ការគិតបែបបដិបត្តិ

$3 $2.50

Publish date: 2021-12-17

Category: Critical Thinking and Analyze

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

«បដិបត្តិ» មានទំនាក់ទំនងផ្ទាល់ជាមួយនឹង «បញ្ញា» ។ ​បដិបត្តិ​គឺជា​ការ​យកចំណេះដឹងមកប្រើជាប្រយោជន៍ត្រង់ៗ ចំណែកឯបញ្ញាជាការ​បដិ-​បត្តិ​​​ចំ​ណេះ​ដឹងឱ្យចំកន្លែង ចំមនុស្ស ចំឱកាស និងចំពេលប្រកប​ដោយ​គុណ​ធម៌ ដើម្បី​ទទួលបានជោគជ័យទៅតាមបំណងប្រាថ្នា។​ ការទំនាក់ទំ​នង​គ្នា​​នេះ​មាន​ន័យថា បុគ្គលដែលមានបញ្ញារមែងក្លាយជាអ្នកគិត​បែប​បដិ​បត្តិ​ដែល​ក្លាយទៅជាអ្នកគិតបែបបដិបត្តិដែល​ប្រកប​ដោយ​គុណ​ធម៌​នោះ​ឯង។

ការអនុវត្តផ្តល់ភាពសំខាន់ចំពោះការយករបស់អ្វីមួយមកប្រើក្នុងផ្នែកបដិបត្តិបានយ៉ាងសក្ដិសម។ ការបដិបត្តិអាចញែកអ្នកដែលមានត្រឹមតែ «ចំណេះ​ដឹង» ឱ្យក្លាយជាអ្នកដែលមានទាំង «ចំណេះដឹងនិងសមត្ថភាព» ព្រោះ​ចំណេះ​ដឹង​នឹងគ្មានប្រយោជន៍អ្វីឡើយ ប្រសិនបើអ្នក​ដែលមាន​ចំណេះ​ដឹង​នោះគ្មានសមត្ថភាពក្នុងការនាំយកចំណេះដឹងទៅប្រើឱ្យបាន​សមរម្យ​នៅ​ក្នុងពិភពនៃការពិត ដូចពាក្យថា «ចំណេះដឹងពេញខ្លួនតែយករួច​ខ្លួន​មិនបាន»

ការគិតបែបបដិបត្តិគឺជាការគិតក្នុងទស្សនៈមួយទៀត ដែលមនុស្ស​គ្រប់ជាន់ថ្នាក់នៅក្នុងសង្គមគួរតែសិក្សាវិធីគិតក្នុងចំណោមសៀវភៅឈុត «គំនិតឈ្នះទាំង១០» ដែលខ្ញុំបានលើកយកវិធីការគិតទាំង ១០ គំនិត នឹង​ជួយ​អភិវឌ្ឍ​មនុស្ស​​នៅក្នុងសង្គមឱ្យ «ចេះគិត» នៅ​ក្នុង​ទស្សនៈ​នៃការគិត​បែប​បដិបត្តិ​មួយនេះ ដោយមានបំណងឱ្យ​មិត្តអ្នកអាន​អាច​អភិវឌ្ឍខ្លួនឯង​ឱ្យ​ក្លាយ​ទៅជា «អ្នកគិតបែបបដិបត្តិ» បាន។​ ចាប់ផ្តើម​ពីការ​អភិវឌ្ឍ​សមត្ថ-​ភាព​ក្នុង​ការនាំយកចំណេះដឹងដែលមានទៅ​ប្រើជា​ប្រយោជន៍នៅ​ក្នុង​ផ្នែក​បដិបត្តិ​ ការ​ដោះស្រាយបញ្ហាបានយ៉ាងសមរម្យ និងការអភិវឌ្ឍ​សមត្ថ​ភាព​ក្នុងការប្រើ​ប្រាស់ប្រយោជន៍ពីអ្វីដែលមាន ដើម្បី​បង្កើត​នូវ​អ្វីដែលថ្មីៗឱ្យ​រីក​ចម្រើន​និង​កាន់​តែមានភាពច្នៃប្រឌិតឡើង ដែលអាច​ជួយ​កាត់បន្ថយ​ផល​អាក្រក់​ពី​ការ​ធ្វើត្រាប់តាមគេ ឬធ្វើ​តាម​ដោយ​ប្រាស​ចាក​ការកែច្នៃ​ឱ្យបាន​សមរម្យ។

ការគិតបែបបដិបត្តិជាជំនាញដែលមានប្រយោជន៍យ៉ាងខ្លាំងព្រោះអាចយកទៅប្រើជាប្រយោជន៍ក្នុងជីវិតពិត មិនថា​ជាការដោះ​ស្រាយ​បញ្ហា​ដែល​កើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណាទេ គឺជាការយក​ចំណេះ​ដឹងនិង​សមត្ថ​​ភាព​ដែល​មាន​មក​ប្រើឱ្យបានសក្ដិសម និងជួយ​ឱ្យ​យើង​អាច​ច្នៃ​ប្រឌិត​នូវអ្វីដែល​ថ្មីៗ​ដែលអាច​ប្រើការបានបន្ថែម​ទៀតជាច្រើន​។ ដូច្នេះ​​ការអភិវឌ្ឍ​ជំនាញ​ការ​គិតបែបបដិបត្តិ​សក្ដិសម​សម្រាប់គ្រប់​ក្រុមមនុស្ស គ្រប់​ភេទ ​និង​គ្រប់វ័យជាទីបំផុត។

ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត ​ការអភិវឌ្ឍជំនាញការគិត​បែប​បដិបត្តិ​មាន​ចំណែក​ជួយ​លើកតម្កើងសមត្ថភាពខាងបញ្ញា ព្រោះនឹង​ជួយឱ្យយើងអាចនាំយក​ចំណេះ​ដឹង​​ដែលមានទៅអនុវត្តប្រើប្រាស់ចំកន្លែង ចំមនុស្ស ចំពេល និងចំឱកាស តែប្រសិនបើបន្ថែម​គុណធម៌ ចរិយាធម៌​ចូល​ទៅ​ជា​មួយ​ទៀតនោះ អាចរាប់ថាជាអ្នកគិត​បែប​បដិបត្តិដែល​មាន​បញ្ញា​ពេញ​លេញតែម្តង។

ទំព័រ 173
ទំហំខ្នាត H= 20.5cm , W= 14.5cm