វិធីរៀនពូកែ

$4.2 $3.50

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

«ការរៀនឱ្យពូកែ» អាចហ្វឹកហាត់បាន ហើយអាចធ្វើបានរហ័ស បើដឹងពីវិធី ទិចនិច និងអាថ៌កំបាំងផ្សេងៗហើយហ្វឹកហាត់ប្រចាំនោះ។

នៅក្នុងសៀវភៅនេះបានណែនាំពីទិសដៅនៃការសិក្សា ការរៀបចំគម្រោង ការរៀបចំប្រព័ន្ធសិក្សា និងទម្រង់ផ្សេងៗដើម្បីទៅដល់គោលដៅរបស់មិត្តអ្នកអានឱ្យបានឆាប់រហ័ស។

សៀវភៅនេះប្រៀបដូចជាគ្រូបង្រៀនដែលចាំណែនាំវិធីរៀនពូកែនិងជីវភាពរស់នៅក្នុងវ័យសិក្សាឱ្យទទួលបានជោគជ័យដល់ផ្ទះតែម្ដង។

សាច់ក្នុងនៃសៀវភៅមួយក្បាលនេះ នឹងធ្វើឱ្យមិត្តអ្នកអានបានយល់ដឹងពីវិធីរៀបគម្រោងជីវិតក្នុងវ័យសិក្សា ការរៀនឱ្យពូកែអាចជំរុញបាន និងអាចកែប្រែនូវកំហុសក្នុងការសិក្សាបែបងាយៗបានដោយខ្លួនឯងទៀតផង។

មិត្តអ្នកអានអាចយកធ្វើជាវិធីណែនាំក្នុងការអាន សរសេរ និងសិក្សាពីវិធីរៀនឱ្យពូកែនៅក្នុងថ្នាក់រៀន ម៉ោងរៀន និងសិក្សាពីមិត្តរួមថ្នាក់ ដែលនឹងធ្វើ​​​​​ឱ្យអ្នកទទួលបានជោគជ័យយ៉ាងឆាប់រហ័សនិងកាន់តែមានក្ដីសុខខ្លាំងទ្វេឡើង​។

លើសពីនេះទៀត មិត្តអ្នកអានអាចត្រួតពិនិត្យនិងបដិបត្តិតាម ហើយនឹងឃើញលទ្ធផលភ្លាម​ៗ ដោយចំណាយពេលតិចតួចអានពីសេចក្ដីអធិប្បាយនៅក្នុងសៀវភៅនេះ និងអាចជ្រើសរើសអានតាមអត្ថបទនិងចំណងជើងដែលចង់សិក្សាឬចង់ហាត់រៀនដោយខ្លួនឯងបានភ្លាមៗដែរ។

សូមយកសៀវភៅមួយនេះធ្វើជាដៃគូដោះស្រាយបញ្ហា សិក្សាពីអាថ៌កំបាំង សិក្សាពីទិចនិចដើម្បីលត់ដំខ្លួនឱ្យរៀនពូកែជានិច្ច ដោយសង្កត់ធ្ងន់ទៅលើការដោះស្រាយនិងអភិវឌ្ឍខ្លួនបែបសកម្ម ចូរជ្រើសរើសយកចំណុចដែលត្រូវការយកទៅអភិវឌ្ឍការសិក្សាភ្លាមទៅ!

ជាទីបញ្ចប់ សូមជូនពរមិត្តអ្នកអានគ្រប់រូបជួបតែសំណាងល្អ ជាពិសេសសូមឱ្យប្រឡងជាប់បាននិទ្ទេសAគ្រប់គ្រាដែលប្រឡង។