ការគិតបែបស៊ីជម្រៅ

$3.3 $2.75

Publish date: 2021-12-17

Category: Critical Thinking and Analyze

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

នៅពេលបានមើលពីបរិបទស្ទើរតែគ្រប់លំដាប់នៅក្នុងសង្គមយើង ទើបខ្ញុំកើត​មាននូវ​សំណួរជាច្រើនដែលចាប់ផ្តើមដោយ «ហេតុអ្វី?»។

…ហេតុអ្វីទើបយើងចូលចិត្តចម្លងតាមទំនិញដែលមានម៉ាកល្បីៗ ពី ទូទាំងពិភពលោកបានយ៉ាងពូកែ រហ័ស និងដូចគ្នាច្រើនជាងគិតច្នៃប្រឌិត​ដោយ​ខ្លួនឯង?

…ហេតុអ្វីបានជារដ្ឋាភិបាល និងយុគសម័យជាច្រើន ច្រើនតែប្រើវិធី​ដោះស្រាយ​បញ្ហា​និង​អភិវឌ្ឍប្រទេសដោយវិធី «ចម្លង» ពីប្រទេសដែល​អភិវឌ្ឍ​​ច្រើន​ជាងការ​ប្រមូល​គំនិត​ពិចារណារក​វិធីដោះស្រាយបញ្ហា ឱ្យសម​នឹង​បរិបទ​សង្គម​របស់​ខ្លួន​យ៉ាង​ពិត​ប្រាកដ​ទៅវិញ?

ចម្លើយដែលល្មមនឹងអាចនឹកឃើញ នោះគឺគ្រាប់ពូជនៃគំនិតច្នៃ​ប្រឌិ​ត​មិន​បាន​ជំរុញឱ្យអភិវឌ្ឍហ្នឹងឯង។

ប្រសិនបើចង់ប្រៀបធៀបគំនិតច្នៃប្រឌិតរបស់មនុស្សនៅក្នុងសង្គមយើងដូច​ជា​គ្រាប់​ពូជ​ គឺត្រូវប្រៀបធៀបគ្រាប់ពូជដែលដាក់​នៅក្នុង​កំប៉ុងទុក​ចោល​ដែល​​កសិករ​មិន​បាន​យកទៅសាបព្រោះ ដោយសារតែរដ្ឋ​មិនមាន​គោល​នយោបាយ​ឱ្យកសិករ​ដាំ ​និង​បណ្តុះ​គំនិតច្នៃប្រឌិត ហើយ​បុព្វ​បុរស​បាន​បង្រៀនឱ្យដាំគ្រាប់ពូជខាង​គំនិត​ប្រភេទ​ដូច​ដែល​ធ្លាប់ដាំមក ឯបរិ​បទ​​នៅក្នុងសង្គមក៏ដូចគ្នាដែរ គ្មាននរណា​មួយអាចឆ្លុះ​បង្ហាញ​តម្រូវ​ការ​​ផលិត​ផល​ពី​គំនិតច្នៃប្រឌិតបានទេ។ ដូច្នេះហើយ ទើបសង្គម​របស់​យើង​​គឺជា​សង្គម​​ហាក់​ដូចជា​ខ្វះគំនិតច្នៃប្រឌិត តែតាមការពិតជនជាតិ​យើង​មានគំនិតល្អៗ គំនិតថ្មីៗ មិនចាញ់ជាតិសាសន៍ដទៃឡើយ។ គួរឱ្យ​ស្តាយ​ណាស់​ជា​ច្រើន​ជំនាន់មកហើយ ​យើង​មិន​បានទទួល​ការអភិវឌ្ឍ​ចំពោះ​រឿង​គំនិត​ច្នៃប្រឌិត​នេះសោះ។

