អាពាហ៍ពិពាហ៍​ក្រាល​ឈាម - Murder on the Wedding day

$9.6 $8.00

Publish date: 2022-01-01

Category: Unknown Category

Publisher: សំណេរ

Author Name: Unknown Author

99 Books Available.

Description:

សោកនាដកម្ម មួយបានកើតឡើងនៅក្នុងពិធីមង្គលការរបស់កូនកម្លោះក្រមុំមួយគូដែលធ្វើឱ្យគ្រប់គ្នានៅក្នុងពិធីភ្ញាក់ផ្អើលនិងរន្ធត់ជាខ្លាំង។ មុនដំបូងគ្រប់គ្នាពិតជាសប្បាយរីករាយចំពោះឱកាសដ៏ពិសេសមួយនេះ ប៉ុន្តែជាអកុសលកន្យាជាកូនក្រមុំ និងជាមនុស្សសំខាន់ក្នុងពិធីបែរជាត្រូវដេកស្ដូកស្ដឹងនៅលើថ្លុកឈាមក្រហមច្រាលទៅវិញ។ ចក្រាវុធ កូនកម្លោះដ៏សង្ហារដែលរងចាំកូនក្រមុំចេញមកសំពះផ្ទឹម រន្ធត់ជាងនរណាទាំងអស់។ រឿងរ៉ាវកើតឡើងហាក់បីដូចជាមួយ​ប៉ប្រិច​ភ្នែក ប៉ុន្តែគ្មាននរណាម្នាក់ដឹងឡើយថា កន្យាត្រូវបានសម្លាប់ដោយអ្នកណា? អាពាហ៍ពិពាហ៍គឺជាថ្ងៃសិរីសួស្ដីរបស់កូនកម្លោះកូនក្រមុំ ដើម្បីជាភស្ដុតាងបង្ហាញដល់មនុស្សគ្រប់គ្នាពីស្នេហារបស់ពួកគេ ប៉ុន្តែគួរឱ្យស្ដាយអាពិពាហ៍ពិពាហ៍របស់ចក្រាវុធ និងកន្យាបែរក្លាយជាសោកនាដកម្មទៅវិញ។ មនុស្សស្លាប់មិនប្រាកដថារឿងត្រូវចប់នោះទេ! ស្វាគមន៍មកកាន់ “អាពាហ៍ពិពាហ៍ក្រាលឈាម”