កា​ពី​ទែន​ជីវិត ភាគ១

$8.4 $7.00

Publish date: 2024-02-25

Category: Self development

Publisher: សៀវភៅជិវិត (Seavphovjivet)

Author Name: ថុន ថាវរី

99 Books Available.

Description:

នេះគឺជាដំណើរជីវិតរបស់ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើនផ្សេងទៀតដែលចាប់កំណើតឡើងនៅទីជនបទ។ នាងចេះមានក្តីស្រមៃតាំងពីតូច ហើយក្ដីស្រមៃនោះបានជំរុញឱ្យនាងខិតខំតតាំងនឹងភាពលំបាកក្នុងជីវិត។ ពេលវេលានៃកុមារភាពរបស់នាងក្លាយជាពេលវេលាដែលត្រូវតតាំងប្រឹងរស់ដូចមនុស្សធំពេញវ័យ វាខុសពីក្មេងដទៃផ្សេងទៀតជាច្រើនដែលអាចស្គាល់ពីរសជាតិជីវិតដ៏កក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមពីឪពុកម្ដាយ។ សភាពជីវិតដែលត្រូវទទួលមើលងាយមើលថោក ការរើសអើង ភាពភ័យខ្លាច អំពើហិង្សា សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ភាពជូរចត់ក្នុងជីវិតឯកជន និងបរាជ័យក្នុងរឿងស្នេហា។ នាងធំធាត់ឡើងជាមួយប្រយោគសំណួរមួយឃ្លា “តើខ្ញុំខុសអ្វីដោយគ្រាន់តែកើតមកជាកូនស្រី?” ប៉ុន្តែដូចដែលមនុស្សជាច្រើនក៏បានដឹង និងទទួលស្គាល់រួចមកហើយ។ គ្រប់រសជាតិនៃជីវិតដែលឆ្លងកាត់កន្លងមក វានឹងក្លាយទៅជាសោភ័ណរបស់ជីវិត។ គ្រប់គ្នាអាចជួបការលំបាកលើរឿងផ្សេងៗពីគ្នា ហើយបទពិសោធន៍ជីវិតរបស់មនុស្សម្នាក់ៗក៏ជួយគូសឆ្លាក់ជីវិតគេក្នុងពេលបច្ចុប្បន្នឱ្យមានភាពខុសគ្នាជាច្រើន។ មេឃខ្មៅងងឹតនឹងមានពេលមួយត្រឡប់មកជាភ្លឺឡើងវិញ។ ព្យុះភ្លៀងខ្លាំងយ៉ាងណាក៏គង់តែកន្លងហួសទៅដោយពេលវេលា។ ទីបំផុតគ្មាននរណាដែលធ្វើជាកាពីតែននៃជីវិតឱ្យយើងទេគឺមានតែយើងខ្លួនឯងហ្នឹង!