គំនិតច្នៃប្រឌិតគឺសំខាន់សម្រាប់មនុស្សគ្រប់ៗគ្នា ព្រោះគំនិតច្នៃ​ប្រឌិត​ជួយ​ឱ្យ​យើងអាចដោះស្រាយបញ្ហាចាស់ដោយវិធីថ្មី ជួយឱ្យយើង​មើល​ឃើញ​ឱកាសថ្មីៗ រកភាព​ដែលអាចទៅរួចថ្មីៗ ធ្វើឱ្យយើងបាននូវអ្វីដែលថ្មីៗ ជួយ​ឱ្យយើងគិតបានយ៉ាង​សមរម្យ។ ក្នុង​រឿងនោះនៅពេលដែល​គិត នឹងជួយ​បន្ថែមឱកាសនៃភាពជោគជ័យ​ក្នុង​ការ​ដោះស្រាយបញ្ហា និង​ជួយ​ជម្រុះ​ចោល​​នូវការប្រកាន់ខ្ជាប់នូវ​លក្ខណៈ​ចាស់​ៗ ដែល​មិន​បាន​ជួយ​ឱ្យយើង​រីក​ចម្រើន​។

គំនិតច្នៃប្រឌិតមិនមែនជាទេពកោសល្យនោះទេ តែវាស្ថិត​នៅលើ​ការសិក្សា ជំនាញ និងការហ្វឹកហាត់ទេតើ។ ប្រសិនបើយើង​អភិវឌ្ឍ​សក្តា-​នុពល​របស់ខួរ​ក្បាល​នៅ​ក្នុង​ផ្នែកនៃ «គំនិតច្នៃប្រឌិត» ឱ្យមានប្រសិទ្ធភាព នោះយើងនឹងឃើញថា គ្រប់​បញ្ហា​ទាំង​​អស់នឹងមាននូវចម្លើយល្អៗ ដែល​អាចយកមក​បដិបត្តិបានយ៉ាងសមរម្យ។

ការគិតច្នៃប្រឌិត គឺជាការគិតមួយបែបទៀត ដែលមនុស្សគ្រប់​លំដាប់​​នៅ​ក្នុង​សង្គមគួរតែដឹងពីវិធីគិត និងជាសៀវភៅមួយបែបការគិត​ក្នុង​ចំណោម​សៀវភៅឈុត «គំនិតឈ្នះ​ទាំង ១០» ដែលខ្ញុំបាន​លើក​ឡើង​ពីវិធីគិតទាំង ១០ ដើម្បីជួយ​អភិវឌ្ឍ​ឱ្យ​មនុស្សនៅក្នុងសង្គមបាន «ចេះ​គិត» ព្រោះ​សៀវ​ភៅ​ការគិតបែបច្នៃប្រឌិតមួយ​ក្បាល​នេះ​មាន​បំណង​ឱ្យមិត្តអ្នកអានអាច​អភិវឌ្ឍ​ខ្លួនឯងឱ្យក្លាយជា «អ្នក​គិត​ច្នៃប្រឌិត» បាន​ចាប់​ផ្តើម​ពី​ការត្រួត​ពិនិត្យ​ស្ថាន-​ភាពនៃការគិតរបស់ខ្លួន ការផ្លាស់ប្តូរ​ទស្សនៈ និង​លក្ខណៈ​ពិសេស​ឱ្យមាន​ផលចំពោះការគិតច្នៃប្រឌិត ព្រមទាំងសិក្សាពីវិធី​គិត​ច្នៃ​ប្រឌិត​ដែលអាច​យក​ទៅ​ប្រើ​ក្នុងការបដិបត្តិពិត​នៅក្នុងជីវិត​ប្រចាំថ្ងៃ​បា​ន។

ការអភិវឌ្ឍសក្តានុពលនៃការគិតច្នៃប្រឌិត រួមជាមួយនឹង​ការគិតក្នុង​ទស្សនៈផ្សេងៗនឹង​ជួយអភិវឌ្ឍសតិបញ្ញារបស់យើងឱ្យ​ក្លាយទៅជាមនុស្ស​ដែល​ឈ្លាសវៃ ​ដោះស្រាយ​បញ្ហា និងអភិវឌ្ឍនូវអ្វីដែលថ្មីៗបាន ដែលធ្វើឱ្យ​យើង​អាច​ធ្វើជាអ្នកឈ្នះក្នុង​ការ​ប្រឈម​មុខនឹងអនាគត ដែលផ្លាស់​ប្តូរទៅ​បាន​។

ទំព័រ 216
ទំហំខ្នាត H= 20.5cm , W= 14.5cm