខ្លួនឯងសម្រេចតាមគោលដៅ​ដែលត្រូវការ​។​

ប៉ុន្ដែគួរឱ្យសោកស្ដាយណាស់ បើទោះបីជាមនុស្សគ្រប់គ្នានៅលើពិភពនៃការពិតនេះអាចគិតបែបយុទ្ធសាស្រ្តយ៉ាងណា ក៏អ្នកដែលសម្រេចជោគជ័យឬអ្នកឈ្នះមានចំនួនតិចតួចដែរ​ ខណៈអ្នកចាញ់ ឬអ្នកបរាជ័យបែរជាមានចំនួនមហាសាលនោះ។ ការដែលសម្រេចជោគជ័យដោយ​សារតែចំណេះដឹង សមត្ថភាព បទពិសោធ ជំ​នាញដែលមិនស្មើគ្នា​ ​តែមួយផ្នែកទៀតដែលសំខាន់ជាងនេះគឺ ការចាញ់ឈ្នះគ្នាលើ «ការគិត» ដែលមិនត្រឹមតែជាការគិតវិជ្ជមានឬអវិជ្ជមានទេ ប៉ុន្ដែវាជាការគិតដែលមានជំនាញបែបយុទ្ធសាស្ត្រប្លែកៗពីគ្នា​។​

សៀវភៅការគិតបែបយុទ្ធសាស្រ្តមួយនេះនឹងជួយបន្ថែមឱកាសនៃភាពជោគជ័យ នឹងជួយឱ្យយើងជាមនុស្សដែលមិនធ្វើនូវរឿងផ្សេងៗទាំង​ស្រពេច​​ស្រពិល ជាមនុស្សមានគោលដៅ និងជាមនុស្សមានវត្ថុបំណងទុកមុនក្នុងការធ្វើនូវរឿងផ្សេងៗបា​នយ៉ាងច្បាស់លាស់​។ ការធ្វើឱ្យយើងយល់ដឹង គឺដើម្បីសម្លឹងមើលទៅ​អនាគត មើលខ្លួនឯងនិងសភាពជុំវិញ ធ្វើឱ្យអាចទប់ទល់នឹងស្ថានភាពផ្សេងៗ​​ ដែលត្រូវប្រឈមមុខជាមួយនឹងស្ថាន-ការណ៍នៅអនាគតដែលស្មានមិនដល់យ៉ាងមានប្រសិទ្ធភាព។ ការជួយកាត់បន្ថយនូវទង្វើដែលមិនចាំបាច់ ការបាត់​បង់នូវថាមពល និងធនធានផ្សេងៗ ទៅដោយឥតប្រយោជន៍ គឺជួយធ្វើឱ្យយើងមាន​ឱកាសសម្រេចជោគជ័យបានច្រើនជាងមនុស្សដែលមិនស្គាល់ការគិតបែបយុទ្ធសាស្រ្ត។

អត្ថន័យនៅក្នុងសៀវភៅនេះ គឺសំដៅលើការអភិវឌ្ឍជំនាញនៃការគិត​បែបយុទ្ធសាស្ត្រដែលទាក់ទងនឹងរឿងផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ មិនថាជាការដោះស្រាយបញ្ហា ការសម្រេចចិត្តនៅពេលស្ថិតក្នុងស្ថានភាពនានានោះទេ គឺសុទ្ធតែ​គិតថា​នឹងត្រូវប្រឈមនាពេលអ​នាគត និងការសម្រេចចិត្តនៅពេលជួបនូវហេតុ​ការណ៍ចំពោះមុខ។ ការចេះប្រើ​ប្រយោជន៍ពីពេលវេលា ទីកន្លែង និង​ស្ថាន​ការណ៍ដែលផ្លាស់ប្តូរ ការរកនូវវិធី ការរៀបចំគម្រោង និងដំណើរការ ដើម្បី​អាចសម្រេចចិត្តជ្រើសរើសវិធីដែលសក្ដិសមនឹងសភាពផ្សេងៗ។

សៀវភៅការគិតបែបយុទ្ធសាស្រ្តមួយក្បាលនេះ ជាសៀវភៅមួយក្នុង​ចំណោម​សៀវភៅឈុត​ «គំនិតឈ្នះទាំង ១០» ដែលខ្ញុំបានបង្ហាញពីវិធីនៃការគិត ១០ ​យ៉ាង ​ដែលជួយអភិវឌ្ឍមនុស្សក្នុងសង្គ​មឱ្យ «ចេះគិត» ដែលការគិតបែបយុទ្ធសាស្រ្ត​នេះ​ មានគោលបំណងឱ្យអ្នកអានបានយកទៅអនុវត្ត ដោយសង្កតធ្ងន់ទៅលើការអភិវឌ្ឍជំ​នាញនៃការគិតបែបយុទ្ធសាស្រ្ត ដើម្បីអាចរក​នូវវិធី​​ល្អបំផុត ដែលស្ថិតនៅក្រោមសភាពផ្សេងៗក្នុងការសម្រេចតាមគោលដៅដែលចង់បាន​។ ​អត្ថ​ន័យក្នុងសៀវភៅនេះនឹងបង្ហាញចាប់តាំងពីគ្រឹះនៃការយល់លើរឿងយុទ្ធសាស្រ្ត អត្ថន័យ ភាពសំខាន់របស់ការគិតបែបយុទ្ធសាស្ត្រ ដំណាក់កាល និង​វិធីក្នុងការគិតបែបយុទ្ធសាស្រ្ត រហូតដល់ការអភិវឌ្ឍនិស្ស័យរបស់យើង​ឱ្យ​សម​ជាអ្នកគិតបែបយុទ្ធសាស្រ្ត​។

ការគិតបែបយុទ្ធសាស្ត្រ គឺជាការគិតដ៏សំខាន់មួយទៀត ដែលយើងគ្រប់គ្នាគួរយល់ដឹង និងយកទៅបដិបត្តិក្នុងដំណើរជីវិត ទាំងក្នុងការដោះស្រាយបញ្ហា ការសម្រេចចិត្ត និងការរៀបគម្រោង ដើម្បីសម្រេចបានតាមគោលដៅ​នៃភាពជោគជ័យក្នុងអនាគត។​

ទំព័រ 336
ទំហំខ្នាត H= 20.5cm , W= 14.5cm