ការគិតបែបសមាហរណកម្ម

$3.3 $2.75

Publish date: 2021-12-17

Category: Critical Thinking and Analyze

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ពាក្យថាសមាហរណកម្មអាចថាជា «ពាក្យថ្មី» ដែលចាប់ផ្តើមនិយម​កាន់តែច្រើនឡើងៗក្នុងពិភពលោកដែលទាក់ទងគ្នាយ៉ាងស្មុគស្មាញ ហើយ បច្ចុប្បន្ននេះ តែងតែចូលទៅទាក់ទងនឹងអំពើផ្សេងៗ ដូចជា ទាក់​ទង​នឹង​ការ​រៀបគម្រោងឬកំណត់យុទ្ធសាស្រ្តរឿងណាមួយ ជា…ការរៀបគម្រោង​ឬយុទ្ធវិធី​បែបសមាហរណកម្ម ដែលទាក់ទងទៅនឹងចំណេះដឹងលើរឿងណាមួយ​ ជា…​ចំ​ណេះ​ដឹងបែបសមាហរណកម្ម មានន័យថា មិនថាជាការរៀបគម្រោង​  ការ​ដោះស្រាយបញ្ហា ឬការយល់ដឹងលើរឿងណាមួយទេ ចាំបាច់ត្រូវពិចារណា​បច្ច័យផ្សេងៗដែលទាក់ទងគ្រប់ផ្នែក ដោយមិនអាចកំណត់ក្របខណ្ឌលើរឿង​ណា​​​បាន​ទេ ព្រោះបច្ច័យនីមួយៗទាក់ទងគ្នាយ៉ាងស្មុគស្មាញ និងផ្តល់ផល​ប៉ះ​ពាល់​ដល់គ្នាទាំងផ្នែកវិជ្ជមាននិងអវិជ្ជមាន។ ការធ្វើសមាហរណកម្មនឹងធ្វើឱ្យ​បាន​នូវ​ទស្សនៈនិងវិធីដោះស្រាយរឿងនោះបានយ៉ាងគ្រប់ជ្រុងជ្រោយ កាត់​បន្ថយ​​ការ កើតនូវបញ្ហាលើផ្នែកដទៃទៀតដែលមាន​។

ការគិតបែបសមាហរណកម្ម ជាការគិតមួយដែលយើងចាំបាច់​ត្រូវ​យល់ដឹងនិងអភិវឌ្ឍ​ ដើម្បីឱ្យស្របទៅនឹងពិភពលោកដែលទាក់ទងគ្នា​យ៉ាង​ស្មុគស្មាញដូចពេលបច្ចុប្បន្ន ហើយជាសៀវភៅមួយក្នុងសៀវភៅ​ឈុត ​«​គំនិត​ឈ្នះ​ទាំង១០» ដែលខ្ញុំបានណែនាំវិធីក្នុងការគិត ១០ យ៉ាង​ ដែលជួយ​អភិវឌ្ឍ​ឱ្យ​មនុស្ស​ក្នុង​សង្គម«ចេះគិត»។ ការគិតបែបសមាហរណកម្មគឺជាការគិត​លើ​មូល​ដ្ឋាន​គ្រឹះ​​នៃ​​ការយល់ពីសច្ចភាពដែលថារឿងនីមួយៗ នោះមិនបាននៅតែ​ឯក​ឯង មិន​ទាក់​ទង​ជាមួយរឿងណាមួយនោះទេ តែជាការទាក់ទងរឿងផ្សេងៗ​ច្រើន​ដោយហេតុផល​។

ការគិតបែបសមាហរណកម្មមួយនេះ សំដៅឱ្យអ្នកអានអាច​អភិវឌ្ឍ​ខ្លួនឯងឱ្យក្លាយជា «អ្នកគិតបែបសមាហរណកម្ម» បាន ចាប់ផ្តើមតាំងពី​គ្រឹះនៃ​អត្ថន័យរបស់សមាហរណកម្មនិងការគិតបែបសមាហរណកម្ម «មេរៀនទី ១-៤ » «ការកំណត់ក្របខណ្ឌនៃការគិត»  គោលការណ៍នៃការគិតដ៏សំខាន់របស់ការ​គិតបែប​សមាហរណកម្ម ​«មេរៀនទី ៥ » ការហាត់គិតបែបសមាហរណកម្ម​និងការយក​ទៅប្រើពិតប្រាកដក្នុងស្ថានការណ៍ផ្សេងៗ «មេរៀនទី ៦-៩ » រហូត​ដល់ការ​អភិវឌ្ឍជំនាញ និងលក្ខណៈនិស្ស័យនៃភាពជាអ្នកគិតបែប​សមា​ហរ​-ណ​កម្ម «មេរៀនទី១០»។

ការគិតបែបសមាហរណកម្ម​នឹងជួយពង្រីក​ក្រប​ខណ្ឌ​នៃ​ការគិត និង​ទស្សនៈទាក់ទងនឹងរឿងនោះឱ្យទូលំទូលាយជាងមុន ធ្វើឱ្យ​យល់​ពី​រូបភាព​បាន​យ៉ាងច្បាស់ យល់លើរឿងផ្សេងៗបាន​យ៉ាងគ្រប់ជ្រុង​ជ្រោយ ដែលនឹងអាច​ដោះស្រាយបញ្ហាបានត្រូវតាមវត្ថុបំណងនិងបានប្រយោជន៍ខ្ពស់បំផុត។

ទើបការអភិវឌ្ឍសមត្ថភាពក្នុងការគិតបែបសមាហរណកម្ម មានភាព​សំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ដើម្បីអាចរស់នៅបាន​ប្រកបដោយ​ភាពជោគជ័យក្នុងលោកដែលមានភាពស្មុគស្មាញច្រើនឡើងគ្រប់ខណៈ។

ទំព័រ 178
ទំហំខ្នាត H= 20.5cm , W= 14.5cm